អ្នកចរចា​អ៊ីរ៉ង់​និយាយ​ថា សហរដ្ឋអាមេរិក​ត្រូវតែ "ទទួលយក​ការពិត​" និង​ដក​ទណ្ឌកម្ម

2021/11/23 09:42:21 am        310

​អ៊ីរ៉ង់៖ យោង​តាម​អ្នកចរចា​ជាន់ខ្ពស់​របស់​ទីក្រុង​តេ​អេ​រ៉ង់ សហរដ្ឋអាមេរិក​ត្រូវតែ "​ទទួលយក​ការពិត​" និង​យល់​ព្រម​ដក​ទណ្ឌកម្ម​របស់​ខ្លួនលើ​អ៊ីរ៉ង់​ ក្នុងអំឡុងពេល​កិច្ចចរចា​នុយក្លេអ៊ែរ​នៅ​សប្តាហ៍​ក្រោយ​នៅ​ទីក្រុង​វី​យែ​ន ប្រទេស​អូទ្រីស​។​

តំណាង​ប្រទេស​អ៊ីរ៉ង់ និង​ប្រទេសហត្ថលេខី​ផ្សេងទៀត​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ២០១៥ របស់​ខ្លួន​នឹង​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​អូទ្រីសចាប់ពី​ថ្ងៃ​ទី២៩ ខែ​វិច្ឆិកា ដើម្បី​ព្យាយាម​ស្តារ​ផែនការ​សកម្មភាព​រួម​គ្រប់​ជ្រុងជ្រោយ (JCPOA) ដែល​សហរដ្ឋអាមេរិក​បាន​បោះបង់ចោល​កាលពី​ឆ្នាំ២០១៨​។ អ៊ីរ៉ង់ ចិន រុស្ស៊ី ចក្រភព​អង់គ្លេស បារាំង និង​អាល្លឺម៉ង់នឹង​បន្ត​កិច្ចចរចា​ជុំ​ទី​៦ ដែល​បាន​បញ្ឈប់​ក្នុង​ខែ​មិថុនាដើម្បី​អនុញ្ញាត​ឱ្យ​ប្រធានាធិបតី​ថ្មី​របស់​អ៊ីរ៉ង់​លោក​ Ebrahim Raisi បង្កើត​រដ្ឋបាល​របស់​លោក​។​ ដូច​កាលពី​កន្លងទៅ​ដែរ ភាគី​សហរដ្ឋអាមេរិក​នឹង​ចូល​រួម​ដោយ​ប្រយោល​ក្នុង​ការចរចា​ដែល​ថា ​ប្រសិនបើ​ជោគជ័យ​នឹង​ឃើញ​ទណ្ឌកម្ម​ដ៏​តឹងរ៉ឹង​របស់​អាមេរិក​លើ​អ៊ីរ៉ង់​ត្រូវ​បាន​ដកចេញ ហើយ​នាំ​អ៊ីរ៉ង់​ត្រឡប់​ទៅ​ការ​អនុលោម​តាម​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​នោះ​។

​កន្លងមក​អ៊ីរ៉ង់​បាន​និយាយ​ថា ខ្លួន​បាន​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់ "​កិច្ចព្រមព្រៀង​ល្អ​" នៅ​ទីក្រុង​វី​យែ​ន ប៉ុន្តែ​សហរដ្ឋអាមេរិក​ត្រូវតែទទួលយក​ការទទួលខុសត្រូវ​ ចំពោះ​ការ​ដើរ​ចេញពី​ផែនការ​សកម្មភាព​រួម​គ្រប់​ជ្រុងជ្រោយ ឬ JCPOA ដោយ​ដក​ទណ្ឌកម្ម​ទាំងអស់​ដែលបាន​ដាក់​តាំងពី​ឆ្នាំ​២០១៨ មក ហើយ​ធានា​ថា​ខ្លួន​នឹង​មិន​ចាក​ចេញពី​កិច្ចព្រមព្រៀង​នេះ​ទៀត​ឡើយ​។​ នៅសល់​ពេល​ជិត​ ១​សប្ដាហ៍​ទៀត មុន​ការចរចា​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ជាមួយ​ប្រទេស​លោក​ខាង​លិច យោធា​អ៊ីរ៉ង់​បាន​សំញែង​សាច់ដុំ​ខាង​យោធាដោយ​ចាប់ផ្ដើម​ហ្គេម​សង្គ្រាម​ប្រចាំ​ឆ្នាំ​របស់​ខ្លួន ​នៅ​ក្នុង​តំបន់​ឆ្នេរ​នៃ​ឈូង​សមុទ្រ​អូ​ម៉​ង់៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        112
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        150
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm