គណបក្សប្រជាជនកម្ពុជា ស្រុកកៀនស្វាយ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការថ្មី នៅថ្ងៃទី១ មីនានេះ

2025/03/02 01:19:14 am        613

ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី សមាជិកគណៈអចិន្ដ្រៃយ៍គណបក្សប្រជាជនកម្ពុជា ប្រធានគណៈអចិន្ដ្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល និងជាប្រធានគណៈ-អចិន្ដ្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងអរិយក្សត្រ, ស្រុកខ្សាច់កណ្ដាល, ស្រុកល្វាឯម, ស្រុកកៀនស្វាយ, ស្រុកមុខកំពូល និងស្រុកពញាឮ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកៀនស្វាយ ស្ថិតក្នុងភូមិស្ដៅកន្លែង៥ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥។

 ពិធីសម្ពោធនេះ មានការចូលរួមពី ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី សមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានអចិន្ដ្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកៀនស្វាយ, ឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្ត សមាជិកគណៈកម្មាធិការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍នៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពញាឮ, ឯកឧត្តម គួច ចំរើន សមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្តកណ្ដាល និងជាអនុប្រធានប្រចាំការនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល និងសមាជិក-សមាជិកាគណបក្សសរុបប្រមាណ ៦០០នាក់។

ក្នុងកម្មវិធីនេះ ឯកឧត្តម គួច ចំរើន បានលើកឡើងអំពីសភាពការណ៍ទូទៅនិងសមិទ្ធ-ផលសំខាន់ៗ គួរជាទីមោទនៈ លើការងារពង្រឹងគណបក្ស និងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចនិងសង្គម នៅទូទាំងខេត្តកណ្ដាលទាំងមូលជារួម។ ដោយឡែក ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី បានរាយការណ៍អំពីសមិទ្ធផលជាច្រើនដែលក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកៀនស្វាយ បានសហការជាមួយគណបក្សស្រុក និងឃុំទាំង៨ ក្នុងការចុះពង្រឹងនិងអភិវឌ្ឍមូលដ្ឋានស្រុកកៀនស្វាយ ស្របតាមកម្មវិធីនយោបាយ និងគោលការណ៍របស់គណបក្ស លើការងារ ផ្សព្វផ្សាយកម្មវិធី និងគោលនយោបាយបក្ស, អនុវត្តការងារសង្គម មនុស្សធម៌ សុខាភិបាល អប់រំ កីឡា និងសាសនា តាមរយៈការចុះជួបសំណេះសំណាល សួរសុខទុក្ខ និងឧបត្ថម្ភជាប្រចាំ ទាំងសម្ភារៈ និងថវិកា ព្រមទាំងការដោះស្រាយនូវបញ្ហាប្រឈម និងសំណូមពរនិងសេចក្តីត្រូវការចាំបាច់នានាជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកកៀនស្វាយ។ ជាក់ស្តែង ក្រុមការងារបានកសាងស្ពានក្នុងឃុំគគីរធំ, សាងសង់អគារមណ្ឌលសុខភាពឃុំសំរោងធំ, សាងសង់អគារទីស្នាក់ការថ្មីរបស់គណបក្សឃុំចំនួន៧ រួមមាន អគារទីស្នាក់ការឃុំឈើទាល, ឃុំដីឥដ្ឋ, ឃុំកំពង់ស្វាយ, ឃុំគគីរធំ, ឃុំគគីរ, ឃុំភូមិធំ, និងឃុំសំរោងធំ ព្រមទាំងបានជួសជុលអគារទីស្នាក់ការគណបក្សឃុំបន្ទាយដែក, ផ្លូវ-ថ្នល់, សាលារៀន, វត្តអារាម, ប្រព័ន្ធលូនិងប្រឡាយទឹក, ឧបត្ថម្ភរថយន្ដគិលានសង្គ្រោះដល់មណ្ឌលសុខភាពឃុំបន្ទាយដែក, ឃុំសំរោងធំ, ឃុំដីឥដ្ឋ និងបំពាក់អំពូលសូឡាបំភ្លឺផ្លូវសាធារណៈក្នុងមូលដ្ឋាន ជាដើម។

បន្ថែមលើនេះ សមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីមួយទៀតដែលក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកៀនស្វាយ ដោយមានការចូលរួមចំណែកពីគណបក្សខេត្ត និងគណបក្សស្រុក សម្រេចបានគឺ “អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកៀនស្វាយ” ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាឱកាសនេះ។ អគារនេះ ត្រូវបានសាងសង់ដោយយកលំនាំនិងទម្រង់តាមវិមាន ៧មករា មានទំហំ ៥៦ម៉ែត្រ x ៤២.៥ម៉ែត្រ, មានសាលប្រជុំធំ ១ ដែលអាចផ្ទុកអ្នកចូលរួមបានប្រមាណ ៦០០ នាក់, បន្ទប់ការិយាល័យ, បន្ទប់ប្រជុំ, បន្ទប់ទទួលគណៈអធិបតី (VIP), បន្ទប់បច្ចេកទេស, បន្ទប់ដាក់សម្ភារៈ ព្រមទាំងមានបំពាក់សម្ភារៈ បរិក្ខារទំនើបផងដែរ។ នៅបរិវេណខាងក្រៅអគារ មានទីធ្លាធំទូលាយសម្រាប់ចតរថយន្ដ និងអាចរៀបចំពិធីជួបជុំមហាជនបានប្រមាណ ៤ ០០០នាក់, មានបំពាក់អំពូលសូឡាបំភ្លឺពេលយប់ និងមានសួនច្បារដើមឈើលម្អដ៏ស្រស់បំព្រង។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី បានសម្ដែងនូវការកោតសរសើរចំពោះគណបក្សខេត្តកណ្ដាល, ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកៀនស្វាយ និងក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ទូទាំងស្រុកកៀនស្វាយ, ជាពិសេស ឯកឧត្តមបណ្ឌិត គុណ ញឹម ដែលបានដឹកនាំក្រុមការងារគណបក្ស ចុះពង្រឹងនិងអភិវឌ្ឍមូលដ្ឋានស្រុកកៀនស្វាយ ដោយសម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានណែនាំដល់ថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាលគ្រប់លំដាប់ថ្នាក់, ក្រុង/ស្រុក និងឃុំ/សង្កាត់ទាំងអស់ ឱ្យបន្ដសហការគ្នានិងយកចិត្តទុកដាក់លើការងារសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងគោលនយោបាយ និងកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសការបន្តសាមគ្គីភាពនិងឯកភាពផ្ទៃក្នុងគណបក្ស, ការពង្រឹងនិងពង្រីករចនាសម្ព័ន្ធអង្គការចាត់តាំងគណបក្សនៅគ្រប់កម្រិត, ការផ្សារភ្ជាប់ជាមួយប្រជាជន ជួយជ្រោមជ្រែងប្រជាជន និងធ្វើជាខ្នងបង្អែកដ៏រឹងមាំរបស់ប្រជាជន, ការខិតខំដោះស្រាយសំណូមពរនិងបញ្ហាប្រឈមនានានៅតាមមូលដ្ឋានតាមរយៈការរៀបចំវេទិកាសាធារណៈ ដោយប្រកាន់យកនូវរូបមន្តដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ប្រធានគណបក្ស, ការយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ, ការបន្តលើកកម្ពស់ការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ, និងការយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាអនាម័យនិងសោភ័ណភាពអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកៀនស្វាយថ្មីនេះ៕

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        118
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        99
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm