ធុរកិច្ចថ្មីឌីជីថលក្នុងស្រុក បានកសាងប្រព័ន្ធប្រកាសពន្ធថ្មីមួយ ដើម្បីសម្រួលការប្រកាសពន្ធជូនរដ្ឋ

2025/03/01 10:52:43 pm        106

ភ្នំពេញ ៖ ធុរកិច្ចថ្មីឌីជីថលក្នុងស្រុក កំពុងជំរុញធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យសេដ្ឋកិច្ច លើការកសាងប្រព័ន្ធប្រកាសពន្ធ SIMPLIFY សម្រួល ដល់ការងារគណនេយ្យករ ក៏ដូចជាម្ចាស់អាជីវកម្មក្នុងការងារប្រកាសពន្ធជូនរដ្ឋ, នេះគឺជាការចូលរួមចំណែករួមជាមួយរាជរដ្ឋាភិបាល ដើម្បីសម្រួលដល់ការធ្វើធុរកិច្ច និងពាណិជ្ជកម្មនៅកម្ពុជា។

​លោក អៀច សេដ្ឋា អគ្គនាយករងនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុងការ ដាក់ឱ្យដំណើរការប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធ ឡូខលឡាយ៍ (Localize) នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះថា រាជរដ្ឋាភិបាល បានចាត់ទុកបច្ចេកវិទ្យាឌីជីថល គឺជាកាតាលីករថ្មី សំខាន់ និងមានសក្តានុពល និងកាលានុវត្តភាព ក្នុងការជំរុញកំណើនផលិតភាព សេដ្ឋកិច្ច ក្នុងនោះអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល ក៏ត្រូវបានបង្កើតឡើងចំអាណត្តិថ្មីរបស់រាជរដ្ឋាភិបាល ដោយមានបេសកកម្មចូល រួមចំណែកអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។

 លោក បន្តថា ជាក់ស្តែង Localize ដែលជាធុរកិច្ចថ្មីឌីជីថលក្នុងស្រុក បានកំពុងចូលរួមចំណែកលើកកម្ពស់ធ្វើបរិវត្តកម្មឌីជី ថលសហគ្រាស, ជំរុញអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មឌីជីថល និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច សម្រួលដល់ការធ្វើធុរកិច្ច និង ពាណិជ្ជកម្ម តាមរយៈការកាត់បន្ថយលើការងារជាច្រើនដូចជា៖ ការសម្រង់បញ្ជីស្នាមនៃការលក់និងការទិញ ការកាត់បន្ថយពេលវេលា និងការចំណាយផ្សេងៗផងដែរ។

លោក ទុយ ហុង ធុរកិច្ចបង្កើតថ្មីឆ្នើម និងជាស្ថាបនិក ឡូខលឡាយ៍ (Localize) លើកឡើងថា Localize គឺជាធុរកិច្ចថ្មី ឌីជីថលក្នុងស្រុក ដែលផ្គត់ផ្គង់ប្រព័ន្ធគ្រប់គ្រងគណនេយ្យអនឡាញ សម្រាប់សហគ្រាសធនតូច និងមធ្យម SMEs។ បេសកម្មរបស់ Localize គឺប្រើប្រាស់បច្ចេកវិទ្យាឌីជីថលជួយដល់ SME ឲ្យមានការគ្រប់គ្រង គណនេយ្យត្រឹមត្រូវ តាមស្តង់ដារ និងមានរបាយការណ៍ ហិរញ្ញាវត្ថុច្បាស់លាស់ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីភាពរីកចំរើនប្រកបដោយនិរន្តភាព។ ជាក់ស្តែងក្នុងឆ្នាំ២០២៥ នេះ Localize បានកសាងប្រព័ន្ធឌីជីថលថ្មីមួយទៀត គឺប្រព័ន្ធរៀបចំការប្រកាសពន្ធ (SIMPLIFY) ដើម្បីជួយសម្រួលដល់ការងារ គណនេយ្យករ និងជាម្ចាស់អាជីវកម្មក្នុងការងារប្រកាសពន្ធជូនរដ្ឋដូចជា៖ រៀបចំទិន្នន័យបានលឿនរហ័ស ដោយមិនបាច់បញ្ចូលឡើង ពេលភ្ជាប់ជាមួយប្រព័ន្ធគណនេយ្យ, ប្រមូលផ្តុំទិន្នន័យនៅក្នុងប្រព័ន្ធតែមួយដែលមានសុវត្ថិភាពខ្ពស់ ងាយស្រួលក្នុងត្រួតពិនិត្យ នៅ ពេលក្រោយ, អាចផ្ទេរការគ្រប់គ្រងពីគណនេយ្យករម្នាក់ទៅម្នាក់យ៉ាងស្រួល មិនបារម្មណ៍ពេលផ្លាស់ប្តូរអ្នកប្រកាសពន្ធ, និងងាយ ស្រួលប្រើប្រាស់ មានលំហូរការងារច្បាស់លាស់ និងមានរបាយការណ៍ជាក់លាក់ជាដើម។

លោក សោភាន់ ចែត្រា ប្រធានខ្លឹបគណនេយ្យកម្ពុជា បានថ្លែងនូវការកោតសរសើរដល់ធុរកិច្ចបង្កើតថ្មីរបស់កម្ពុជា ដែលបាន បង្កើតផលិតឌីជីថលនេះឡើង ដែលនេះស្នាដៃកូនខ្មែរ និងជាប្រវត្តិសាស្រ្តរបស់កម្ពុជា ដែលបានបង្កើតប្រព័ន្ធគណនេយ្យ និងការ បង្កើតប្រព័ន្ធក្នុងការប្រកាសពន្ធនេះឡើង។ លោក បន្តថា ជុំវិញផ្នែកគណនេយ្យ ក្នុងនោះអ្នកជំនាញគណនេយ្យករគឺមានសារៈសំខាន់ ណាស់ក្នុងវិស័យសេដ្ឋកិច្ច បញ្ហានេះ, ប្រសិនប្រទេសយើងរៀបចំស្តង់ដារគណនេយ្យមិនបានត្រឹមត្រូវ គឺមិនមានវិនិយោគិនណា ចង់មកបណ្តាក់ទុនឡើយ, តែបច្ចុប្បន្នកម្ពុជាមានស្តង់ដារគណនេយ្យដូចគ្នានិងស្តង់ដារគណនេយ្យអន្តរជាតិ ដែលនេះគឺជាផ្នែកមួយ យ៉ាងសំខាន់របស់កម្ពុជា ក្នុងការទាក់ទាញវិញឱ្យមកបណ្តាក់ទុនជាបន្តបន្ទាប់៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        99
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        204
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        186

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm