ក្នុងឆ្នាំ២០២៤ កម្លាំងតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង សម្រេចបានលទ្ធផលល្អប្រសើរតាមផែនការរបស់ថ្នាក់លើប្រគល់ជូន

2025/02/27 10:56:42 pm        100

កំពង់ឆ្នាំង៖ នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៥ ដែលមានការចូលរួមពីលោកឧត្តមសេនីយ៍ទោ ទិត្យ រចនា មេបញ្ជាការរង យោធភូមិភាគពិសេស, លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង,លោកនាយសេនាធិការរង លោកវរសេនីយ៍ នាយ នាយរងការិយាល័យ ចំណុះ យោធភូមិភាគពិសេស លោក មេបញ្ជាការរង នាយសេនាធិការរង ព្រមទាំងនាយ-ពលទាហាន របស់តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងជាច្រើនរូប ។

លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា អោយដឹងថា៖ ការបំពេញភារកិច្ចនាឆ្នាំកន្លងមក រហូតមកដល់បច្ចុប្បន្ន កម្លាំងតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំងសម្រេចបានលទ្ធផលល្អប្រសើរតាមផែនការរបស់ថ្នាក់លើ ដូចជា ការងារស្នូល ការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ការងារមូលដ្ឋាន ការចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយផ្សេងៗ ជាពិសេស ការសហការបង្ក្រាបបទល្មើសនេសាទ នៅទូទាំងខេត្តកំពង់ឆ្នាំង ដែលអង្គភាពកំពុងប្រតិបត្តិការដូចភ្លៀងរលឹមជារៀងរាល់ថ្ងៃ ។

លោកឧត្តមសេនីយ៍ទោ ទិត្យ រចនា មេបញ្ជាការរង យោធភូមិភាគពិសេស បានថ្លែងកោតសរសើរដល់លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ និងកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងទាំងអស់ ដែលបានដឹកនាំអង្គភាព និងខិតខំបំពេញការងារដែលថ្នាក់លើប្រគល់ជូន អោយមានការរីកចម្រើន ទទួលលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ និងទទួលបានការកោតសរសើរពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ។ លទ្ធផលដែលអង្គភាពទទួលបាន គឺពិតជាការរួមចំណែកពីនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៅក្នុងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងទាំងមូល ដែលបានចូលរួមគិត រួមធ្វើ​ និងទទួលខុសត្រូវខ្ពស់ ដោយឈរលើផែនការការងារ របស់យោធភូមិភាគពិសេស ធ្វើឱ្យទីបញ្ជាការ ធានាបានគ្រប់ភារកិច្ចដែលថ្នាក់លើប្រគល់ជូន ដូចជាការងារហ្វឹកហ្វឺន ប្រមូលផ្តុំគ្រប់គ្រងកម្លាំង ជំរុញការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ធានាជីវភាពកងទ័ព ហើយបានបញ្ជូនកម្លាំងចុះប្រតិបត្តិការជួយសង្រ្គោះប្រជាពលរដ្ឋ រងគ្រោះដោយធម្មជាតិ គ្រោះទឹកជំនន់ ខ្យល់កន្រ្តាក់ ជួយកសាង ជួសជុលលំនៅឋាន ជាពិសេស ការងារសហការបង្ក្រាបបទល្មើសនេសាទ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង៕ កាំង ហុងវាស្នា



អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        203
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        183
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        199

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm