របាយការណ៍ IAEA៖ ឃ្លាំងស្តុកអ៊ុយរ៉ានីញ៉ូមជិតដល់កម្រិតគ្រាប់បែករបស់អ៊ីរ៉ង់ កើនឡើងខ្លាំង

2025/02/27 09:45:07 pm        457

របាយការណ៍សម្ងាត់ចំនួនពីរដោយទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែរ IAEA របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធ (២៦ កុម្ភៈ) ថា ឃ្លាំងស្តុកសារធាតុអ៊ុយរ៉ានីញ៉ូមដែលជិតដល់កម្រិតអាវុធរបស់អ៊ីរ៉ង់ បានហក់ឡើង ចាប់តាំងពីខ្លួនបានប្រកាសពីការបង្កើនល្បឿនយ៉ាងខ្លាំងក្នុងការពង្រឹងសារធាតុនេះនៅក្នុងខែធ្នូមក ហើយពុំមានវឌ្ឍនភាពក្នុងការដោះស្រាយបញ្ហាដ៏គ្រោះថ្នាក់នេះនៅឡើយទេ។

ស្តុកសារធាតុអ៊ុយរ៉ានីញ៉ូម ដែលចម្រាញ់ភាពសុទ្ធបានរហូតដល់ ៦០% ជិតដល់តួលេខ ៩០% នៃកម្រិតគ្រាប់បែក គឺជាក្តីកង្វល់ដ៏យូរលង់ណាស់មកហើយសម្រាប់មហាអំណាចលោកខាងលិច ដែលនិយាយថា មិនមានហេតុផលសមរម្យណាមួយសម្រាប់ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមដល់កម្រិតខ្ពស់បែបនេះទេ។ អ៊ីរ៉ង់និយាយថា ខ្លួនស្វះស្វែងរកតែថាមពលនុយក្លេអ៊ែរដោយសន្តិភាពប៉ុណ្ណោះ។

ខណៈរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump និយាយថា ខ្លួនមានគម្រោងដាក់សម្ពាធលើអ៊ីរ៉ង់ ជុំវិញកម្មវិធីនុយក្លេអ៊ែរ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA លើកឡើងថា ពេលវេលាជិតអស់ហើយសម្រាប់កិច្ចប្រឹងប្រែងការទូតដើម្បីដាក់កំហិតថ្មីលើសកម្មភាពអ៊ីរ៉ង់។

ស្តុកនៃសារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់រួចរហូតដល់ ៦០% បានកើនឡើង ៩២,៥គីឡូក្រាមក្នុងត្រីមាសមុន ដល់កម្រិត ២៧៤,៨គីឡូក្រាម នេះបើតាមរបាយការណ៍សម្ងាត់របស់ IAEA ដោយគូសបញ្ជាក់ថា ប្រសិនបើពង្រឹងបន្ថែមទៀត តាមទ្រឹស្ដីតួលេខនេះគឺគ្រប់គ្រាន់ហើយសម្រាប់គ្រាប់បែកនុយក្លេអ៊ែរចំនួន ៦គ្រាប់៕


អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        90
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        79
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        75

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm