សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការរៀបចំពង្រឹងវិទ្យាស្ថានជាតិស្ថិតិចំណុះក្រសួងផែនការ

2025/02/28 06:17:03 pm        249

នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការរៀបចំពង្រឹងវិទ្យាស្ថានជាតិស្ថិតិចំណុះក្រសួងផែនការ ដើម្បីឱ្យក្លាយជាស្ថាប័នមួយកាន់តែមានសមត្ថភាពទទួលខុសត្រូវលើការងារស្ថិតិរបស់រាជរដ្ឋាភិបាល។

វិទ្យាស្ថានជាតិស្ថិតិ ជាគ្រឹះស្ថានសាធារណៈរដ្ឋបាលថ្នាក់ជាតិ ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រេចបង្កើតកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥។ វិទ្យាស្ថាននេះសរសេរជាអក្សរកាត់ «វ.ជ.ស» ស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេស គឺក្រសួងផែនការ និងស្ថិតនៅក្រោមអាណាព្យាបាលហិរញ្ញវត្ថុ គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

វិទ្យាស្ថានជាតិស្ថិតិ ត្រូវដឹកនាំដោយក្រុមប្រឹក្សាភិបាលមួយ ដែលជាអង្គការដឹកនាំខ្ពស់បំផុត និងមានបេសកកម្មតម្រង់ទិសការអនុវត្ត និងត្រួតពិនិត្យសកម្មភាពការងារ។

ក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ មានសមាជិកក្រុមប្រឹក្សាភិបាលចំនួន ១១ រូប ដែលមានតំណាងក្រសួងផែនការ ជាប្រធាន និងមានសមាជិកជាតំណាងមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ទីស្តីការគណៈរដ្ឋមន្ត្រី សមាជិក, ក្រសួងមុខងារសាធារណៈ, ក្រសួងមហាផ្ទៃ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងទេសចរណ៍, ធនាគារជាតិនៃកម្ពុជា, គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល, នាយកវិទ្យាស្ថានជាតិស្ថិតិ ហើយបុគ្គលិកវិទ្យាស្ថានជាតិស្ថិតិ ជាសមាជិកដោយស្វ័យប្រវត្តិ។

វិទ្យាស្ថានជាតិស្ថិតិ មានភារកិច្ច៖ 

- រៀបចំគោលនយោបាយអភិវឌ្ឍន៍ប្រព័ន្ធស្ថិតិផ្លូវការ ក្នុងការបង្កើតប្រព័ន្ធស្ថិតិជាតិ ដែលរួមបញ្ចូលមួយ ដែលគ្របដណ្តប់ស្ថិតិផ្លូវការដែលបានចាត់ទាំងអស់ និងអង្គភាពស្ថិតិក្នុងក្រសួង ស្ថាប័។ រៀបចំផែនការយុទ្ធសាស្ត្រជាតិសម្រាប់អភិវឌ្ឍន៍ស្ថិតិ។ រៀបចំធ្វើជំរឿនប្រជាជន ជំរឿនសេដ្ឋកិច្ច និងជំរឿនកសិកម្ម។ ប្រមូល កែច្នៃ ចងក្រង វិភាគ បោះពុម្ព និងផ្សព្វផ្សាយទិន្នន័យស្ថិតិគ្រឹះ និងស្ថិតិផ្លូវការ តាមរយៈការធ្វើជំរឿន ការធ្វើអង្កេត ការសិក្សាស្រាវជ្រាវនានា និងការប្រើប្រាស់ប្រភពទិន្នន័យរដ្ឋបាល ព្រមទាំងទិន្នន័យប្រភពផ្សេងៗទៀត ក្នុងគោលបំណង ដើម្បីប្រើប្រាស់ជាធាតុចូលក្នុងការរៀបចំគោលនយោបាយ ការធ្វើផែនការអភិវឌ្ឍន៍ និងការស្រាវជ្រាវក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ។ 

- ប្រមូល កែច្នៃ ចងក្រង វិភាគ និងផ្សព្វផ្សាយទិន្នន័យស្ថិតិម៉ាក្រូសេដ្ឋកិច្ច តាមរយៈការប្រើប្រាស់ ទិន្នន័យដែលផ្តល់ឱ្យដោយអង្គភាពស្ថិតិផ្លូវការដែលបានចាត់តាំង នៅតាមក្រសួង ស្ថាប័ន ពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ចងក្រងស្ថិតិគណនេយ្យជាតិនិងស្ថិតិថ្លៃ ក៏ដូចជាសូចនាករសេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន ប្រជាសាស្ត្រ ព្រមទាំងសន្ទស្សន៍និងសូចនាករស្ថិតិផ្សេងៗទៀត

- ស្រាវជ្រាវ សម្របសម្រួល ចងក្រងវិធីសាស្ត្រ បង្កើតនិងអភិវឌ្ឍន៍ម៉ូដែល និងបច្ចេកទេសស្ថិតិនានា ដើម្បីបង្កើនគុណភាពស្ថិតិផ្លូវការ តាមបទដ្ឋានជាតិ និងអន្តរជាតិ។ រៀបចំផែនការយុទ្ធសាស្ត្រថវិកា និងធនធានមនុស្សសម្រាប់វិទ្យាស្ថានជាតិស្ថិតិ ដើម្បីដឹកនាំ ការធ្វើជំរឿន និង អង្កេតផលិត និងផ្សព្វផ្សាយស្ថិតិផ្លូវការ។ សម្របសម្រួលប្រតិបត្តិការរបស់អង្គភាពស្ថិតិដែលបានចាត់តាំងក្នុងការប្រមូល វិភាគ បោះពុម្ព ផ្សព្វផ្សាយ ស្ថិតិផ្លូវការ និងព័ត៌មានដែលទាក់ទងនឹងការងារស្ថិតិ។ រៀបចំចំណាត់ថ្នាក់ បទដ្ឋានស្ថិតិសម្រាប់ការអនុវត្តឯកភាពគ្នារបស់អង្គភាពស្ថិតិដែលបានចាត់តាំង កែច្នៃ ចងក្រង។ អភិវឌ្ឍកម្មវិធីនិងបច្ចេកវិទ្យានៅក្នុងសកម្មភាពស្ថិតិដោយផ្អែកលើការប្រើប្រាស់បច្ចេកវិទ្យា ទូរគមនាគមន៍និងព័ត៌មានវិទ្យា និងបច្ចេកវិទ្យាឌីជីថលសម្រាប់ការផលិតទិន្នន័យ ការផ្ទេរនិង បញ្ចូលទិន្នន័យ ព្រមទាំង ការផ្សព្វផ្សាយទិន្នន័យស្ថិតិ និងសូចនាករអភិវឌ្ឍន៍។ ធ្វើកិច្ចសហប្រតិបត្តិការស្ថិតិជាមួយការិយាល័យស្ថិតិជាតិនៃបណ្តាប្រទេស អង្គការអន្តរជាតិ និងវិស័យឯកជននានា ទៅតាមបទប្បញ្ញត្តិច្បាប់ជាធរមាន។ ផ្ដល់ការណែនាំ និងជួយគាំទ្រដល់អង្គភាពស្ថិតិដែលបានចាត់តាំងទាក់ទងនឹងស្ថិតិផ្លូវការ ដើម្បីលើកកម្ពស់ធានាការប្រតិបត្តិបទដ្ឋានស្ថិតិ ក្នុងការអនុវត្តគោលនយោបាយស្ថិតិ និងអភិវឌ្ឍន៍ប្រព័ន្ធស្ថិតិជាតិ។ សម្របសម្រួលក្នុងសកម្មភាពនៃដំណើរការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យស្ថិតិ ដោយរួមទាំងការផ្តល់ប្រឹក្សា និងជំនួយបច្ចេកទេសដល់ក្រសួង ស្ថាប័ន ទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ វិស័យឯកជន និងអង្គការក្រៅរដ្ឋាភិបាល។

-ប្រើប្រាស់ប្រភពទិន្នន័យធំ និងវិទ្យាសាស្ត្រទិន្នន័យ សម្រាប់ស្ថិតិផ្លូវការ ដោយរួមទាំងការ ផ្សព្វផ្សាយទិន្នន័យស្ថិតិផ្លូវការ តាមរយៈមធ្យោបាយឌីជីថល។ សហការផលិតស្ថិតិយេនឌ័រ និងចូលរួមការបញ្ជ្រាបស្ថិតិយេនឌ័រនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ប្រមូលផ្ដុំទិន្នន័យស្ថិតិផ្អែកតាមបទដ្ឋានស្តង់ដាជាតិ និងអន្តរជាតិសម្រាប់ផលិតសូចនាករ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា (CSDGs)។ រៀបចំ និងចងក្រងចំណាត់ថ្នាក់ និងបទដ្ឋានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចូលរួមផ្តល់ទិន្នន័យ និងវិភាគស៊ីជម្រៅអំពីភាពក្រីក្រនៅកម្ពុជា។ រៀបចំជាអត្ថបទវិភាគ និងស្រាវជ្រាវលើប្រធានបទសំខាន់ៗពាក់ព័ន្ធនឹងសង្គម សេដ្ឋកិច្ច បរិស្ថាន បច្ចេកវិទ្យា ពាណិជ្ជកម្ម ដោយប្រើប្រាស់ទិន្នន័យស្ថិតិគ្រឹះ និងទិន្នន័យរដ្ឋបាល ដើម្បីជាមូលដ្ឋាន សម្រាប់ក្រសួង ស្ថាប័នរៀបចំគោលនយោបាយ និងយុទ្ធសាស្ត។ រៀបចំ និងអនុវត្តន៍យន្តការតាមដានត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគោលនយោបាយស្ថិតិ ផ្លូវការដើម្បីការអភិវឌ្ឍប្រព័ន្ធស្ថិតិជាតិ។ រៀបចំផែនការសកម្មភាព និងផែនការថវិកាប្រចាំឆ្នាំ ៣ឆ្នាំ និង ៥ឆ្នាំរបស់វិទ្យាស្ថាន ជាតិស្ថិតិ។ បំពេញភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនរបស់រដ្ឋមន្ត្រីក្រសួងផែនការ៕

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        135
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        119
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm