គិតត្រឹមឆ្នាំ២០២៤ កម្ពុជាទាក់ទាញអ្នកវិនិយោគបើកសហគ្រាស គ្រឹះស្ថានសរុបជាង ៤ម៉ឺន ៤ពាន់

2025/02/27 10:12:57 pm        469

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា គិតមកត្រឹមឆ្នាំ២០២៤ ប្រទេសកម្ពុជាទទួលការចុះបញ្ជីសហគ្រាស គ្រឹះស្ថានសរុបចំនួន ៤៤ ៧៩៨សហគ្រាស និងមានកម្មករនិយោជិតសរុបចំនួនជាង ១,៨លាននាក់។

យោងតាមរបាយការណ៍ស្តីពី ការបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងក្នុងកិច្ចប្រជុំបូកសរុបការងារ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈនេះថា ក្នុងចំនួនសហគ្រាស គ្រឹះស្ថានជាង ៤ម៉ឺន ៤ពាន់សហគ្រាសខាងលើនេះ ក្នុងនោះសហគ្រាស គ្រឹះស្ថានវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប មានចំនួន ១ ៥៦៦សហគ្រាស ស្មើនឹង ៣,៥០% បើធៀបនឹងសហគ្រាស គ្រឹះស្ថានសរុប និងកម្មករនិយោជិតចំនួនជាង ៩២ម៉ឺននាក់ ស្មើនឹងជាង ៥០% បើធៀបនឹងកម្មករនិយោជិតសរុប។ ចំណែកឯសហគ្រាស គ្រឹះស្ថានវិស័យក្រៅពីកាត់ដេរចំនួនជាង ៤ម៉ឺន ៣ពាន់សហគ្រាស ស្មើនឹងជាង ៩៦% បើធៀបនឹងសហគ្រាស គ្រឹះស្ថានសរុប និងកម្មករនិយោជិតចំនួនជាង ៨៩ម៉ឺននាក់ ស្មើនឹងជិត ៥០% បើធៀបនឹងកម្មករនិយោជិតសរុប។

នៅក្នុងពិធីបើកអង្គសន្និបាតនាព្រឹកថ្ងៃនេះ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ក្នុងបរិការណ៍នេះ ការបន្តអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨ នៅតែជាកិច្ចការសំខាន់ក្នុងការបង្កើត រក្សា និងបង្កើនការងារទាំងបរិមាណនិងគុណភាពដល់ប្រជាជនកម្ពុជា អភិវឌ្ឍមូលធនមនុស្សប្រកបដោយចំណេះដឹង ជំនាញ ឥរិយាបថការងារ សីលធម៌វិជ្ជាជីវៈ ផលិតភាព និងភាពប្រកួតប្រជែងខ្ពស់ លើកកម្ពស់បរិយាកាសការងារល្អប្រសើរទាំងសម្រាប់កម្មករនិយោជិត ទាំងក្នុង និងក្រៅប្រព័ន្ធ និងទាំងសម្រាប់និយជក ធានាសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរជូនពលករទេសន្តប្រវេសន៍ និងពង្រីកការគ្របដណ្តប់នៃរបបសន្តិសុខសង្គមឲ្យកាន់តែទូលំទូលាយ។

សន្និបាតរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ទី១.ដើម្បីជួបប្រជុំប្រចាំឆ្នាំជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងគ្រប់លំដាប់ថា្នក់ និងទី២. បូកសរុប វាយតម្លៃ នូវលទ្ធផលការងារ ដែលក្រសួងសម្រេចបាននារយៈពេល ១ឆ្នាំកន្លងមកនេះ កំណត់បញ្ហាប្រឈមចម្បងៗ និងផ្តល់ឱកាសទំលំទូលាយដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រធានអង្គភាព ចែករំលែកនូវឧត្តមានុវត្តន៍ជាក់ស្តែង និងពិភាក្សាផ្លាស់ប្តូរមតិយោបល់ក្នុងស្វែងរកដំណោះស្រាយសមស្របលើបញ្ហាប្រឈមទាំងឡាយ ក៏ដូចជាបញ្ហាប្រឈមថ្មីៗដែលអាចនិងលេចឡើងនាឆ្នាំខាងមុខ ឬនាពេលអនាគត៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        154
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        136
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm