និស្សិតសាកលវិទ្យាល័យប៊ែលធី៣០នាក់ទទួលបានវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមពីកាកបាទក្រហមកម្ពុជា

2025/02/28 01:19:31 am        90

ភ្នំពេញ ៖ សមាជិកក្លឹបយុវជន កាកបាទក្រហមកម្ពុជា នៃសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ចំនួន៣០នាក់ទទួលបាន វគ្គបណ្តុះ បណ្តាលវិជ្ជាសង្រ្គោះបឋម ពីមន្រ្តីកាកបាទក្រហមកម្ពុជា រយៈពេល២ថ្ងៃ ចាប់ថ្ងៃទី ២៦-២៧ ខែកុម្ភះ ឆ្នាំ២០២៥នេះ។ បន្ទាប់ពីមានអនុសាសន៍ណែនាំពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា។

នៅចំពោះនិស្សិត យុវជន កក្រក យុវជន សសយក និង កាយឫទិ ជិត៣០០នាក់ ដែលបានចូលក្នុងឱកាសបិទ និងប្រគល់វិញ្ញាបនបត្រ វគ្គបណ្តះបណ្តាលគ្រូបង្គោលសង្គ្រោះបឋមនេះ ឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការ និងជាប្រធានកិត្តិយសក្លឹបយុវជន កាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ មានប្រសាសន៍ថា នេះជាកិត្តិយសណាស់ដែល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធាន ចាត់មន្រ្តីជំនាញផ្នែក វិជ្ជាសង្គ្រោះបឋម មកបណ្តុះបណ្តាលដល់និស្សិតចំនួន៣០នាក់នៅក្នុងសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ បានចេះដឹងនៅជំនាញដ៏មានសារសំខាន់មួយនេះ។ ឯកឧត្តមបន្តថា បន្ទាប់ពីយុវជនទាំង៣០នាក់ចេះវិជ្ជានេះហើយ និងបន្តចែករំលែកបង្រៀនទៅដល់សាខាប៊ែលធីទាំងអស់ ដើម្បីជម្រុញ និងលើកកម្ពស់ការយល់ដឹងពីវិជ្ជាសង្គ្រោះអោយបានទូលំទូលាយ និងត្រៀមលក្ខណះក្នុងការជួយនៅពេលដែលជួបឧបទ្ឋហេតុអ្វីមួយ។

មានប្រសាសន៍ក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលវិជ្ជាសង្រ្គោះបឋមនេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានឱ្យដឹងថា នេះជាសាកលវិទ្យាល័យទី៣ហើយ ដែលក្រុមមន្រ្តីជំនាញវិជ្ជាសង្គ្រោះបឋម កាកបាទក្រហមកម្ពុជា បានចុះបង្រៀនគ្រូបង្គោលនៅតាមគ្រឹះស្ថានឧត្តមសិក្សានៅក្នុងរាជធានីភ្នំពេញ។ លោកជំទាវបន្តថា បន្ទាប់ពីអនុវត្តតាមយុទ្ធសាស្រ្ត ដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន និង អនុសាសន៍របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល កក្រក។ ព្រោះកន្លងមកលោកបានពិនិត្យឃើញថា នៅតាមបណ្តាសាខា និងគ្រឹះស្ថានឧត្តមសិក្សាទាំង២៥ ក្នុងរាជធានីភ្នំពេញ នៅខ្វះគ្រូបង្គោលវិជ្ជាសង្គ្រោះបឋម ទើបសម្តេចប្រធាន និង លោកជំទាវបណ្ឌិត ស្នើរឱ្យមានការបង្រៀនវិជ្ជាសង្គ្រោះបឋម ទៅដល់គ្រឹះស្ថានឧត្តមសិក្សាទាំង២៥ ក្នុងរាជធានីភ្នំពេញ និងសាខាទាំងអស់ ទៅតាមពេលវេលាសមស្របណាមួយ។ ព្រោះលោកយល់ឃើញថា ការរៀបចំអោយមាន វគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋម ទៅដល់គ្រូបង្គោលនេះ គឺដើម្បីជាលើកកម្ពស់សុខភាពសាធារណៈ។ ជាពិសេសបង្កើនការយល់ដឹង អំពីការសង្គ្រោះបឋម បង្កើនការត្រៀមលក្ខណៈសង្គ្រោះបន្ទាន់ទៅដល់ជនរងគ្រោះ វគ្គនេះដែរវាក៏ជាការផ្តល់ឱកាសឱ្យអ្នកស្ម័គ្រចិត្ត បានអនុវត្តផ្ទាល់ក្នុងការជួយសង្រ្គោះបឋម និងជំរុញឱ្យមានការលើកទឹកចិត្ត មានការចូលរួមពីសហគមន៍ និងសាធារណជនទូទៅបានយល់ដឹងផងដែរ។

លោកជំទាវអគ្គលេខាធិការអោយដឹងទៀតថា ដើម្បីលើកកម្ពស់សុខភាពប្រជាពលរដ្ឋ ឈានទៅសម្រេចបាន ស្របតាមយុទ្ធសាស្ត្រ កក្រក ឆ្នាំ២០២១-២០៣០ គ្រួសារ, ស្ថាប័នសាធារណៈ, ឬវិស័យឯកជន, ត្រូវមានមនុស្សម្នាក់ចេះ វិជ្ជាសង្គ្រោះបឋម ក្នុងការសង្គ្រោះអាយុជីវិតមនុស្សឱ្យបានទាន់ពេលវេលាមុនបញ្ជូនទៅដល់មន្ទីរពេទ្យ៕ 27/2/25 

អត្ថៈ សំ ងីម


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        172
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        150
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        174

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm