សារព័ត៌មាន WSJ៖ ចិនប្រាប់មេដឹកនាំ AI ចៀសវាងធ្វើដំណើរទៅអាមេរិក ដោយសារកង្វល់សន្តិសុខ

2025/03/02 12:26:12 am        187

ដោយដកស្រង់សម្ដីពីបុគ្គលដែលដឹងបញ្ហានេះ សាព័ត៌មាន Wall Street Journal (WSJ) កាលពីថ្ងៃសុក្រ (ទី២៨ ខែកុម្ភៈ) បានរាយការណ៍ថា អាជ្ញាធរចិនកំពុងណែនាំសហគ្រិន និងអ្នកស្រាវជ្រាវបញ្ញាសិប្បនិម្មិត (AI) ធំៗរបស់ប្រទេស ឲ្យចៀសវាងការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក។

ពាក់ព័ន្ធនឹងការណែនាំនេះ សារព័ត៌មាននេះ បានឲ្យដឹងថា អាជ្ញាធរមានក្ដីបារម្ភថា អ្នកជំនាញ AI របស់ចិន ដែលធ្វើដំណើរទៅក្រៅប្រទេសអាចបញ្ចេញព័ត៌មានសម្ងាត់ អំពីវឌ្ឍនភាពរបស់ប្រទេស។

ហើយជាមួយគ្នានេះ សារព័ត៌មាន WSJ បានឲ្យដឹងទៀតថា អាជ្ញាធរក៏បារម្ភផងដែរថា នាយកប្រតិបត្តិអាចត្រូវបានចាប់ឃុំខ្លួន និងប្រើប្រាស់ជាចំណុចតថ្លៃ ក្នុងកិច្ចចរចារ រវាងសហរដ្ឋអាមេរិក និងចិន ដោយលើកឡើងពីភាពស្រដៀងគ្នាទៅនឹងការឃុំខ្លួន ចំពោះនាយកប្រតិបត្តិក្រុមហ៊ុន Huawei នៅក្នុងប្រទេសកាណាដា តាមសំណើរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងអំឡុងអាណត្តិដំបូងរបស់រដ្ឋបាលលោក Donald Trump។

សេតវិមាន និងការិយាល័យព័ត៌មានក្រុមប្រឹក្សារដ្ឋរបស់ប្រទេសចិន មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើរបស់សារព័ត៌មាន Reuters ដើម្បីសុំការអត្ថាធិប្បាយ ពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍នេះ។

របាយការណ៍របស់សារព័ត៌មាននេះ បានបង្ហាញថា នាយកប្រតិបត្តិ នៅក្រុមហ៊ុនឈានមុខគេរបស់ចិន ក្នុងវិស័យ AI និងឧស្សាហកម្មរសើបជាយុទ្ធសាស្ត្រផ្សេងទៀត ដូចជាមនុស្សយន្តជាដើម កំពុងតែត្រូវបានលើកទឹកចិត្តកុំឲ្យធ្វើដំណើរទៅសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ប្រទេសនេះ លើកលែងតែករណីចាំបាច់។

យោងតាមរបាយការណ៍នេះ បានឲ្យដឹងថា លោក Liang Wenfeng ដែលជាស្ថាបនិកក្រុមហ៊ុន AI គឺ DeepSeek របស់ចិន បានបដិសេធការអញ្ជើញឲ្យទៅចូលរួមកិច្ចប្រជុំកំពូល AI នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងខែកុម្ភៈ។ សារព័ត៌មានដដែល បានបន្ថែមថា ស្ថាបនិកក្រុមហ៊ុន AI ដ៏ធំមួយទៀតរបស់ចិន បានលុបចោលដំណើរកម្សាន្តទៅកាន់សហរដ្ឋអាមេរិក នៅឆ្នាំ២០២៤ តាមការណែនាំពីទីក្រុងប៉េកាំង៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        77
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        121
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm