ក្រុមបាតុករ បានជួបជុំគ្នានៅទីក្រុង Amman ប្រទេសហ៊្សកដានីនៅថ្ងៃសុក្រនេះ ដើម្បីបង្ហាញសាមគ្គីភាពជាមួយជនប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សា និងច្រានចោលសំណើរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ឲ្យអាមេរិកគ្រប់គ្រងតំបន់ហ្កាហ្សា និងបំលាស់ទីជនប៉ាឡេស្ទីនឲ្យទៅរស់នៅកន្លែងផ្សេង ។
លោក Trumpបានអំពាវនាវឲ្យអេហ្ស៊ីប និងហ៊្សកដានី ទទួលយកជនប៉ាឡេស្ទីនពីតំបន់ហ្កាហ្សា គឺជាការលើកឡើងមួយត្រូវបានច្រានចោលដោយប្រទេសទាំង ២ ។
ដោយឡែក បណ្តារដ្ឋអារ៉ាប់ បានសន្យាធ្វើការលើផែនការក្រោយសង្រ្គាមសម្រាប់ការសាងសង់តំបន់ហ្កាហ្សាស្រ្ទីបឡើងវិញ ដោយពួកគេជំទាស់នឹងសំណើរបស់លោក Trumpក្នុងការអភិវឌ្ឍដែនដីបទច្រកមួយនេះ ឲ្យក្លាយជាតំបន់រមណីយដ្ឋានឆ្នេរអន្តរជាតិ ក្រោយបំលាស់ទីជនប៉ាឡេស្ទីនទៅកន្លែងផ្សេង ៕