កម្ពុជា និងឡាវប្ដេជ្ញាបន្តសហការបង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងកាត់ព្រំដែន

2021/11/23 06:39:12 pm        475

ភ្នំពេញ ៖ អាជ្ញាធរនៃប្រទេសកម្ពុជា និងប្រទេសឡាវ បានប្ដេជ្ញាបន្តសហការគ្នា ក្នុងកាបង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងកាត់ព្រំដែន ខណៈបទល្មើសប្រភេទនេះ តែងតែត្រូវបានសមត្ថកិច្ចព្រំដែនបង្ក្រាបបាន និងរឹបអូសគ្រឿងញៀនបានជាច្រើនគីឡូក្រាម ។

បើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការ​ឆ្នាំ២០២០-២០២១ និងចុះហត្ថលេខាលើកំណត់ហេតុ ​នៃកិច្ចសហប្រតិបត្តិការឆ្នាំ២០២២ ​រវាងក្រសួង​មហាផ្ទៃកម្ពុជា​ និងក្រសួងសន្តិសុខសាធារណៈឡាវ ​នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា​ តាមរយៈការបង្ក្រាបបទល្មើសគ្រឿងញៀន ​ឲ្យបានជោគជ័យនោះ ​ភាគីទាំងពីរ ត្រូវ​ពង្រីកវិសាលភាពការ ផ្លាស់ប្ដូរព័ត៌មាន​ ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបសកម្មភាពគ្រឿងញៀន ដឹកជញ្ជូន​គ្រឿងញៀនខុសច្បាប់ ដែលកើតឡើងតាមបណ្ដោយព្រំដែន ។

ក្នុងកិច្ចព្រមព្រៀងគ្នាដែលចុះហត្ថលេខាដោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ​និងឯកឧត្តម វីល័យ ឡាំខាំហ្វង ​រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ នោះ​ ក៏បានប្ដេជ្ញាបន្តបង្កើនការគ្រប់គ្រង និងត្រួតពិនិត្យតាមបណ្ដោយព្រំដែន ក្នុងដែន​សមត្ថកិច្ច​រៀងៗខ្លួន និងចាត់វិធានការទាន់ពេលវេលា ក្នុងការទប់ស្កាត់ និង​បង្ក្រាបបទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ ​ជាពិសេសការ ​លួចឆ្លងដែនខុសច្បាប់ ​និងសកម្មភាពផ្សេងទៀត ដែលផ្ទុយ​នឹង​បទប្បញ្ញត្តិ​ព្រំដែន ។

ក្រៅពីនោះ ភាគីទាំងពីរ បានបន្តយកចិត្តទុកដាក់ត្រួតពិនិត្យ និងសម្រួលការចេញ-ចូល តាមច្រក ទ្វារអន្តរជាតិ ស្របតាមនីតិវិធីជាធរមាន រួមទាំងការផ្លាស់ប្តូរពាណិជ្ជកម្ម ទេសចរណ៍ ការ​ពិនិត្យព្យាបាល ជំងឺ ការសួរសុខទុក្ខបងប្អូន ​និងការចូលរួមពិធីផ្សេងៗតាមប្រពៃណី ព្រមទាំង​សហការ​ដោះស្រាយបាតុភាពនានា តាមបណ្ដោយព្រំដែន ឈរលើស្មារតីមិត្តភាព សាមគ្គីភាព និងការគោរពអធិបតេយ្យគ្នាទៅវិញទៅមក ។

ក្នុងឱកាសនោះ សម្ដេចក្រឡាហោម និងឯកឧត្តម វីល័យ ឡាំខាំហ្វង បានសម្ដែងនូវការកោត សរសើរ ​និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាខេត្តជាប់ព្រំដែន និងកងកម្លាំង​អនុវត្តច្បាប់ ​នៃប្រទេសទាំងពីរ ​ទោះបីស្ថិតក្នុងស្ថានភាពប្រឈមដ៏​ស្មុគស្មាញ បង្កឡើង​ដោយ​ជំងឺកូវីដ១៩ ​យ៉ាងណាក្តី ​ក៏នៅតែបន្តកិច្ចសហការ​ជិតស្និទ ក្នុងការថែរក្សា​បរិយាកាស​សន្តិសុខ​តាមបន្ទាត់ព្រំដែន​បាយយ៉ាងល្អ ប្រសើរ រួមចំណែកបង្កលក្ខខណ្ឌអំណោយ​ផលដល់ការ​ប្រកប​ជីវភាព​រស់នៅរបស់ប្រជាជន ​និងការយក ចិត្តទុកដាក់ខ្ពស់ ក្នុងការកិច្ចសហការបង្ការ​ ទប់ស្កាត់ និងបង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ៕

អត្ថបទ៖ បាន សុខរិទ្ធ



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm