បេក្ខជនជាង ១ម៉ឺននាក់ បានចូលប្រឡងថ្នាក់ជាតិ​សម្រាប់ការចូលរៀនជំនាញ​វិជ្ជាជីវៈ​ក្នុងវិស័យសុខាភិបាល

2025/03/02 01:08:03 am        1.0 K

នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥នេះ គណៈកម្មាធិការប្រឡងថ្នាក់ជាតិ សម្រាប់​បណ្តុះ​បណ្តាល​ក្នុង​វិស័យ​សុខាភិបាល បានរៀបចំដំណើរការប្រឡងជ្រើសរើសសិស្ស ចូលរៀនជំនាញ​វិជ្ជា​ជីវៈ​ថ្នាក់​ឆ្នាំ​មូល​ដ្ឋាន សម្រាប់កម្រិតបរិញ្ញាបត្រនៅគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលឆ្នាំ២០៤ ឆ្នាំ២០២៥ ដែលការប្រឡងនេះ មានបេក្ខជន បេក្ខនារីប្រមាណជាង ១ម៉ឺន៥២៨នាក់ ។

ឯកឧត្តម សុក ផេង រដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី និងជា​ប្រធាន​គណៈ​កម្មាធិការ​ប្រឡង​ថ្នាក់​ជាតិ សម្រាប់បណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ថ្លែងថា ការប្រឡងសិស្ស​ចូល​រៀន​ជំនាញ​វិជ្ជាជីវៈសុខាភិបាលថ្នាក់ឆ្នាំមូលដ្ឋាន សម្រាប់កម្រិតបរិញ្ញាបត្រឆ្នាំនេះ ត្រូវបានត្រូវ​បាន​រឹត​បន្តឹងដូចបណ្តាឆ្នាំកន្លងមក ដែលមានដាក់ពង្រាយមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ នៅ​តាម​បន្ទប់ប្រឡង វិញ្ញាសាររៀបចំពេលព្រឹក ដាក់ចេញប្រឡងនៅពេលល្ងាច ជាពិសេសនោះ គឺ​ពង្រឹងការតាមដាន ចាត់វិធានការថ្កោលទោសចំពោះបេក្ខជនដែលឲ្យជនផ្សេងប្រឡងជំនួស។

បណ្តាបេក្ខជនបេក្ខនារី ថ្លែងថា ការប្រឡងជ្រើសរើសសិស្សចូលរៀនថ្នាក់ឆ្នាំមូលដ្ឋាន សម្រាប់​កម្រិត​បរិញ្ញាបត្រឆ្នាំនេះ ហាក់មានការរឹតបន្តឹងខ្លាំង ទាំងលើផ្នែកការរៀបចំវិញ្ញាសា និង​ដំណើរ​ការ​ប្រឡង មានភាពសុក្រិត្យ យុត្តិធម៌ តម្លាភាព និងឈរលើគោលការណ៍ ចេះជាប់ ។

សូមបញ្ជាក់ថា នៅក្នុងដំណើរការដាក់ពាក្យប្រឡងថ្នាក់ជាតិ សម្រាប់​បណ្តុះ​បណ្តាល​ក្នុង​វិស័យ​សុខាភិបាល បានទទួលបេក្ខជនបេក្ខនារី ដាក់ពាក្យតាមប្រព័ន្ធអនឡាញ សរុបមាន​ចំនួន​១០៥៦៩​នាក់ ក្នុងនោះមានបេក្ខជន បេក្ខនារី ចំនួន១០៥២៨នាក់ គឺត្រូវបានគណៈ​កម្មាធិការ​ប្រឡង​សម្រេច​ឲ្យមានសិទ្ធចូលរួមប្រឡង។

ការប្រឡងនេះ បានបែងចែកមណ្ឌលប្រឡងចំនួន៥ មណ្ឌល រួមមាន៖ សកលវិទ្យាល័យភូមិន្ទ​ភ្នំពេញ វិទ្យាល័យជា ស៊ីម សន្ធរម៉ុក វិទ្យាល័យឥន្ទ្រទេវី និងវិទ្យាល័យបាក់ទូក ដែល​ការ​ប្រឡង​មាន​បី​មុខវិជ្ជា រួមមាន៖ គណិតវិទ្យា ជីវៈវិទ្យា និងគីមីវិទ្យា ហើយការប្រឡងថ្ងៃទី១ ធ្វើឡើងចាប់​ពីម៉ោង​១៣ និង៣០នាទី ដល់ម៉ោង១៦និង៣០នាទី ហើយថ្ងៃទី២ ប្រឡងចាប់ពីម៉ោង ១៤ រហូត ដល់ម៉ោង ១៥ និង៣០នាទី៕ អត្ថបទ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        58
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        114
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm