ក្រុមគ្រួសាររបស់ពលករខ្មែរនៅកូរ៉េ៖ ផ្តាំកូនចៅគ្រប់ៗគ្នាកុំចូលរួមក្នុងបាតុកម្ម ដោយត្រូវរក្សាភាពស្ងប់ស្ងាត់បន្តធ្វើការធម្មតា

2025/02/28 03:22:56 am        177

ភ្នំពេញ៖លោកយាយ លោកតា ដែលជាអាណាព្យាបាល ក្រុមគ្រួសារ របស់ពលករខ្មែរដែលកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េបានបង្ហាញការព្រួយបារម្ភជាខ្លាំងលើសុវត្ថិភាពនិងការប៉ះពាល់អាជីពការងាររបស់កូនៗចៅៗរបស់ខ្លួន ដែលខិតខំប្រឹងប្រែងទម្រាំបានចេញទៅធ្វើការងារនៅក្រៅប្រទេស បន្ទាប់ពីបានទទួលដំណឹងថា មានក្រុមអ្នកនយោបាយជ្រុលនិយមនៅក្រៅប្រទេសតែងតែបំផុសបំផុលកៀរគរពលករខ្មែរនៅក្រៅប្រទេសនិងប្រទេសកូរ៉េផងដែរ ឱ្យចូលរួមសកម្មភាពធ្វើបាតុកម្មខុសច្បាប់នៅលើទឹកដីបរទេសដែលពលករកំពុងធ្វើការនោះ។ ទន្ទឹមនឹងនេះ ក្នុងនាមជាចាស់ទុំដែលធ្លាប់ឆ្លងកាត់ភ្លើងសង្គ្រាមជោគជាំពីអតីតកាលហើយនោះ បានអំពាវនាវឱ្យកូនៗចៅៗទាំងអស់ដែលកំពុងធ្វើការនៅប្រទេសកូរ៉េ សូមជឿទុកចិត្តមកលើរដ្ឋាភិបាលដែលជាតួអង្គសំខាន់តែមួយគត់ដែលអាចដោះស្រាយបញ្ហាដោយសន្តិវិធីបាន។ 

លោកតា សុន ទុយ ជាអាណាព្យាបាលរបស់ក្រុមគ្រួសារពលករដែលកំពុងធ្វើការនៅសាធារណកូរ៉េបានលើកឡើងថា លោកតា និងក្រុមគ្រួសារនៅក្នុងស្រុកមានការបារម្ភម្តងហើយម្តងទៀត លើសុវត្ថិភាព ទាំងការងារនិងផ្លូវចិត្តចំពោះកូនចៅរបស់ខ្លួនដែលកំពុងបម្រើការងារនៅសាធារណកូរ៉េ ពីព្រោះទម្រាំបានសម្រេចបញ្ជូនកូនចៅរបស់ខ្លួនទៅធ្វើការនៅបរទេសនេះគឺពិបាកណាស់ ដូច្នេះហើយប្រសិនបើបាត់បង់ការងារដោយសារតែមានការបំផុសបំផុលឱ្យធ្វើបាតុកម្មពីសំណាក់ក្រុមប្រឆាំងច្រើនលើកច្រើនសារពេកនោះ លោកតាទទួលយកមិនបាននោះទេ។ 

លោកតាបានសង្កត់ធ្ងន់ថា ចេះដឹងរឿងជាតិមិនខុសនោះទេ ក៏ប៉ុន្តែការទៅធ្វើបាតុកម្មប៉ាតណាប៉ាតណីលើទឹកដីបរទេសនេះមិនមែនជាការស្នេហាជាតិនោះទេ វាជាការបង្កចលាចល និងដាក់បន្ទុកមកលើជាតិខ្លួនឯងវិញទេតើ។ ដែលទាំងនេះលោកតាថា ជាសកម្មភាពខុសគេខុសឯង ខុសពីពលរដ្ឋប្រទេសដ៏ទៃទៀតដែលគេទៅធ្វើការដូចគ្នាចឹងដែរ តែគេមានសណ្តាប់ធ្នាប់ជាង។ ផុតពីបាតុកម្មមួយចូលបាតុកម្មមួយទៀតឥតឈប់ឈរ ដែលលោកតាលើកឡើងថា ឃើញសកម្មភាពទាំងនេះម្តងៗគឺអាម៉ាស់ខ្លាំងណាស់ ខណៈម្ចាស់ស្រុកគេដើរតាមផ្លូវទៅធ្វើការ ដោយឡែកយើងជាពលរដ្ឋបរទេសបែរដើរហែរក្បួនតាមផ្លូវទៅវិញ។ លោកតាបានចោទសួរថា តើនេះជារឿងល្អគួរណាស់មែនទេ? 

ដោយឡែកលោកយាយ ភី ស៊ាមគាវ ជាអាណាព្យាបាលរបស់ក្រុមគ្រួសារពលករនៅសាធារណកូរ៉េម្នាក់ទៀតបានលើកឡើងពីក្តីបារម្ភដូចគ្នា ត្បិតកូនចៅរបស់ខ្លួននឹងមិនទៅចូលរួមធ្វើបាតុកម្មដែលជាការបំផុសបំផុលពីសំណាក់ក្រុមប្រឆាំងច្រើនលើកច្រើនសារក៏ដោយ ពីព្រោះលោកយាយថា ត្រីមួយកន្ត្រកស្អុយមួយ ស្អុយទាំងអស់ ពីព្រោះបើគេផ្តាច់ការងារ គឺផ្តាច់ទាំងអស់គ្នាហើយ ដោយសារពលរដ្ឋនៅបរទេសធ្វើឱ្យមានភាពចលាចលនៅលើទឹកដីបរទេសជាច្រើនលើកច្រើនសារ។ លោកយាយបានលើកឡើងថា តែងមានការបារម្ភជានិច្ចលើសុវត្ថិភាពរបស់កូនចៅរបស់ខ្លួន បន្ទាប់ពីឃើញហេតុការតែងកើតឡើងនៅតាមការផ្សព្វផ្សាយនានា។ ក្រុមគ្រួសាររបស់លោកយាយតែងទូន្មានកូនចៅរបស់ខ្លួនជានិច្ចអំពីការធ្វើបាតុកម្ម ដោយកន្លងមកលោកយាយតែងប្រាប់កូនចៅថាមិនឱ្យទៅចូលរួមបាតុកម្មនោះទេ។ ការចេះប្រើគំនិតពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ខិតខំធ្វើការ សន្សំប្រាក់ ជារឿងចាំបាច់ ពីព្រោះកូនចៅដែលទៅធ្វើការនៅសាធារណរដ្ឋកូរ៉េជាប្រភពចំណូល និងជាអ្នកផ្គត់ផ្គង់គ្រួសារជាចាំបាច់។ 

ទន្ទឹមនឹងនេះ លោកយាយ លោកតា ដែលជាអាណាព្យាបាលពលករនៅកូរ៉េផ្តាំហើយផ្តាំទៀតទៅដល់កូនចៅគ្រប់ៗគ្នាដែលកំពុងធ្វើការនៅប្រទេសកូរ៉េសូមរក្សាភាពស្ងប់ស្ងាត់បន្តធ្វើការជាធម្មតា កុំជ្រួលជ្រើមតាមការញុះញង់របស់ក្រុមអ្នកនយោបាយប្រឆាំង ពីព្រោះពួកគេបាននិងកំពុងបោកប្រាស់កូនចៅហើយ។ បន្ទាប់ពីមានបាតុកម្មរួច ពួកទាំងនោះគេបានវិលត្រលប់ទៅប្រទេសដែលពួកគេរស់នៅ មិនមែនប្រទេសកូរ៉េនោះទេ ដូច្នេះប្រសិនបើប៉ះពាល់ដល់កន្លែងធ្វើការ នោះអ្នកដែលរងផលប៉ះពាល់គឺពលករ មិនមែនអ្នកគៀរគធ្វើបាតុកម្មនោះទេ។ 

គូរបញ្ជាក់ផងដែរថា ការលើកឡើងពីក្តីព្រួយបារម្ភរបស់អាណាព្យាបាលរបស់ក្រុមគ្រួសារពលករខ្មែរបែបនេះ បន្ទាប់ពីមានការកៀរគរពលករខ្មែរនៅសាធារណរដ្ឋកូរ៉េសារជាថ្មីពីសំណាក់ក្រុមអតីតអ្នកនយោបាយប្រឆាំង ដើម្បីចូលរួមបាតុកម្មប្រឆាំងដំណោះស្រាយរបស់រដ្ឋាភិបាលលើករណីកោះគុតជាមួយភាគីថៃ។ នេះពុំមែនលើកទីមួយទេដែលអតីតក្រុមអ្នកនយោបាយប្រឆាំងទាំងនេះបានកៀរគរពលរដ្ឋខ្មែរធ្វើបាតុកម្ម ក៏ប៉ុន្តែពុំមានពលករខ្មែរច្រើននោះទេចូលរួមសកម្មភាពរបស់ពួកគេនោះ ពីព្រោះពលករបានយល់ឃើញថាការធ្វើបាតុកម្មរបស់ក្រុមប្រឆាំងគឺគ្មានខ្លឹមសារដែលអាចដោះស្រាយបញ្ហាបានឡើយ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        122
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        232
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        224

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm