ប្រជាជនអាហ្វហ្គានីស្ថានជាង ៥០ម៉ឺននាក់ ផ្លាស់ទីលំនៅ ដោយសារគ្រោះមហន្តរាយអាកាសធាតុ ក្នុងឆ្នាំ ២០២៤

2025/02/28 11:13:34 pm        44

អង្គការទេសន្តរប្រវេសន៍អន្តរជាតិ(IOM) បាននិយាយនៅក្នុងរបាយការណ៍មួយរបស់ប្រទេសនេះ ដែលបានចេញផ្សាយ កាលពីថ្ងៃអង្គារថា មនុស្សជាងកន្លះលាននាក់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានផ្លាស់ទីលំនៅ ដោយសារតែគ្រោះមហន្តរាយអាកាសធាតុ ក្នុងឆ្នាំ ២០២៤។

យោងតាមរបាយការណ៍របស់អង្គការ IOM បានឲ្យដឹងថា៖« មនុស្សជិត ៩ លាននាក់ ត្រូវបានរងផលប៉ះពាល់ ដោយគ្រោះមហន្តរាយអាកាសធាតុ ក្នុងរយៈពេល ១២ខែ ចុងក្រោយនេះ ជាមួយនឹងជាង ៥.00.000 នាក់ ត្រូវបានផ្លាស់ទីលំនៅ ដោយទឹកជំនន់ គ្រោះរាំងស្ងួត និងគ្រោះមហន្តរាយផ្សេងទៀត។

របាយការណ៍ បានបញ្ជាក់ថា៖« ៣នាក់ ក្នុងចំណោម ៥នាក់នៃអ្នកដែលត្រូវបានផ្លាស់ទីលំនៅ បានទៅរស់នៅ នៅកន្លែងផ្សេងទៀត នៅក្នុងខេត្តដើមកំណើតរបស់ពួកគេ» ជាមួយនឹងខេត្តភាគខាងលិច Herat និង Farah ក្នុងចំណោមខេត្តដែលរងគ្រោះខ្លាំងបំផុត។

ក្នុងសប្តាហ៍នេះ មនុស្ស ៣៩នាក់ បានស្លាប់ ដោយសារទឹកជំនន់ ធ្លាក់ព្រិល និងព្យុះ នៅភាគនិរតីនៃប្រទេសអាហ្វហ្គានីស្ថាន ភាគច្រើននៅក្នុងខេត្ត Farah។ នេះបើយោងតាមអាជ្ញាធរក្នុងតំបន់។

អាហ្វហ្គានីស្ថាន ជាប្រទេសក្រីក្របំផុតក្នុងពិភពលោក បន្ទាប់ពីសង្គ្រាមរាប់ទសវត្សរ៍ ហើយជាប់ចំណាត់ថ្នាក់ទី៦ ដែលងាយរងគ្រោះបំផុតចំពោះការប្រែប្រួលអាកាសធាតុ ដែលកំពុងជំរុញឲ្យអាកាសធាតុក្តៅ ខ្លាំង។

យោងតាមអង្គការសហប្រជាជាតិ គ្រោះរាំងស្ងួត ទឹកជំនន់ ការសឹករិចរិលដីធ្លី និងការថយចុះផលិតភាពកសិកម្ម គឺជាការគំរាមកំហែងដ៏សំខាន់។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        88
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        132
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm