អ្នកជំនាញព្រមានពីគម្លាតផ្លូវច្បាប់ក្នុងកិច្ចព្រមព្រៀងរ៉ែរបស់លោក Trump ជាមួយអ៊ុយក្រែន

2025/02/28 06:37:23 pm        208

អ្នកជំនាញ ៤រូបបានប្រាប់សារព័ត៌មានរ៉យទ័រ មុនពេលជំនួបរវាងមេដឹកនាំអ៊ុយក្រែន និងអាមេរិកថា ក្របខណ្ឌកិច្ចព្រមព្រៀងដែលបង្ហាញពីលទ្ធភាពទទួលបានប្រាក់ចំណូលពីធនធានធម្មជាតិរបស់អ៊ុយក្រែន ជាថ្នូរនឹងការធានាសន្តិសុខ មានគម្លាត និងចន្លោះប្រហោងផ្លូវច្បាប់ជាច្រើន ដែលត្រូវតែបំពេញនៅក្នុងកិច្ចចរចានាពេលអនាគត។

ពង្រាងនៃកិច្ចព្រមព្រៀងដែលរំពឹងថានឹងចុះហត្ថលេខានៅថ្ងៃសុក្រ (២៨ កុម្ភៈ) នេះនៅពេលលោកប្រធានាធិបតីអាមេរិក Donald Trump ជួបជាមួយលោក Volodymyr Zelenskiy របស់អ៊ុយក្រែននោះ គូសបញ្ជាក់ពីការបង្កើតមូលនិធិវិនិយោគកសាងឡើងវិញដែលគ្រប់គ្រងដោយអាមេរិក-អ៊ុយក្រែន និងមានភាសាបែបធានា ប៉ុន្តែអាមេរិក មិនផ្តល់ឱ្យទីក្រុងគីវ នូវការធានាសុវត្ថិភាពដែលខ្លួនចង់បានទេ។

កិច្ចព្រមព្រៀងនេះលើកឡើងថា រដ្ឋាភិបាលអ៊ុយក្រែននឹងផ្ដល់ចំណែកប្រាក់ ៥០% នាពេលអនាគតនៃទ្រព្យសម្បត្តិធនធានរ៉ែដែលគ្រប់គ្រងដោយរដ្ឋ ទៅដល់មូលនិធិនោះ ប៉ុន្តែមិនផ្តល់នូវបរិមាណ ពេលវេលា ឬព័ត៌មានលម្អិតពីការគ្រប់គ្រងរបស់មូលនិធិទេ។

អ្នកជំនាញនិយាយថា "នេះបង្កើតបានជាគម្លាតដ៏ធំដែលបង្ហាញពីកាតព្វកិច្ចធ្វើកិច្ចសហប្រតិបត្តិការ ប៉ុន្តែពុំមានការប្តេជ្ញាចិត្តដែលមានចំណងផ្លូវច្បាប់ជាក់លាក់ណាមួយនៃលក្ខណៈការពារក្នុងកិច្ចព្រមព្រៀង ព្រោះអាមេរិកមិនបានផ្តល់ការធានាជាក់ស្តែងឡើយ"។

ទោះពុំមានការធានាសន្តិសុខក៏ដោយ លក្ខខណ្ឌដែលរៀបរាប់ក្នុងក្របខណ្ឌនោះអាចជាការសម្រាលបន្ទុកដល់អ៊ុយក្រែន ព្រោះលោក Trump បានទាមទារថវិកា ៥០០ពាន់លានដុល្លារ ជាសំណងសម្រាប់ការគាំទ្រផ្នែកយោធាដែលផ្តល់ឱ្យរួចទៅហើយក្នុងសង្រ្គាម៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        226
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        268
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        247

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm