សម្ដេចធិបតីមិនបានប្រកាសឱ្យបញ្ឈប់សាលាជំនាន់ថ្មីទេ គឺបញ្ឈប់តែមជ្ឈមណ្ឌលសិក្សាទំនើបប៉ុណ្ណោះ

2025/02/28 02:19:23 am        150

ភ្នំពេញ ៖ ក្នុងឱកាសពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅ ការងារឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជាបានបញ្ជាក់ឡើងវិញថា សម្ដេចមិនបានប្រកាសឱ្យបញ្ឈប់សាលាជំនាន់ថ្មីទេ គឺបញ្ឈប់តែមជ្ឈមណ្ឌលសិក្សាទំនើបមួយប៉ុណ្ណោះ។ 

​សម្ដេចបានមានប្រសាសន៍ថា សាលាជំនាន់ថ្មីអត់មានរំសាយនោះទេ គឺនឹងមានពង្រីកបន្ថែម។ សម្តេចធិបតី បានថ្លែងថា សាលាជំនាន់ថ្មី ខុសពីមជ្ឈមណ្ឌលសិក្សាទំនើប។ សាលាជំនាន់ថ្មី គឺគ្រប់គ្រងដោយរដ្ឋ។

សម្តេចបានបន្តថា សាលាជំនាន់ថ្មី មិនមានការបែងចែកកម្មវិធីសិក្សានោះឡើយ ហើយក៏មិនមានតម្រូវឱ្យអាណាព្យាបាលបង់ប្រាក់នោះឡើយ។ សម្តេច បានស្នើសុំការយោគយល់អាណាព្យាបាល ក៏ដូចជាលោកគ្រូ អ្នកគ្រ ដែលមានកូនរៀន និងបង្រៀននៅមជ្ឈមណ្ឌលសិក្សាទំនើប។

សាលារៀនជំនាន់ថ្មី គឺជាកម្មវិធីកំណែទម្រង់ប្រព័ន្ធអប់រំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលជាមាគ៌ាអភិវឌ្ឍថ្មីមួយនៅក្នុងប្រព័ន្ធអប់រំនាពេលបច្ចុប្បន្នដែលជួយបង្កើតសាលារៀនសាធារណៈស្វយ័ត។ បច្ចុប្បន្ន សាលារៀនជំនាន់ថ្មី កំពុងពង្រីកខ្លួនក្នុងការផ្ដល់ការអប់រំសម័យថ្មី ដែលបញ្ចូលកម្មវិធីបច្ចេកវិទ្យាក្នុងកម្មវិធីសិក្សា។ នេះបើតាមការលើកឡើងនៅក្នុងសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំសិក្សា ២០២៤-២០២៥ របស់ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដោយបានវាយតម្លៃពីគុណភាពរបស់សាលារៀនជំនាន់ថ្មី។ ឯកឧត្តម មានប្រសាសន៍បែបនេះ សាលារៀនជំនាន់ថ្មី ជាសាលាដែលមានគុណភាព ហើយចំណាយតិច។ បើគិតពីប្រសិទ្ធភាព គឺមានខ្ពស់ណាស់។

សូមបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានសាលារៀនជំនាន់ថ្មីចំនួន១៣។ ជាមួយគ្នានេះ ក្រសួងអប់រំ កំពុងពិនិត្យពង្រីកបន្ថែមនៅពេលអនាគត។ សាលារៀនជំនាន់ថ្មី មានគោលការណ៍ស្នូល ផ្ដោតសំខាន់លើស្ដង់ដាវិជ្ជាជីវៈខ្ពស់ ស្វ័យភាពក្នុងការប្រតិបត្តិការ គណនេយ្យភាពតឹងរ៉ឺង ប្រព័ន្ធវាយតម្លៃទទួលស្គាល់គុណភាព និងក្របខណ្ឌបែងចែកធនធានប្រកបដោយសនិទានភាព។ សាលារៀនជំនាន់ថ្មី នឹងផ្តល់នូវស្តង់ដាថ្មីមួយនៃការអប់រំនៅក្នុងសាលារៀនសាធារណៈ ដើម្បីយុវជនកម្ពុជារៀបចំខ្លួន ត្រៀមលក្ខណៈសម្បត្តិសម្រាប់សតវត្សទី២១ រាប់ទាំងការជួយសិស្សចេះគិតបែបស៊ីជម្រៅ និងទទួលបានបំណិនចាំបាច់សម្រាប់ទីផ្សារការងារក្នុងសតវត្សទី២១៕ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm