មនុស្ស​ ៥​នាក់​ស្លាប់ និង​ជាង​ ៤០​នាក់​របួស ខណៈ​រថយន្ត​បើក​បំ​បុក​ក្បួន​ពិធី​ណូអែល​នៅ​រដ្ឋ Wisconsin

2021/11/22 03:13:15 pm        502

​អាមេរិក៖ នគរបាល​បាន​និយាយ​ថា មនុស្ស​ ៥​នាក់​ស្លាប់ និង​ជាង ​៤០​នាក់​រង​របួស​បន្ទាប់​ពី​រ​ថ​យន្ត​ ១​គ្រឿង​បាន​បើក​បំ​បុក​ក្បួនមួយ​នៅ​រដ្ឋ Wisconsin សហរដ្ឋអាមេរិក​។

រូបភាព​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​បង្ហាញ​ពី​រថយន្ត​ស្ព័រ​ពណ៌​ក្រហម SUV កំពុង​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​កាត់​ក្បួន​ពិធីបុណ្យ​ណូអែល​នៅ​ក្នុង​ទីក្រុង Waukesha ភាគ​ខាងលិច​ទីក្រុង Milwaukee នៅ​ម៉ោង​ប្រហែល ១៦:៤០​នាទី​ម៉ោង​ក្នុងស្រុក​។ ​ស្នងការ​នគរបាល លោក Dan Thompson បាន​និយាយ​ថា ហេតុការណ៍​បើក​រថយន្ត​បំ​បុក​ទាំង​កម្រោល​នេះបាន​ប៉ះពាល់​មនុស្ស​រាប់​សិប​នាក់​ រួម​ទាំង​កុមារ​ផង​ដែរ​។​ លោក​បាន​បញ្ជាក់​ថា មនុស្ស​មួយ​ចំនួន​បាន​ស្លាប់ ប៉ុន្តែ​បាន​និយាយ​ថា ​ពួកគេ​នឹង​មិន​ផ្ដល់​ព័ត៌មាន​លម្អិត​ទេ លុះត្រាតែ​មានការ​អនុញ្ញាត​ពី​សមាជិក​គ្រួសារ​។

មន្ត្រី​អនុវត្ត​ច្បាប់​ដែល​បាន​ដឹង​ពី​បញ្ហា​នេះ និង​កំពុង​បើក​ការស៊ើបអង្កេត​បាន​ប្រាប់​សារព័ត៌មាន CBS News​ ដែល​ជា​ដៃ​គូរ​សហការ​របស់​ស​ហ​រដ្ឋ​អាមេរិក​ជាមួយ​សារព័ត៌មាន BBC ថា ជនសង្ស័យ​ទំនងជា​រត់​គេច​ខ្លួន​នៅ​ពេល​បើក​រថយន្ត​បំ​បុក​ចូល​ក្បូន​ដង្ហែ​នោះ​។ ពួកគេ​និយាយ​ថា ឧបទ្ទវ​ហេតុនេះ​ទំនង​មិន​មែន​ជា​ទង្វើ​ភេរវកម្ម​ទេ​នៅ​ពេល​នេះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1023
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        511
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        242

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm