ជនជាតិជ្វីហ្វអ៊ីតាលីជាង ២០០នាក់ បានចុះហត្ថលេខាលើញ្ញត្តប្រឆាំងនឹង «ការបោសសម្អាតជនជាតិភាគតិច» នៅក្នុងទឹកដីប៉ាឡេស្ទីន ដោយបង្កឲ្យមានប្រតិកម្មខ្លាំងចំពោះប្រព័ន្ធផ្សព្វផ្សាយ និងការបែងចែកសហគមន៍ជ្វីហ្វ នៅក្នុងប្រទេសនេះ។
អ្នកនិពន្ធ អ្នកសិក្សា ទស្សនវិទូ និងអ្នកសារព័ត៌មាន គឺស្ថិតក្នុងចំណោមអ្នកចុះហត្ថលេខា ២២០នាក់នៃញ្ញត្តិនេះ ដែលត្រូវបានបោះពុម្ពផ្សាយ នៅក្នុងកាសែតប្រចាំថ្ងៃ La Repubblica និង Il Manifesto។
ញត្តិបានបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump) «ចង់បណ្តេញប្រជាជនប៉ាឡេស្ទីន ចេញពីតំបន់ហ្កាហ្សា។
ទន្ទឹមនឹងនេះ នៅតំបន់វេសបែង( West Bank)អំពើហិង្សារបស់រដ្ឋាភិបាលអ៊ីស្រាអែល និងអ្នកតាំងលំនៅ នៅតែបន្តកើតឡើង»។
ពួកគេបានបន្ថែមថា៖«ជនជាតិជ្វីហ្វអ៊ីតាលី និយាយថា ទេ ចំពោះការបោសសម្អាតជនជាតិភាគតិច។ ប្រទេសអ៊ីតាលី មិនត្រូវជាអ្នកសមគំនិតទេ»។
មន្ទីរពិសោធន៍ប្រឆាំងការរើសអើងជនជាតិជ្វីហ្វ ដែលជាក្រុមយុវជនជនជាតិអ៊ីតាលីដើមកំណើតជ្វីហ្វ ដែលគាំទ្រញត្តិនេះ បាននិយាយថា ការអំពាវនាវនេះ មានគោលបំណង «បញ្ចេញសំឡេងជ្វីហ្វយ៉ាងច្បាស់លាស់និងយ៉ាងមុតមាំចំពោះការមិនយល់ព្រមទៅលើការបោសសម្អាតជនជាតិភាគតិច»។