របាយការណ៍៖ ជនជាតិស៊ីរីជាង ១.០០០នាក់ ស្លាប់នៅក្នុងពន្ធនាគារអាកាសយានដ្ឋាន ក្រោមរបបរបស់លោក Assad

2025/02/28 02:53:46 am        149


បើយោងតាមរបាយការណ៍ចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ (ទី២៧ ខែកុម្ភៈ) ដែលតាមដានការស្លាប់ នៅទីកន្លែងដែលត្រូវបានសង្ស័យជាផ្នូរចំនួន៧ បានបង្ហាញថា ជនជាតិស៊ីរីជាង ១.០០០នាក់ បានបាត់បង់ជីវិត អំឡុងការឃុំឃាំង នៅឯអាកាសយានដ្ឋានយោធាមួយនៅជាយក្រុងដាម៉ាស ដោយពួកគេត្រូវបានសម្លាប់ ដោយការប្រហារជីវិត ការធ្វើទារុណកម្ម ឬការធ្វើទុក្ខបុកម្នេញ។

នៅក្នុងរបាយការណ៍ដែលត្រូវបានចែករំលែកផ្តាច់មុខជាមួយសារព័ត៌មាន Reuters មជ្ឈមណ្ឌលយុត្តិធម៌ និងគណនេយ្យភាពស៊ីរី (SJAC) បានឲ្យដឹងថា ខ្លួនបានកំណត់ទីតាំងផ្នូរ ដោយប្រើប្រាស់ការរួមបញ្ចូលគ្នានៃសក្ខីកម្មសាក្សី រូបភាពផ្កាយរណប និងឯកសារដែលថតនៅអាកាសយានដ្ឋានយោធា ក្នុងតំបន់ Mezzeh ជាយក្រុងដាម៉ាស បន្ទាប់ពីប្រធានាធិបតី Bashar al-Assad បានធ្លាក់ពីអំណាច ក្នុងខែធ្នូឆ្នាំមុន។ កន្លែងខ្លះស្ថិតនៅលើដីរបស់អាកាសយានដ្ឋាន។ កន្លែងផ្សេងទៀត មាននៅកន្លែងខុសៗគ្នា ទូទាំងទីក្រុងដាម៉ាស។.

យ៉ាងណាក្ដី សារព័ត៌មាន Reuters មិនបានត្រួតពិនិត្យឯកសារនេះទេ ហើយមិនអាចបញ្ជាក់ដោយឯករាជ្យ អំពីភាពពិតប្រាកដជាក់លាក់នៃផ្នូរដ៏ធំទាំងនេះ តាមរយៈការពិនិត្យមើលរូបភាពផ្កាយរណបដោយផ្ទាល់នោះឡើយ។ ប៉ុន្តែអ្នកសារព័ត៌មានរបស់ទីភា្នក់ងារសារព័ត៌មាន Reuters ពិតជាបានឃើញសញ្ញានៃដីរញ៉េរញ៉ៃ ក្នុងរូបភាពនៃកន្លែងជាច្រើនដែលត្រូវបានបង្ហាញដោយ SJAC។ 

ទីតាំងចំនួន២ ដែលកន្លែងមួយ នៅអាកាសយានដ្ឋាន Mezzeh និងមួយទៀត នៅទីបញ្ចុះសព ក្នុងតំបន់ Najha បង្ហាញឲ្យឃើញសញ្ញាយ៉ាងច្បាស់ពីលេណដ្ឋានវែងៗ ដែលត្រូវបានជីកក្នុងអំឡុងពេលស្របនឹងសក្ខីកម្មសាក្សីពី SJAC៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        46
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        46
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm