ក្រសួងការងារបានផ្គូផ្គង និងបញ្ជូនអ្នកស្វែងរកការងារចំនួនជិត ៩៥ពាន់ដង/នាក់ ទៅឲ្យនិយោជក គិតត្រឹមឆ្នាំ២០២៤

2025/02/27 09:31:59 pm        485

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងក្នុងរបាយការណ៍ការងារថា តាម​រយៈ​ការ​រៀប​ចំ​វេទិកាការងារ ការប្រមូលនិងផ្សព្វផ្សាយ និងបញ្រ្ជាបព័ត៌មានទីផ្សារការងារ បានផ្គូផ្គង និង​បញ្ជូន​អ្នក​ស្វែងរកការងារទៅឲ្យនិយោជកសរុបចំនួន ៩៤ ៩០០ដង/នាក់ គិតចាប់ពី​កម្រិត​ថ្នាក់​ទាប រហូតដល់ថ្នាក់ខ្ពស់ និងសិស្សកម្រតិបច្ចេកទេស និងវិជ្ជាជីវៈ។

នៅក្នុងរបាយការណ៍ស្តីពី ការបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២៥ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងក្នុងកិច្ចប្រជុំបូកសរុបការងារ នៅ​ព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបង្ហាញឲ្យដឹងថា គិតក្នុងឆ្នាំ២០២៤កន្លងទៅ សម្រេច​បានពង្រីកការផ្តល់ព័ត៌មានទីផ្សារការងារតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ដោយ​មានអ្នកចូលប្រើប្រាស់គេហទំព័រ, ហ្វេសប៊ុក, យូធូប, Tiktok និងអ្នកទាញ​យក​ប្រើប្រា​ស់​សេវា​តាម​រយៈកម្មវិធីស្វែងរកការងារលើទូរស័ព្ទវៃឆ្លាតសរុបចំនួនជាង ៦,៦លាននាក់។ ទន្ទឹមនេះ កា​រ​ជ្រើសរើសកម្លាំងពលកម្មតាមវិស័យសរុបចំនួនជាង ៣៨ម៉ឺនកន្លែង ក្នុងនោះ សេវា​កម្ម​ចំនួន​ជាង ៧ម៉ឺនកន្លែង, ឧស្សាហកម្មចំនួនជាង ២ម៉ឺន ៥ពាន់កន្លែង និងកសិកម្មចំនួនជាង ៦ម៉ឺន​កន្លែង​។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងទៀតថា តាមរយៈ​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​អំពី​ឱកាស​ការងារនេះដែរ គិតត្រឹមឆ្នាំ២០២៤ មានអ្នកទទួលបានការងារធ្វើសរុបចំនួនជិត ១​ម៉ឺន​នាក់​ រួមមានកម្រិតឧត្តមសិក្សាចំនួនជាង ៤ ៧០០នាក់, កម្រិតត្រឹមមធ្យមសិក្សា ឬក្រោម ចំនួន ៤ ២០០នាក់, សិស្សកម្រិតបច្ចេកទេស និងវិជ្ជាជីវៈ (C1) ចំនួន៧៨៩នាក់ និងមាន​ជន​មាន​ពិការ​ភាព​ចំនួន ២៤នាក់។ ក្រៅពីនេះ ក្រសួងការងារ បានផ្តល់ការណែនាំ និងប្រឹក្សាយោបល់ អាជីព ការងារ និងវិជ្ជាជីវៈទៅដល់សិស្ស និស្សិត អ្នកស្វែងរកការងារធ្វើ និង​កម្មករ​និយោជិត​សរុប​ចំនួន​ជាង ៤ម៉ឺន ៥ពាន់នាក់។

លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅ​ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារថ្ងៃនេះ បានស្នើសមាជិក សមាជិកាក្នុងអង្គប្រជុំ គួរ​ចូល​រួមមានមតិយោបល់ឱ្យបានផុលផុស និងចំគោល​ដៅ​សម្រាប់​ជា​ធាតុ​ចូល​ក្នុង​ការ​រៀបចំ​ផែន​ការ​សកម្មភាពអនុវត្តនាឆ្នាំបន្ទាប់, ការដាក់ចេញទិសដៅការងារ, និងការលើក​កម្ពស់​ប្រសិទ្ធ​ភាព​នៃ​ការ​អនុវត្តការងាររបស់ក្រសួង ដើម្បីបំពេញបេសកកម្ម​ជាតិ​ដ៏​ឧត្តុង្គ​ឧត្តម​ឱ្យ​សម្រេច​បាន​ជោគ​ជ័យ​ដ៏​ត្រចះត្រចង់ ស័ក្តិសមទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ជាពិសេសកម្មករនិយោជិត និង​អាណត្តិកិច្ចដែលរាជរដ្ឋាភិបាលបានប្រគល់ជូន៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        201
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        181
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        195

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm