ក្រសួងបរិស្ថាន នឹងបន្តរៀបចំពិធីបុណ្យកោងកាងសន្តិភាព នៅឆ្នាំក្រោយៗទៀត

2025/03/01 11:16:08 pm        194

រដ្ឋមន្រ្តីក្រសួងបរិស្ថាន បង្ហើបថា ក្រសួងនឹងបន្ត​រៀប​ចំ​ឱ្យ​មាន​ពិធី​បុណ្យ​កោង​កាង​សន្តិភាព​នៅ​ឆ្នាំក្រោយ​ទៀត បន្ទាប់ពីមើលឃើញពី​អត្ថ​ប្រយោជន៍​នៃ​ពិធី​បុណ្យ​ជា​ប្រវត្តិសាស្រ្ត​មួយ​មិន​ធ្លាប់​មាន​ពី​មុន​មកនោះទេ។

ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចាត់ទុកពិធីបុណ្យកោងកាង ជាពិធីដ៏​មាន​សារៈ​ប្រយោជន៍​សម្រាប់​ការលើកកម្ពស់យល់ដឹងផ្នែកបរិស្ថានប្រព័ន្ធអេកូឡូស៊ីក្នុងសង្គម ដូចជាការពារ​ឆ្នេរ ការពារពីគ្រោះធម្មជាតិ ផ្ដល់ជម្រកដល់ជីវៈចម្រុះ និងជាប្រភព​ចំណូល​សម្រាប់​សហគមន៍​មូលដ្ឋាន។

ក្នុងពិធីបុណ្យកោងកាងសន្តិភាពលើកដំបូង នៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្រ្តីបរិស្ថាន ថ្លែងថា ក្រសួង​នឹង​បន្ត​បង្កើត​ឱ្យ​មានពិធីបុណ្យនេះបន្តទៀតនៅឆ្នាំក្រោយ ក្នុងគោលបំណង​បំផុស​ឱ្យ​មាន​ការ​ចូល​រួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ជាពិសេសជាមួយប្រជាសហគមន៍មូលដ្ឋាន លើកស្ទួយតម្លៃនៃ​​កិច្ច​ខិត​ប្រឹង​ប្រែង​ការពារ ថែរក្សាធនធានធម្មចាតិរបស់រាជរដ្ឋាភិបាលជាមួយភាគីពាក់ព័ន្ធ។ ជាពិសេសការទទួលបានសុខសន្តិភាព ភាពសុខដុមរមនា និងការរស់នៅ​ប្រកប​ដោយ​សុខ​ដុម​ជា​មួយ​បរិស្ថាន ដោយសារកម្ពុជាមានសុខសន្តិភាពពេញលេញ មានគោល​ដៅ​ច្បាស់​លាស់​ឆ្ពោះ​ទៅ​ប្រទេស​អព្យាក្រឹតកាបូននៅ ២០៥០ និងប្រទេសមានចំណូលសេដ្ឋកិច្ចកម្រិតខ្ពស់។

ដោយ​ឡែក​លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានឱ្យដឹងដែរថា ដើមកោងកាង ជារុក្ខ​ជាតិមួយប្រភេទដែលភាគច្រើនដុះនៅតាមតំបន់មាត់សមុទ្រ មានឬសច្រើន មានពណ៌​បៃតង​ស្រស់ ហើយត្រួយរបស់វាអាចយកមកបរិភោគបាន។ ព្រៃកោងកាង ជាជម្រកសម្រាប់​សត្វ​ក្នុង​ទឹក ជាជម្រកសត្វស្លាប និងជាកន្លែងដែលអាចបញ្ចេ្ញញឧស្ម័នអុកស៊ីសែនផងដែរ។

លោក​ជំទាវអភិបាលខេត្ត បានរំលេចទៀតថា នៅឆ្នាំ២០២៤កន្លងទៅ ខេត្តកោះកុង​បាន​ដាំ​ស្តារ​ព្រៃ​កោង​កាង​ឡើងវិញបានចំនួន៥ម៉ឺន៤៨០០ដើមបន្ថែមលើសកម្មភាពនេះ គឺបង្ហាញអំពីឆន្ទៈក្នុងការចូលរួមអភិរក្ស និងការដាំស្តារ​ឡើង​វិញ​នូវ​ធន​ធាន​ធម្មជាតិ​ឱ្យ​ស្រប​ទៅ​តាម​គោល​នយោបាយរបស់រដ្ឋាភិបាល និងក្រសួងបរិស្ថាន។ បច្ចុប្បន្ន មន្ទីរបរិស្ថានខេត្ត ក៏បាន​បណ្តុះ​កូន​ឈើដើមកោងកាងបានចំនួន២ម៉ឺន៨ពាន់ដើម សម្រាប់ត្រៀម​ទុក​ទៅ​ដាំ​នៅ​កន្លែង​ផ្សេង​ៗ​ទៀត​តាមតម្រូវការ។

ខេត្តកោះកុង មានព្រៃកោងកាង​ទំហំ​ជាង​៤ម៉ឺន​៦​ពាន់​ហិចតា​ជាប់​ជា​ខេត្ត​ដែល​មាន​ព្រៃ​កោង​កាង​ច្រើន​ជាង​គេ ក្នុងចំណោមខេត្ត​ជាប់​មាត់​សមុទ្រ​ទាំង​៤​ពោល​គឺ​៧៨​ភាគ​រយ​នៃ​ផ្ទៃ​ដី​ព្រៃ​កោង​កាង​នៅ​ប្រទេស​កម្ពុជា។

លោក ម៉េង ហេង ប្រធានអង្គការមេត្តាធម្មជាតិ ដែលជាអង្គការចូលរួមផ្ដួចផ្ដើមពិធីនេះ បាន​បង្ហាញ​ក្ដី​រីករាយដែលបានចូលរួមធ្វើសកម្មភាពដាំដើមកោងកាងនៅក្នុងខេត្តកោះក្នុង និង​បាន​ចូល​រួម​សហការធ្វើការងារបរិស្ថានជាមួយក្រសួងបរិស្ថាន និងអាជ្ញធារនៅមូលដ្ឋាន ដោយ​ទទួល​បាន​កិច្ច​សហការគ្នាយ៉ាងល្អដើម្បីថែរក្សា ការពារធនធានធម្មជាតិរបស់កម្ពុជា។

ហើយ​លោក ម៉េង ហេង ក៏បង្ហាញ​ការ​សោក​ស្ដាយ​ណាស់​ដែល​កាល​ពី​មុន​បាន​ធ្វើ​សកម្ម​ភាព​បរិស្ថាន ផ្ទុយពីគោលនយោបាយរាជរដ្ឋាភិបាល ដោយសារ​តែ​ចាញ់​កល​ការ​ញុះ​ញង់​របស់​ក្រុម​ជ្រុល​និយម​នៅក្រៅប្រទេស បានចេញមកលាបពណ៌រាជរដ្ឋាភិបាល ជាពិសេស​បំផុស​ព័ត៌មាន​មិន​ពិត​លើ​វិស័យ​បរិស្ថាន​នេះ​នាំ​ឱ្យ​មាន​ការ​ភាន់​ច្រឡំ​ដល់​ប្រជា​ពលរដ្ឋ​លើ​ការ​អនុវត្ត​គោល​នយោបាយ​លើ​វិស័យបរិស្ថានរបស់រាជរដ្ឋាភិបាល»៕អត្តបទ ឈឹម មករា

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        3
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        215
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន

2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm