ទីភ្នាក់ងារសារព័ត៌មានរដ្ឋ WAM បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីអារ៉ាប់រួម លោក Sheikh Mohamed bin Zayed Al-Nahyan បានបញ្ជាឲ្យដោះលែងអ្នកទោសចំនួន ១.២៩៥នាក់ ពីបណ្តាស្ថា ប័នកែប្រែរបស់ប្រទេសនេះ។
លោក Sheikh Mohamed ក៏បានសន្យាថា នឹងដោះស្រាយបំណុលដែលមិនទាន់សងរបស់អ្នកទោស ដែលជកាយវិការមួយ ដើម្បីប្រារព្ធពិធីបុណ្យរ៉ាម៉ាដាន។
ប្រធានាធិបតីអារ៉ាប់រួមនេះ ចង់ធានាថា អ្នកដែលត្រូវបានដោះលែង អាចមានការចាប់ផ្តើមជីវិតថ្មី និងកាត់បន្ថយការលំបាកទាំងឡាយ ដែលគ្រួសាររបស់ពួកគេ កំពុងជួបប្រទះ។
សារព័ត៌មាន WAM បានរាយការណ៍ថា គោលបំណង គឺដើម្បីលើកកម្ពស់ស្ថិរភាព នៅក្នុងគ្រួសាររបស់ពួកគេ និងសហគមន៍មូលដ្ឋាន ជាពិសេសក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យរ៉ាម៉ាដាន។