ព្រះខ័ន​រាជវាយបក​ទម្លាក់​ភ្នំពេញ​ក្រោ​នឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​សម្ដេច​តេ​ជោ​-​ថ្នាក់ជាតិ​

2021/11/23 04:59:20 pm        149

បាល់ទាត់៖ ​ក្រុម​ជើងឯក​រង​លី​គ​កំពូល​កម្ពុជា ព្រះខ័ន​រាជ​ស្វាយរៀងបាន​វាយបក​យកឈ្នះ​ក្រុម​ជើងឯក​លី​គឆ្នាំ​២០២១ ភ្នំពេញ​ក្រោ​នដោយ​លទ្ធផល ៣-២ ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៥ (​ថ្នាក់ជាតិ​) ឆ្នាំ​២០២១។​

​ជំនួប​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រនៅ​កីឡដ្ឋាន​ខេត្តស្វាយរៀងកាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា​ ប្រធាន​ក្រុម សឿ​យ វិសាល បាន​ជួយ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀងបើក​ការ​នាំមុខ​ក្រុម​ភ្ញៀវ ១​គ្រាប់​មុននៅ​នាទី​ទី​២០ តែ ៥​នាទី​ក្រោយមក​ភ្នំពេញ​ក្រោ​នក៏​វាយបក​តាម​ស្មើ​វិញតាមរយៈ​ការទា​ត់បាល់​ពិន័យ ១១​ម៉េ​ត្រ​របស់​កីឡាករ ប្រាក់ ធី​វ៉ា នៅ​នាទី​ទី​២៥ មុន​មិត្ត​រួម​ក្រុម ម៉ៅ ពិសិដ្ឋ រកបាន​គ្រាប់​នាំមុខ​ឲ្យ​ក្រុម​ភ្នំពេញ​ក្រោ​ន​វិញ នៅ​នាទី​៣៨។​ ​នៅ​វគ្គ​ទី​២ ក្រោយពី​មានការ​ពន្យារពេល ៣០​នាទី ២​លើកដោយសារ​មាន​ភ្លៀង​ខ្លាំង ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀងបាន​វាយ​សម្រុក​ខ្លាំង​លើ​ក្រុម​សិង្ហ​ក្រហម​ភ្នំពេញ​ក្រោ​នរហូតដល់​នាទី​៧៨ ទើប​ក្រុម​ម្ចាស់ផ្ទះ​រកបាន​គ្រាប់​តាម​ស្មើ ២-២ វិញដោយ​កីឡាករ សារ៉េត គ្រី​យ៉ា មុន​កីឡាករ ម៉ុ​ន វ៉ាន់ដា បន្ថែម​គ្រាប់​នាំមុខ​ជាថ្មីឲ្យ​ក្រុម​លោក Conor Nestor និង​ជា​គ្រាប់​ជ័យជម្នះ​របស់​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង នៅ​នាទី​៨៥។​

​ជ័យជម្នះ​នេះបានធ្វើ​ឲ្យ​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង​មួយ​នេះ បន្ថែម​កំណត់ត្រា​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ជា​លើក​ទី​៨ ក្នុង​ប្រវត្តិ​លើក​ពាន​ចំនួន ៤​ដង ហើយ​ត្រូវ​ឈរ​ចាំ​គូប្រកួត​របស់ខ្លួននៅ​វគ្គ​ផ្ដាច់ព្រ័ត្ររវាង​ក្រុម​បឹងកេត និង​ក្រុម​វិសាខាដែល​ត្រូវបាន​លើក​ពេល​មក​ប្រកួត​នា​ម៉ោង ៣​រសៀល​ថ្ងៃទី​២៣ ខែវិច្ឆិកា​នេះបន្ទាប់ពី​ដំណើការ​ប្រកួត​បាន ៥៣​នាទីត្រូវ​ផ្អាកដោយសារ​ភ្លៀង​ខ្លាំង​មិនអាច​បន្ដ​ការប្រកួត​បាន កាលពី​ម្សិលមិញ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        146
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        157
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm