ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ(UN) បានចាត់ទុកការបញ្ជូនជនជាតិភាគតិចអ៊ួយហ្គួរយ៉ាងយោច ៤០នាក់របស់ថៃទៅកាន់ប្រទេសចិនវិញ ថាបានបំពានយ៉ាងច្បាស់ក្រឡែតលើច្បាប់សិទ្ធិមនុស្សអន្តរជាតិ ។
ពួកគេបន្តថា បច្ចុប្បន្នវាសំខាន់ខ្លាំងណាស់ឲ្យក្រុមអាជ្ញាធរចិនបញ្ចេញទីកន្លែងស្នាក់នៅរបស់ជនជាតិភាគតិចទាំងអស់នេះ ។
ចំណែកឯរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio បានថ្កោលទោសវិធានការបែបនេះ ហើយនិងបានអំពាវនាវដល់ក្រុមអាជ្ញាថៃ បញ្ជាក់ផ្ទៀងផ្ទាត់ឲ្យបានពេញលេញថា ក្រុមអាជ្ញាធរចិន នឹងការពារសិទ្ធិមនុស្សរបស់ជនជាតិភាគតិចអ៊ុយហ្គួរ ។
ជនជាតិភាគតិចអ៊ុយហ្គួរដែលជាប់ខ្លួននៅប្រទេសថៃនេះ គឺជាផ្នែកមួយនៃជនជាតិភាគតិច ៣០០នាក់ ដែលបានរត់ភៀសខ្លួនចេញពីចិន ហើយត្រូវបានចាប់ខ្លួនកាលពីឆ្នាំ ២០១៤ ។
ពួកគេមួយចំនួន ត្រូវបានបញ្ជូនឲ្យវិលត្រឡប់ទៅកាន់ប្រទេសចិនវិញ ហើយពួកគេមួយចំនួនទៀត បញ្ជូនទៅកាន់ប្រទែសទួរគី ក្នុងនោះអ្នកនៅសេសសល់ បន្តជាប់ក្នុងការឃុំខ្លួននៅប្រទេសថៃ ។
ក្រុមសិទ្ធិមនុស្ស បានចោទប្រកាន់ទីក្រុងប៉េកាំងថា បានបំពានលក្ខណៈសកលលើជនជាតិភាគតិចអ៊ុយហ្គួរ ដែលជាជនជាតិភាគតិចមូស្លីមមានចំនួនប្រហែល ១០លាននាក់ រស់នៅតំបន់ភាគលិច Xinjiang ប្រទេសចិន ។ ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងប៉េកាំង បានច្រានចោលការចោទប្រកាន់បែបនេះ ។
លោក Lin Jian គឺជាអ្នកនាំពាក្យក្រសួងការបរទេសចិន និយាយថា អ្នកឃាត់ខ្លួន ត្រូវបានធ្វើមាតុភូមិនិវត្តន៍វិញ ដោយស្របតាមច្បាប់ប្រទេសទាំង ២ ។
រដ្ឋមន្រ្តីក្រសួងការពារជាតិថៃ និយាយថា ចិនបានធានាថា ក្រុមជនជាតិភាគតិចទាំងអស់នេះ នឹងត្រូវមើលថែ ហើយត្រូវបានបញ្ជូនត្រឡប់មកវិញ អនុលោមតាមបទដ្ឋានអន្តរជាតិ ៕