វគ្គរៀនបំប៉នសមត្ថភាពត្រៀមបាក់ឌុប Live Teaching ប្រព្រឹត្តិទៅរៀងរាល់ថ្ងៃអាទិត្យ

2025/02/28 11:12:42 pm        553

មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយនៃក្រសួងអប់រំ យុវជន និងកីឡា តាមរយៈគំនិតផ្តួចផ្តើមពីឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយសាស្រ្តាចារ្យនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងគ្រូឧទ្ទេសនៃកម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ដើម្បីផ្តល់ជូនការបង្រៀនបំប៉នសមត្ថភាពត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដល់សិស្សានុសិស្ស ដែលជាបេក្ខជនត្រៀមប្រឡងដោយឥតគិតថ្លៃ តាមរយៈការផ្សាយផ្ទាល់នៅក្នុងគេហទំព័រឬកម្មវិធីសិក្សាទូរសិក្សា - Duraseksa ដោយគម្រោងនេះត្រូវបានដាក់ឈ្មោះថា «ប្រព័ន្ធបង្រៀនសមកាលកម្ម ឬ Live Teaching System»។ សិស្សថ្នាក់វិទ្យាសាស្ត្រសង្គម និងសិស្សវិទ្យាសាស្ត្រពិត សុទ្ធតែអាចចូលសិក្សាដោយមិនគិតថ្លៃតាមរយ: website។

វគ្គបំប៉នសមត្ថភាពនេះនឹងប្រព្រឹត្តទៅនៅរៀងរាល់ថ្ងៃអាទិត្យចាប់ពីម៉ោង ៧៖០០ នាទីព្រឹក រហូតដល់ម៉ោង ៥៖០០នាទីរសៀលដោយមានការបែងចែកកាលវិភាគតាមមុខវិជ្ជា។ ក្រៅពីការផ្សាយផ្ទាល់នៅតាមវិទ្យាល័យគោលដៅ វគ្គបំប៉នសមត្ថភាពនេះក៍មានការផ្សាយបន្តផ្ទាល់ទៅកាន់សិស្សានុសិស្សទូទាំងប្រទេស តាមរយៈគេហទំព័រទូរសិក្សា www.duraseksa.gov.kh របស់មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ។

ការផ្សាយផ្ទាល់វគ្គបំប៉នសមត្ថភាពត្រៀមបាក់ឌុប Live Teaching ដែលប្អូនៗអាចសិក្សាដោយឥតគិតថ្លៃ និងសិក្សាផ្ទាល់ជាមួយលោកគ្រូនៅវិទ្យាល័យឥន្ទ្រទេវី និងសិក្សាជាក្រុមតាមរយៈការផ្សាយផ្ទាល់នៅវិទ្យាល័យគោលដៅសរុបចំនួន ៦៩ វិទ្យាល័យទូទាំងរាជធានី-ខេត្ត ដូចខាងក្រោម៖

សម្រាប់រាជធានីភ្នំពេញ រួមមាន វិទ្យាល័យឥន្ទ្រទេវី រាជធានីភ្នំពេញ វិទ្យាល័យកំបូល  វិទ្យាល័យហ៊ុនសែនបុរី១០០ខ្នង វិទ្យាល័យទឹកល្អក់ វិទ្យាល័យព្រែកឯង វិទ្យាល័យបឹងប្រីយ៍ វិទ្យាល័យជាស៊ីមចំរើនរដ្ឋ  វិទ្យាល័យហ៊ុនសែនប៊ុនរានីច្បារអំពៅ និងវិទ្យាល័យហ៊ុនសែនពញាពន់។

ខេត្តតាកែវ មានវិទ្យាល័យ  វិទ្យាល័យហ៊ុនសែន ១ មិថុនា វិទ្យាល័យ ក្រពុំឈូក វិទ្យាល័យ សអ.ព្រៃមេលង វិទ្យាល័យ ហស.កោះអណ្តែត វិទ្យាល័យ គិរីវង់   វិទ្យាល័យ សអ. ទន្លាប់ វិទ្យាល័យ សអ. សូបិណ   វិទ្យាល័យ សុខអានភ្នំ   វិទ្យាល័យ ជា ស៊ីមតាកែវ   វិទ្យាល័យ ហស.ឈើទាល វិទ្យាល័យ នរ.ណ.អង្គរនាប   វិទ្យាល័យ សម.អគ្គ.អង្គតាសោម   វិទ្យាល័យ សអ. ១ ឧសភា វិទ្យាល័យ សអ.លាយបូរ   វិទ្យាល័យ ហស. ត្នោតជុំ   វិទ្យាល័យ អង្គរការ   វិទ្យាល័យ អង្គសង្គែ វិទ្យាល័យ បារាយណ៏វិហារពីរ   វិទ្យាល័យ ព្រៃឈើទាល។

ចំពោះខេត្តកំពង់ចាម មាន វិទ្យាល័យបុសខ្នុរ វិទ្យាល័យហ៊ុនសែនចំការលើ វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនស្ពឺ វិទ្យាល័យហ៊ុនសែនខ្ចៅ វិទ្យាល័យហ៊ុនសែនស្គន់   វិទ្យាល័យសម្តេចជួនណាត។

រីឯខេត្តកែប រួមមានវិទ្យាល័យ  វិទ្យាល័យហ៊ុនសែនចំការដូង   វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនចរិយាវង្ស   វិទ្យាល័យហ៊ុនសែនកែវផុស។

ខេត្តព្រះសីហនុ មានវិទ្យាល័យស្ទឹងហាវ   វិទ្យាល័យហ៊ុនសែនស្មាច់ដែង និង វិទ្យាល័យជាច។

ខេត្តព្រៃវែង មានវិទ្យាល័យ  វិទ្យាល័យហ៊ុនសែនកំចាយមារ   វិទ្យាល័យហ៊ុនសែនតាគោ  វិទ្យាល័យប្រមូលព្រហ្ម   វិទ្យាល័យព្រែកក្របៅ   វិទ្យាល័យរស្មីសាមគ្គី។

ខេត្តស្វាយរៀង មានវិទ្យាក័យ    វិទ្យាល័យជ្រៃធំ   វិទ្យាល័យរមាសហែក។

ខេត្តកំពង់ធំ មានវិទ្យាល័យ វិទ្យាល័យស្ទឹងសែន  វិទ្យាល័យចំណាលើ វិទ្យាល័យវង្សមានរិទ្ធ វិទ្យាល័យសណ្តាន់   វិទ្យាល័យហ៊ុនសែនកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង វិទ្យាល័យព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី វិទ្យាល័យហ៊ុនសែន រលាប្អៀរ វិទ្យាល័យព្រះបាទសុរាម្រិត 

វិទ្យាល័យក្រុងកំពង់ឆ្នាំង   វិទ្យាល័យមិត្តភាពខ្មែរជប៉ុនសាមគ្គីមានជ័យ  វិទ្យាល័យតេជោទឹកហូត វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនរលាប្អៀរ វិទ្យាល័យហ៊ុនសែនទឹកផុស វិទ្យាល័យហ៊ុនសែនទួលខ្ពស់។ 

សម្រាប់ខេត្តសៀមរាប មាននៅវិទ្យាល័យ  វិទ្យាល័យសម្ដេចឪ វិទ្យាល័យហ៊ុនសែនសៀមរាប វិទ្យាល័យបាយ័ន  វិទ្យាល័យ២៨មករា។

ចំពោះខេត្តកំពង់ស្ពឺ  មានវិទ្យាល័យកំពង់ស្ពឺ វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនចាន់ថ្នាល វិទ្យាល័យហ៊ុនសែនអន្លង់ជ្រៃ និងវិទ្យាល័យហ៊ុនសែនសំរោង។ 

បច្ចុប្បន្ននេះ ប្រព័ន្ធបង្រៀនសមកាលកម្ម ឬ Live Teaching System បានពង្រីកខ្លួនទៅកាន់វិទ្យាល័យសរុបចំនួន ៦៩ វិទ្យាល័យទូទាំងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តចំនួន ៥ ខេត្ត៕ អត្ថបទ៖ គឹម ហុក

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm