ក្រសួងអភិវឌ្ឍន៍ជនបទចេញវិញ្ញាបនបត្រជូនសិក្ខាកាមបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញមូលដ្ឋានក្នុងខេត្តពោធិ៍សាត់

2025/03/01 03:00:30 pm        198

ពោធិ៍សាត់៖ ឯកឧត្តមអនុរដ្ឋលេខាធិការ ឌៀប កាណូរ៉ា តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចែកវិញ្ញាបនបត្រ បញ្ចប់ការសិក្សាជូនសិក្ខាកាម ឆ្នាំ២០២៤ ចំនួន ៦១ រូប ស្រី ៣២ រូប លើមុខជំនាញកុំព្យូទ័ររដ្ឋបាលចំនួន ២វគ្គ និងបើកវគ្គសិក្សាថ្មី ឆ្នាំ២០២៥ របស់មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញមូលដ្ឋានខេត្តពោធិ៍សាត់ ។

 

បើតាមរបាយការណ៍របស់លោកអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានបង្ហាញឱ្យដឹងថា ក្នុងឆ្នាំ២០២៤ មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញមូលដ្ឋានខេត្តពោធិ៍សាត់ បានបើកវគ្គកុំព្យូទ័ររដ្ឋបាលចំនួន២វគ្គ មានសិក្ខាកាមចូលរៀនសរុបចំនួន៦១នាក់។ បើកវគ្គសួនដំណាំជាលក្ខណៈគ្រួសារ ២វគ្គ មានសិក្ខាកាមចូលរៀនចំនួន៥០នាក់។ បើកវគ្គចិញ្ចឹមមាន់ចំនួន៣វគ្គ មានសិក្ខាកាមចូលរៀនចំនួន៧៥នាក់ និងបើកវត្តថែទាំម៉ាស៊ីនកសិកម្មខ្នាតតូចចំនួន៤វគ្គ មានសិក្ខាកាមចូលរៀនចំនួន១០០នាក់ ។ ហើយក្នុងឆ្នាំ២០២៥ មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញមូលដ្ឋានខេត្តពោធិ៍សាត់ មានផែនការបើវគ្គបណ្តុះបណ្តាលជំនាញចំនួន៤ ចែកជា១១វគ្គ សម្រាបសិក្ខាកាមចំនួន២៦៥នាក់ ។

 

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឌៀប កាណូរ៉ា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ គោរពស្រលាញ់យ៉ាងជ្រាលជ្រៅ និងសេចក្តីនឹករឭក ព្រមទាំងពរសព្វសាធុការ របស់ ឯកឧត្តម ឆាយ ឫទ្ធិសែន ជូនចំពោះលោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត គណៈគ្របគ្រងមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញមូលដ្ឋានខេត្ត និងបងប្អូនសិក្ខាកាមទាំងអស់ដែលមានវត្តមាននៅក្នុងអង្គពិធីនាពេលនេះ។ ឯកឧត្តម បានថ្លែងនូវការ កោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះ នាយកដ្ឋានបណ្តុះបណ្តាលនិងស្រាវជ្រាវនៃក្រសួងអភិវឌ្ឍន៍ជនបទ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញមូលដ្ឋានខេត្តពោធិ៍សាត់ ដែលបានសហការ រួមគ្នាក្នុងការងារអភិវឌ្ឍន៍មូលធនមនុស្សនៅជនបទដោយទទួលបានលទ្ធផលល្អគួរឱ្យកត់សម្គាល់ដូចពេលនេះ។

 

ក្នុងនាមថ្នាក់ដឹកនាំនៃក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ឌៀប កាណូរ៉ា បានផ្តាំផ្ញើរសិក្ខាកាមគ្រប់រូបដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំ ២០២៤ ត្រូវយកចំណេះជំនាញទាំងនេះ ទៅអនុវត្តផ្ទាល់តាមរយៈការប្រកបមុខរបរផ្ទាល់ខ្លួន ឬប្រកបការងារផ្សេងៗ និងត្រូវខិតខំ សិក្សាស្វែងយល់ឱ្យបានច្រើនបន្ថែមទៀត ដើម្បីពង្រីកចំណេះដឹងឱ្យកាន់តែទូលំទូលាយ ធានាបាននូវស្ថិរភាពការងារ និងប្រាក់ចំណូលបន្ថែមសម្រាប់ផ្គង់ផ្គង់គ្រួសាររៀងៗខ្លួន។ ចំពោះសិក្ខាកាមថ្មីដែលទើបចូលមកសិក្សាក្នុងវគ្គសិក្សាថ្មី ឆ្នាំ ២០២៥ នេះ ត្រូវខិតខំយក ចិត្តទុកដាក់ សិក្សាស្វែងយល់អំពីជំនាញបច្ចេកទេសឱ្យបានច្បាស់លាស់ ដោយត្រូវមក សិក្សាឱ្យបានទៀងទាត់ទាន់ ពេលវេលា និងត្រូវខិតខំចូលរួមអនុវត្តផ្ទាល់តាមការណែនាំ របស់លោកគ្រូ អ្នកគ្រូឧទ្ទេស ដើម្បីប្រឡងបញ្ចប់ដោយជោគជ័យ ទទួលបាននិទ្ទេសល្អ ព្រម ទាំងទទួលបានជំនាញច្បាស់លាស់សម្រាប់ចិញ្ចឹមជីវិតទៅកាន់ទៅថ្ងៃអនាគត។ នាយក នាយករង បុគ្គលិកសិក្សា លោកគ្រូ អ្នកគ្រូ ត្រូវខិតខំយកចិត្តទុកដាក់ខ្ពស់ពង្រឹង គុណភាព និងប្រសិទ្ធភាពនៃការបណ្តុះបណ្តាល ឆ្លើយតបទៅនឹងតម្រូវការជំនាញជាក់ស្តែង របស់ប្រជាជន សមស្របនឹងស្ថានភាពជាក់ស្តែង និងសមស្របទៅនឹងតម្រូវការទីផ្សារ ការងារនាពេលបច្ចុប្បន្ន ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        205
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm