គណៈប្រតិភូអាមេរិក និងរុស្ស៊ី ជួបប្រជុំគ្នានៅទីក្រុងអ៊ីស្តង់ប៊ុល ដើម្បីធ្វើឲ្យប្រសើរទំនាក់ទំនងផ្នែកការទូត

2025/02/28 07:50:24 pm        182

គណៈប្រតិភូការទូត មកពីសហរដ្ឋអាមេរិក និងរុស្ស៊ី បានជួបពិភាក្សាគ្នានៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី។ ភាគីរុស្ស៊ី បានសម្តែងក្តីសង្ឃឹមថា កិច្ចពិភាក្សានេះនឹងជួយពង្រឹងទំនាក់ទំនងទ្វេភាគី។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Tass របស់រុស្ស៊ី បានរាយការណ៍ថា កិច្ចប្រជុំនេះបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ នៅឯលំនៅឋានរបស់អគ្គកុងស៊ុលអាមេរិក ស្ថិតនៅទីក្រុងធំបំផុតរបស់ប្រទេសទួរគី។

របាយការណ៍និយាយថា កិច្ចប្រជុំនេះមានរយៈពេលប្រហែល៦ម៉ោងកន្លះ។ តាមសេចក្តីរាយការណ៍ ភាគីទាំងពីរបានពិភាក្សាអំពីវិធីធ្វើឱ្យមានសកម្មភាពប្រក្រតីភាពនៅគ្រឹះស្ថានការទូតរបស់ប្រទេសទាំងពីរ។ កិច្ចពិភាក្សានេះ ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំដែលបានធ្វើឡើងរវាងមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកនិងរុស្ស៊ីនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាលពីថ្ងៃទី ១៨ ខែកុម្ភៈ។

ជាក់ស្តែង រុស្ស៊ី បានទទូចថា ខ្លួនចង់ធ្វើឱ្យទំនាក់ទំនងផ្នែកការទូតមានលក្ខណៈជាប្រក្រតីជាមួយសហរដ្ឋអាមេរិក មុនពេលការចរចាស្តីពីបទឈប់បាញ់ដែលអាចកើតមានជាមួយអ៊ុយក្រែន ចាប់ផ្តើម។

ក្រុមអ្នកសង្កេតការណ៍ បាននិយាយថា ប្រទេសទាំងពីរ កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ខណៈ ប្រទេសទាំងពីរព្យាយាមខិតកាន់តែជិតការព្រមព្រៀងគ្នាលើស្ថានភាពនៅប្រទេសអ៊ុយក្រែន។

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        2
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        23
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm