បេសកជន UN ជំរុញឲ្យមានការសម្របសម្រួល ក្នុងតំបន់សម្រាប់សន្តិភាពយេម៉ែន និងដោះលែងអ្នកជាប់ឃុំ

2025/02/27 10:35:53 pm        56

បេសកជនពិសេសរបស់អង្គការសហប្រជាជាតិសម្រាប់យេម៉ែនលោក Hans Grundberg កាលពីថ្ងៃពុធបានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់សម្រាប់ការសម្របសម្រួល ក្នុងតំបន់និងអន្តរជាតិ ដើម្បីបង្កើតលក្ខខណ្ឌសម្រាប់ «សន្តិភាពយូរអង្វែងនិងទូលំទូលាយ» នៅក្នុងប្រទេសយេម៉ែន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញដោយការិយាល័យរបស់លោក។

លោក Grundberg បានធ្វើការអត្ថាធិប្បាយ ក្នុងអំឡុងពេលដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងរីយ៉ាដ (Riyadh)នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត ជាកន្លែងដែលលលោកបានចូលរួមវេទិកាមនុស្សធម៌អន្តរជាតិ Riyadh ដែលរៀបចំដោយមជ្ឈមណ្ឌលជួយសង្គ្រោះ និងជំនួយមនុស្សធម៌ King Salman (KSRelief)។ សេចក្តីថ្លែងការណ៍នេះ ត្រូវបានផ្សព្វផ្សាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X។ 

ក្នុងដំណើរទស្សនកិច្ចរបស់ខ្លួន លោក Grundberg បានធ្វើឡើងនូវអ្វីដែលសេចក្តីថ្លែងការណ៍ បានពិពណ៌នា ថាជា «ការពិភាក្សាក្នុងន័យស្ថាបនា» ជាមួយរដ្ឋមន្ត្រីការបរទេសយេម៉ែន លោក Shaya Zindani និងមន្ត្រីផ្សេងទៀត។

សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងថា បេសកជនពិសេសបានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីត្រួសត្រាយផ្លូវសម្រាប់ដំណោះស្រាយនយោបាយយូរអង្វែង ហើយបានជំរុញឲ្យភាគីពាក់ព័ន្ធក្នុងតំបន់ និងពិភពលោកគាំទ្រការសន្ទនា។

លោក Grundberg ក៏បានទាមទារឲ្យមានការដោះលែងជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌនៃបុគ្គលិកអង្គការសហប្រជាជាតិ សកម្មជនសង្គមស៊ីវិល បុគ្គលិកអង្គការក្រៅរដ្ឋាភិបាល និងបុគ្គលិកការទូត ដែលត្រូវបានចាប់ឃុំខ្លួនដោយក្រុមហ៊ួទី នៅរដ្ឋធានី Sanaa ។

ក្រុមហ៊ួទី បានចាប់ខ្លួនបុគ្គលិករាប់សិបនាក់ មកពីទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការជំនួយ ក្នុងស្រុក និងអន្តរជាតិ ក្នុងរយៈពេល ២ឆ្នាំ ចុងក្រោយនេះ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        102
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        92
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        87

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm