អ៊ីរ៉ង់បើកចំហចំពោះកិច្ចចរចាជាមួយអាមេរិក ប្រសិនបើក្រុងវ៉ាស៊ីនតោន បង្ហាញពីភាពគួរឲ្យទុកចិត្តបាន

2025/02/28 11:48:32 pm        46

លោក ប្រធានាធិបតី Masoud Pezeshkian បាននិយាយថា អ៊ីរ៉ង់នឹងពិចារណាបន្តកិច្ចចរចា ជាមួយអាមេរិក ប្រសិនបើទីក្រុងវ៉ាស៊ីនតោន បង្ហាញថា ខ្លួនអាចចរចា ដោយស្មោះត្រង់។

សេវាសារព័ត៌មានរបស់ប្រធានាធិបតី បានដកស្រង់សម្តីលោក Pezeshkian ដែលបាននិយាយថា៖«មិនចាំបាច់ខ្លាចទណ្ឌកម្មទេ។ អ្នកខ្លះ និយាយថា យើងគ្មានជម្រើស ក្រៅពីអង្គុយនៅតុចរចា [ជាមួយសហរដ្ឋអាមេរិក]ទេ។ ប៉ុន្តែយើងមិនបាននិយាយថា យើងនឹងមិនចរចាទេ។ អ្វីដែលយើងនឹងមិនធ្វើ គឺគោរពចំពោះអ្នកដែលចូលចិត្តបោកបញ្ឆោតឲ្យគេជឿនោះទេ។

លោកបានគូសបញ្ជាក់ថា៖«យើងមានពាក្យមួយឃ្លាថា «ដំបូងត្រូវបង្ហាញពីច្បាស់លាស់របស់អ្នក ហើយបន្ទាប់មកបង្ហាញពីនីតិវិធីរបស់អ្នក» ដោយបានលើកឡើងថា គេមិនអាចដាក់ទណ្ឌកម្មជាមុនហើយ បន្ទាប់មកស្នើសុំធ្វើការចរចានោះទេ។ 

យោងតាមលោកប្រធានាធិបតីអ៊ីរ៉ង់ ប្រជាជនអាមេរិក កំពុងស្នើសុំឲ្យអ៊ីរ៉ង់បោះបង់អាវុធរបស់ខ្លួន ដើម្បីឲ្យសហរដ្ឋអាមេរិកអាច«ទម្លាក់គ្រាប់បែកលើប្រទេសនេះ» តាមឆន្ទៈរបស់ពួកគេ។

កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសនេះ លោក Abbas Araghchi បានសង្កត់ធ្ងន់ បន្ទាប់ពីកិច្ចពិភាក្សា ជាមួយសមភាគីរុស្ស៊ីលោក សឺហ្គេ ឡាវរ៉ូវ ( Sergey Lavrov)ថា អ៊ីរ៉ង់មើលមិនឃើញលទ្ធភាពនៃការបន្តកិច្ចចរចា ជាមួយសហរដ្ឋអាមេរិក ដរាបណាទីក្រុងវ៉ាស៊ីនតោន នៅតែបន្តប្រើភាសាគំរាមកំហែង និងការដាក់សម្ពាធ។

កាលពីថ្ងៃទី ០៧ ខែកុម្ភៈ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយថា ពុំមិនអាចទៅរួចទេ ក្នុងការចរចាជាមួយសហរដ្ឋអាមេរិក ព្រោះប្រទេសនេះ ធ្លាប់បានបោកប្រាស់ទីក្រុងតេ  អេរ៉ង់ម្តងរួចមកហើយ។ លោក Khamenei បានរំលឹកថា ទីក្រុងវ៉ាស៊ីនតោន បានបញ្ចប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ បរាជ័យក្នុងការបំពេញលក្ខខណ្ឌរបស់ខ្លួន មិនបានដកទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់ និងបានបញ្ចប់កិច្ចព្រមព្រៀងនេះ ជាឯកតោភាគី។

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        57
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        55
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        52

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm