អ្នកជំនាញក្រសួងបរិស្ថានមានគម្រោងសិក្សាស៊ីជម្រៅលើសំណាកផូស៊ីល រកឃើញនៅក្នុងតំបន់ការពារធម្មជាតិ​ក្នុងភូមិសាស្រ្ត ខេត្តកំពតនិងកោះកុង

2025/02/28 10:17:01 pm        406

លោក សេង សោត អគ្គនាយករងនៃ នៃអគ្គនាយកដ្ឋាន​សហគមន៍​មូលដ្ឋាន ក្រសួងបរិស្ថាន ដឹកនាំកិច្ចពិភាក្សាជាមួយអ្នកជំនាញ និងអ្នកស្រាវជ្រាវពាក់ព័ន្ធ និងដៃគូសហការមួយចំនួនដើម្បីកំណត់អត្តសញ្ញាណផូស៊ីល និងធ្វើស្រ្តាទីក្រាហ្វ ដើម្បីសិក្សាប៉ាលេអូ-បរិស្ថាន នៅភាគខាងត្បូង ប្រទេសកម្ពុជា ក្នុងការសិក្សានិង​ប្រមូលសំណាកគំរូ ក្នុង ខេត្តកោះកុង និងខេត្តកំពត។

ក្រសួងបរិស្ថានបានដាក់ចេញនូវផែនការយុទ្ឋសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣ -២០២៨ គឺ ភាពស្អាត ភាពបៃតង និងចីរភាពក្នុងនោះក៍និយាយពីការសិក្សាស្រាវជ្រាវផូស៉ីលក្នុងព្រះរាជណាចក្រកម្ពុជាផងដែរ។ វេទិកានាពេលនេះ បានរៀបចំឡើងរៀបចំដោយនាយកដ្ឋានតំបន់បេតិកភណ្ឌ ធម្មជាតិ ដែលបានទទួលការគាំទ្រសម្រាប់ការស្រាវជ្រាវ ស្ដីពី ការកំណត់អត្តសញ្ញាណផូស៊ីល និង ស្រ្តាទីក្រាហ្វ ដើម្បីសិក្សាប៉ាលេអូ-បរិស្ថាន នៅភាគខាងត្បូង ប្រទេសកម្ពុជា ពីអង្គការយូណេស្កូ តាមរយះ គណៈកម្មការយូណេស្កូជាតិ​កម្ពុជាក្នុងគោលបំណង ១)-ផ្សព្វផ្សាយគំហើញ​ផូស៊ីល​ថ្មីៗ ២)-បង្កើនការផ្សព្វផ្សាយធនធានធម្មជាតិ(ផូស៊ីល) ៣)-ជំរុញការចូលរួមពីអ្នកពាក់ព័ន្ធ និង៤)-បង្កើនសមត្ថភាពអ្នកសិក្សាស្រាវជ្រាវ។

 នាយកដ្ឋានតំបន់បេតិកភណ្ឌ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន បានចាប់ផ្តើមសិក្សាស្រាវជ្រាវផូស៊ីល នៅឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្នបានរកឃើញស្ថានីយផូស៊ីល ចំនួន៦៧ស្ថានីយ រួមមាន៖ ផូស៊ីលសត្វសមុទ្រចំនួន៤៦ ផូស៊ីលសត្វទឹកសាបចំនួន២ ផូស៊ីលឈើចំនួន១៤  ផូស៊ីលស្លឹកឈើចំនួន១ ផូស៊ីលឆ្អឹងដាយណូស័រចំនួន១(រកឃើញដំបូងនៅកម្ពុជា) និងផូស៊ីលដានជើងសត្វចំនួន៣ ដែលផូស៊ីលទាំងអស់មានអាយុកាលនៅក្នុងចន្លោះពី(៣៥៩-២លានឆ្នាំ) ស្ថិតនៅក្នុងខេត្តព្រះវិហារ បន្ទាយមានជ័យ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង បាត់ដំបង ខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ ខេត្តក្រចេះ ខេត្តប៉ៃលិន និងខេត្តកំពត

 ការធ្វើកំណាយផូស៊ីល ចំនួន៤ទីតាំង រួមមាន៖ 

- នៅឆ្នាំ(២០១៩-២០២០) បានធ្វើកំណាយផូស៊ីលឈើ(នៅដែនជម្រកសត្វព្រៃលំផាត់) ខេត្តរតនគិរី

- នៅឆ្នាំ២០២២ បានធ្វើកំណាយផូស៊ីលឆ្អឹងដាយណូស័យ(នៅដែនជម្រកសត្វព្រៃតាតៃ) ខេត្តកោះកុង(រកឃើញលើកដំបូង)នៅប្រទេសកម្ពុជា 

- នៅឆ្នាំ(២០២១-២០២៣) បានធ្វើកំណាយផូស៊ីលសត្វសមុទ្រ(តំបន់បេតិកភណ្ឌធម្មជាតិភ្នំបាក់) ខេត្តបន្ទាយមានជ័យ

- នៅឆ្នាំ២០២៤ បានផូស៊ីលឈើថ្ម(នៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង) ខេត្តព្រះវិហារ ជាលទ្ធផលបានជីកដី(ជម្រៅ១,៥ម៉ែត្រ ទទឹង២ម៉ែត្រ និងបណ្តោយ៦ម៉ែត្រ) រកឃើញផូស៊ីលឈើប្រវែង៣,៥ម៉ែត្រ និងបំណែកមែកឈើជាច្រើនក្លាយជាធ្យូងដែលកប់ក្នុងស្រទាប់ថ្មភក់។

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        85
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        77
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        72

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm