សម្ដេចធិបតីជំរុញដល់ក្រសួងទេសចរណ៍ និងវប្បធម៌ធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ភាពយន្ត

2025/02/28 02:16:08 am        163

ភ្នំពេញ ៖ ក្នុងឱកាសពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅ ការងារឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បាន ជំរុញដល់ក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងបណ្ដារាជធានី-ខេត្ត ធ្វើឱ្យកម្ពុជាក្លាយទៅជាគោលដៅទេសចរណ៍ភាពយន្ត ដោយដៅ គោលដៅណាមួយជាគោលដៅសម្រាប់ថតកុន រៀបកញ្ចប់សេវាល្អ និងការសម្របសម្រួលតម្លៃសមរម្យសម្រាប់ការអនុវត្តការងារនេះឱ្យបានល្អ។ 

​ក្នុងឱកាសនោះ សម្តេចធិបតី ណែនាំឱ្យក្រសួងទេសចរណ៍, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាល រាជធានី ខេត្ត ផ្តល់កិច្ចសហការ ដើម្បីជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ជាគោលដៅទេសចរណ៍ភាពយន្ត (Film Destination) ក៏ដូចជា ការថតស្ប៉តពាណិជ្ជកម្មជាលក្ខណៈអន្តរជាតិ ដែលទាំងអស់នេះ នឹងជំរុញការផ្សព្វផ្សាយកម្ពុជាលើឆាកអន្តរជាតិ បានលឿន និងមានប្រសិទ្ធភាព។ សម្តេចបានគាំទ្រឱ្យមានការថតភាពយន្តនៅលើទឹកដីអង្គរ ក៏ដូចជានៅទីតាំងនានានៅកម្ពុជា ពីសំណាក់ក្រុមហ៊ុនភាពយន្តបរទេស។ សម្ដេចមានប្រសាសន៍ថា តាមរយៈការថតភាពយន្តនេះ ធ្វើឱ្យកម្ពុជាចំណេញក្នុងការផ្សព្វផ្សាយកម្ពុជាដោយមិនចាំបាច់ចំណាយលុយ ទៅជួលគេផ្សាយនោះឡើយ។

ក្នុងឱកាសនោះ សម្តេចធិបតី នាយករដ្ឋមន្រ្ដី ក៏បានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបើកចិត្តឱ្យទូលាយក្នុងការទទួលមតិរិះគន់ ក្នុងន័យស្ថាបនា ដើម្បីកែសម្រួល និងកែលម្អបរិយាកាស ក្នុងការទទួលបដិសណ្ឋារកិច្ចភ្ញៀវទេសចរ រាប់តាំងពីនៅច្រកទ្វារអន្តរជាតិ (ទាំងផ្លូវទឹក, ផ្លូវគោក និងផ្លូវអាកាស) បញ្ហាអន្តោប្រវេសន៍ និងផ្នែកពាក់ព័ន្ធនានា ដើម្បីបង្ហាញភាពជាខ្មែរ និងស្នាមញញឹមខ្មែរ តាំងពីពេល ភ្ញៀវទេសចរចូលមកដល់ដំបូង។

សម្តេចក៏បានណែនាំអភិបាលរាជធានីខេត្ត បន្ត ជំរុញការរៀបចំគោលដៅទេសចរណ៍នៅក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យមាន លក្ខណៈស្តង់ដា និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ។ ជាពិសេសក្នុងបរិការណ៍ឌីជីថល និងបច្ចេកវិទ្យាសប្បនិម្មិត (AI) នាពេលបច្ចុប្បន្ននេះ និងត្រូវមានស្មារតីបុរេសកម្ម ម្ចាស់ការដោះស្រាយបញ្ហាក្នុងមូលដ្ឋាន គោលដៅទេសចរណ៍របស់ខ្លួន រាប់តាំងពីបញ្ហាបរិស្ថាន អនាម័យ (ជាពិសេសបង្គន់អនាម័យ) គុណភាពសេវាកម្ម តម្លៃ ចំណត និង បញ្ហាតូចតាចនានា កុំចាំទាល់តែមានការលើកឡើងពីមហាជន ឬ ការបង្ហោះក្នុងបណ្ដាញសង្គមជាដើម៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        188
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        96
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        208

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm