កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បណ្តាប្រទេសជាច្រើន បានឈានដល់កិច្ចព្រមព្រៀងរៃអង្គាសបា្រក់ចំនួន ២០០ពាន់លានដុល្លារ ដើម្បីជួយអភិរក្សាជីវចម្រុះរបស់ពិភពលោក ។
កិច្ចព្រមព្រៀងផ្តល់រិរញ្ញប្បទាននេះ សំខាន់ចាំបាច់ក្នុងការគាំទ្រការសន្យាសកលលោក ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០២២ ដើម្បីការពារដី និងមហាសមុទ្រ ចំនួន ៣០ភាគរយ គិតត្រឹមឆ្នាំ ២០៣០ ។
កិច្ចព្រមព្រៀងនេះដែរ ត្រូវបានឈានដល់នៅក្នុងកិច្ចប្រជុំធម្មជាតិចាប់ផ្តើមឡើងវិញ COP16របស់ UN ដែលកាលពីដំបូងឡើយ បានរៀបចំនៅក្នុងទីក្រុង Cali របស់ប្រទេសកូឡុំប៊ី កាលពីខែតុលា ឆ្នាំមុន ។
ជំនួបនៅក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលីនេះ ត្រូវបានកំណត់ ដើម្បីលើកឡើងពីបញ្ហាដោះស្រាយការអភិរក្សធម្មជាតិ ។
ក្រុមអ្នកចរចា បានធ្វើការរហូតដល់យប់ជ្រៅថ្ងៃព្រហស្បតិ៍ ដើម្បីស្វែងរកកិច្ចព្រមព្រៀង ហើយបន្ទប់បានផ្ទុះភាពសាទរនៅពេលដែលកិច្ចព្រមព្រៀង ត្រូវបានបង្កើតឡើង ។
សហរដ្ឋអាមេរិក មិនមែនជាភាគីនៃអនុសញ្ញាស្តីពីជីវៈចម្រុះនោះទេ ។ ពេញមួយកិច្ចចរចានៅក្នុងទីក្រុងរ៉ូម ប្រទេសជាច្រើន បានធ្វើការសង្កត់ធ្ងន់ពីតម្រូវការពហុភាគីនិយម ដើម្បីយកឈ្នះការដកខ្លួនរបស់សហរដ្ឋអាមេរិក ចេញពីជំនួយអន្តរជាតិ និងវេទិកាពហុភាគីផ្សេងទៀត ៕