UN៖អ៊ីស្រាអែល បានបង្ហាញពី«ការមិនយកចិត្តទុកដាក់ចំពោះសិទ្ធិមនុស្ស ដែលមិនធ្លាប់មានពីមុនមក នៅហ្កាហ្សា

2025/02/28 12:45:29 am        94

ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃពុធ បានចោទប្រកាន់អ៊ីស្រាអែលថា បានបង្ហាញពីការមិនគោរពសិទ្ធិមនុស្ស ដែលមិនធ្លាប់មានពីមុនមក ក្នុងសកម្មភាពយោធារបស់ខ្លួន នៅក្នុងតំបន់ហ្កា ហ្សា ហើយបាននិយាយថា ក្រុមហាម៉ាស បានបំពានច្បាប់អន្តរជាតិ។

លោក Volker Turk បាននិយាយនៅពេលបង្ហាញរបាយការណ៍ថ្មីស្តីពីស្ថានភាពសិទ្ធិមនុស្ស នៅហ្កាហ្សា តំបន់វេសបែង ដែលគ្រប់គ្រងដោយអ៊ីស្រាអែល និងទីក្រុងហ្ស៊េរុយសាឡិមខាងកើត ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវថា៖«គ្មានអ្វីបង្ហាញអំពីភាពត្រឹមត្រូវនៃអាកប្បកិរិយាដ៏គួរឲ្យភ័យខ្លាច ដែលអ៊ីស្រាអែល បានធ្វើប្រតិបត្តិការយោធារបស់ខ្លួន នៅក្នុងតំបន់ហ្កាហ្សា ដែលបំពានច្បាប់អន្តរជាតិឥតឈប់ឈរ។

របាយការណ៍របស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ក៏បានចោទប្រកាន់ក្រុមហាម៉ាសផងដែរ ពីការរំលោភយ៉ាងធ្ងន់ធ្ងរ ចាប់តាំងពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣ មក។

លោក Turk បាននិយាយថា៖«ក្រុមហាម៉ាស បានបាញ់មីស៊ីលតាមអំពើចិត្ត ចូលទៅក្នុងទឹកដីអ៊ីស្រាអែល ដែលស្មើនឹងឧក្រិដ្ឋកម្មសង្គ្រាម»។

យុទ្ធជនដឹកនាំដោយក្រុមហាម៉ាស បានសម្លាប់មនុស្ស ១.២០០នាក់ និងចាប់ចំណាប់ខ្មាំងជាង ២៥០ នាក់ នៅក្នុងការវាយប្រហារមួយ នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣។ នេះបើយោងតាមចំនួនសរុបរបស់អ៊ីស្រាអែល។ ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលបានធ្វើតំបន់ហ្កាហ្សារងការខូចខាតស្ទើរតែទាំងស្រុង ហើយបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៤៨.000 នាក់។ នេះបើយោងតាមមន្ត្រីសុខាភិបាលនៃដែនដីនេះ។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        39
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        108
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        98

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm