ឯកឧត្តម សៅ សុខា បញ្ជាក់ពីសាងសង់កីឡដ្ឋានគោកធ្លក ដើម្បីឆ្លើយតបចំនួន​អ្នកទស្សនា​ជាក់ស្ដែង

2025/03/02 12:21:56 am        388

ឯកឧត្ដមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បាន​បញ្ជាក់​ពី​ការ​សាង​សង់​កីឡដ្ឋានគោកធ្លក ដែលគ្រោងមានកៅអីអង្គុយទស្សនា ១ម៉ឺន ២ពាន់នាក់ មិនមែន​ជា​ការ​ខ្ជះ​ខ្ជាយឡើយ តែជាការរៀបចំនូវរចនាសម្ព័ន្ធ ដើម្បីឆ្លើយតបនឹងចំនួនអ្នកទស្សនាជាក់ស្ដែង ទៅ​តាមការប្រកួតដែលអាចទាក់ទាញអ្នកទស្សនាតិច ឬច្រើន ក្នុងន័យស្វែងរកចំណូលទ្រទ្រង់ និង​ជំរុញការអភិវឌ្ឍ។

ការលើកឡើងនេះ បន្ទាប់ពីឯកឧត្តម បានប្រកាសពីការត្រៀមសាងសង់កីឡដ្ឋានគោកធ្លក និង​ទីស្នាក់​ការរបស់សហព័ន្ធ នៅភូមិព្រែកតាបែន ឃុំព្រែកអញ្ជេញ ស្រុកមុខកំពូល ខេត្តកណ្ដាល ក្រោម​ថវិកាជំនួយរបស់សហព័ន្ធកីឡាបាល់ទាត់អន្ដរជាតិ(FIFA) សរុបប្រមាណ ៤.៤លាន​ដុល្លារ​អាមេរិក នៅក្នុងមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិស​ដៅ​ការងារ​ឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ នេះ នៅសណ្ឋាគារ​មួយ​ក្នុង​រាជ​ធានី​ភ្នំពេញ។

ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា មានប្រសាសន៍ថា គម្រោងសាងសង់កីឡដ្ឋានគោកធ្លក និង​ទីស្នាក់ការសហព័ន្ធនេះ គឺជាសមិទ្ធផលថ្មី នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែល​បាន​រៀប​ចំ​តាំង​ពី​ឆ្នាំ២០២៤ បន្ថែមលើផែនការអាទិភាពផ្សេងៗ ។ តាមរយៈសមិទ្ធផលនេះ នឹងក្លាយ​​ជាផ្នែក​មួយ​ថ្មីទៀត សម្រាប់សហព័ន្ធប្រើប្រាស់បម្រើឲ្យប្រយោជន៍រួម ក្នុងការជំរុញការ​អភិវឌ្ឍ​បាល់​ទាត់​ជាតិ ពិសេសឆ្លើយតបចំនួនអ្នកទស្សនា ខណៈបើការប្រកួតអាចមានអ្នកគាំទ្រច្រើន សហព័ន្ធនឹងអាចរៀបចំនៅពហុកីឡដ្ឋានជាតិ ឬពហុកីឡដ្ឋានជាតិមរតកតេជោដដែល ។

ទន្ទឹមជាមួយមហាសន្និបាតប្រចាំឆ្នាំនេះដែរ សហព័ន្ធក៏បានធ្វើការបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការប្រតិបត្តិចំនួន ៣រូបផងដែរ ក្រោយសមាជិកគណៈកម្មាធិការប្រតិបត្តិ ៣រូបផុតអាណត្តិ ។ ជាលទ្ធផល ឯកឧត្តម ឡា ឡៃ និងលោក ដួង មាសចំរើន ត្រូវបានអង្គមហាសន្និបាតបោះឆ្នោតគាំទ្របន្ដជាសមាជិកគណៈកម្មាធិការប្រតិបត្តិ អាណត្តិ២០២៥-២០២៩ ។ រីឯម្នាក់ទៀត គឺកញ្ញា អ៊ូ បញ្ញាសុកិត្យា នាយិកាគ្រប់គ្រងក្លិបវិសាខា ដែលបានក្លាយជាសមាជិកគណៈកម្មាធិការប្រតិបត្តិថ្មីរបស់សហព័ន្ធ អាណត្តិថ្មីឆ្នាំ២០២៥-២០២៩ ៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        156
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        151
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm