សម្តេចតេជោ៖ មិនថាកាលៈទេសៈណាទេ សម្តេចមិនឱនក្បាល​ទទួលយកការ​គាបសង្កត់​ពី​ប្រទេស​ណា​នោះ​ឡើយ​

2021/11/23 06:02:06 pm        308

កំពង់ចាម ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា មិនថាក្នុងកាលៈទេសៈណានោះឡើយ សម្តេចមិនឱនក្បាលទទួលយកការគាបសង្កត់ ឬគំនាបពីប្រទេសណាមួយនោះទេ ខណៈការកាន់តំណែងនាយករដ្ឋមន្រ្តីរបស់សម្តេច នាពេលបច្ចុប្បន្ន និងអនាគតគឺកើតចេញពីការបោះឆ្នោតពីបងប្អូនប្រជាពលរដ្ឋទាំងអស់។

ថ្លែងនៅក្នុងពិធីសម្ពោធស្ពានមិត្តភាពកម្ពុជា-ចិន (ស្ទឹងត្រង់-ក្រូចឆ្មា) ឬស្ពានភ្ជាប់និស្ស័យ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៧១C នាព្រឹកថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា​បាន​ខិតខំ​យ៉ាងខ្លាំង​ ដើម្បី​កសាង​សុខសន្តិភាព ​និងការអភិវឌ្ឍជូនប្រជាពលរដ្ឋក៏ដូចជាប្រទេសទំាងមូល ​ហើយប្រសិនបើមានគំនាប ឬ​ការគាបសង្កត់​ណាមួយពីខាងក្រៅ ខណៈដែលប្រទេសកម្ពុជា កំពុងមាន​សុខសន្តិភាពនោះ គឺ​មិនអាច​ទៅ​រួចនោះឡើយ។

សម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏បានចំអកឲ្យទណ្ឌិត សម រង្ស៊ី ថាមិនទាន់បានកាន់អំណាច​ផង​មានចិត្ត និង​សម្តី​ផ្តាច់ការ​ទៅហើយ ​ខណៈដែល​ទណ្ឌិត​រត់ចោលស្រុករូបនេះ ព្រមាន​ដក​សញ្ជាតិ​អាមេរិក​របស់​ពលរដ្ឋខ្មែរ​ដែល​កំពុងរស់នៅអាមេរិក ដោយសារតែបងប្អូនខ្មែរ​ទាំងនោះ​ មាន​និន្នាការ​ប្រឆាំង​នឹងពួកគេជាដើមនោះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅអាមេរិក​ ហើយគាំទ្រសម្តេចនោះនាំគ្នាធ្វើបាតុកម្មប្រឆាំង នឹងការលើកឡើងរបស់ទណ្ឌិត សម រង្ស៊ីនេះ ហើយ​នាំគ្នា​ទៅសួរដល់វិមានកាពីតូល ឬក៏ព្រឹទ្ធសភារបស់អាមេរិកថា ការធ្វើរបស់បងប្អូន (គាំទ្ររាជរដ្ឋាភិបាលកម្ពុជា)នេះខុស ឬក៏ត្រូវ ហើយគប្បីប្រទេសអាមេរិក ដែល​ជា​ប្រទេស​បិតាប្រជាធិបតេយ្យ​នោះ ត្រូវដកសញ្ជាតិដែរ ឬទេ? ៕

អត្ថបទ ៖ បាន ចក់


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm