សាខាកាកក្រហមខេត្តត្បូងឃ្មុំនាំយកអំណោយជូនស្រ្តីមានផ្ទៃពោះ ទារក ១១២ នាក់

2025/03/02 06:56:52 pm        84

ត្បូងឃ្មុំ ៖ ស្ត្រីមានផ្ទៃពោះ ទារក កុមារ និងអ្នកជំងឺក្រៅ ១១២ នាក់ ក្នុងស្រុកអូររាំងឪ ទទួលបានអំណោយរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយ៖សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ឆ្នាំ២០២៥ ដែលទិវានេះប្រព្រឹត្តទៅក្រោមប្រធានបទ ពង្រឹងភាពជាដៃគូរវាងសុខាភិបាលសាធារណៈ និងសេវាឯកជន ដើម្បីលើកម្ពស់គុណភាពនៃការថែទាំសុខភាព មាតា ទារក កុមារ និងយុវវ័យ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក កែវ វណ្ណៈ អនុប្រធានអចិន្ត្រៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ និងលោកស្រី នី ចាន់ធីតា អនុប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ។

សកម្មភាពចុះសំណេះសំណាល និងចែកអំណោយនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ២០២៥ និងដើម្បីលើកកម្ពស់ការយល់ដឹងអំពីការទទួលបានសេវាសាធារណៈ ពិសេសសេវាសម្រាលសម្រាប់ស្ត្រីមានផ្ទៃពោះ ការថែទាំមុននិងក្រោយពេលសម្រាលជាដើម ។

លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ បានអានសារលិខិត របស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និង កុមារ ព្រមទាំងបានមានប្រសាសន៍ថា កម្ពុជាយើងកំពុងរីកលូតលាស់ឥតឈប់ឈរ ទន្ទឹមនឹងនេះ ធនធានមនុស្ស គឺពិតជាសំខាន់ណាស់ ដែលជាគោលដៅយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ បានដាក់ចេញយុទ្ធសាស្ត្រសំដៅការអភិវឌ្ឍន៍ ធនធានមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ហើយយុទ្ធសាស្ត្រចម្បងជាងគេ នោះ គឺធនធានមនុស្ស ដើម្បីបង្កើនធនធានមនុស្ស ក្នុងការអភិវឌ្ឍន៍ជាតិ។ ដើម្បីសម្រេចបានគោលដៅនេះ សុខភាពមាតា ទារក និងកុមារ គឺពិតជាមានសារៈសំខាន់ ដែលជំរុញឱ្យមានធនធានមនុស្ស ក្នុងការអភិវឌ្ឍន៍។ លោកថា ដើម្បីចូលរួមកាត់បន្ថយការអត្រាមរណភាពមាតា ទារក និងកុមារ ដោយគ្រប់ស្ត្រីមានផ្ទៃពោះទាំងអស់ ត្រូវតែទទួលបានការពិនិត្យ តាមដាន រកឱ្យឃើញសញ្ញាគ្រោះថ្នាក់ ដើម្បីអាចទទួលបានការថែទាំទាំងស្ត្រីជាមាតា និងទារកក្នុងផ្ទៃ និងទប់ស្កាត់ផលវិបាកបានទាន់ពេលវេលា ក្នុងពេលមានផ្ទៃពោះ ព្រមទាំងទទួលបានសេវាព្យាបាលសមស្រប ។ 

នៅក្នុងឳកាសនោះលោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ក៏បានសំណូមពរ ដល់គ្រប់អ្នកពាក់ព័ន្ធទាំងអស់ សូមបន្តយកចិត្តទុកដាក់ខ្ពស់ ចូលរួមសហការជួយគាំទ្រ ទាំងជំនាញ បច្ចេកទេស ទាំងធនធាន ទាំងស្មារតី និងប្រសិទ្ធភាព ដើម្បីធានាបានថា រាល់ការសម្រាលកូនទាំងអស់ ក៏ដូចជាអ្នកជំងឺទាំងអស់ ទទួលបាននូវសេវាមានគុណភាពល្អ ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងមានទំនុកចិត្ត ពីគ្រប់មជ្ឈដ្ឋាន។  

បើតាមរបាយការណ៍ លោក ជា ណារ៉ុន ប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជាស្រុកអូរាំងឪ បានឳ្យដឹងថា ក្នុងរយៈពេល ២ខែ ដើម ឆ្នាំ២០២៥ មន្ទីរពេទ្យបង្អែកស្រុក និងមណ្ឌលសុខភាពឃុំ បានពិនិត្យ ព្យាបាលជំងឺសរ៉ុប ១៦,៦២៤នាក់ ក្នុងនោះស្រ្តី មកពិនិត្យផ្ទៃពោះចំនួន ៧២៨នាក់ និងមកសម្រាលកូន ចំនួន ៩៥នាក់។ ក្រៅពីនេះ នៅមានសេវាសុខាភិបាលឯកជន សរុបចំនួន ១១៤កន្លែងថែមទៀត បម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ទាំងក្នុងស្រុកអូរាំងឪ និងមកពីតំបន់ផ្សេងៗ ។

សូមជម្រាបថាសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បាននាំយកអំណោយទៅចែកជូនមានដូចជា សាប៊ូ ម្សៅទារក សារ៉ុង ភួយ ម្នាក់ ១ឈុត និងថវិការចំនួន ២ម៉ឺនរៀល ដល់ស្ត្រីមានផ្ទៃពោះ និងស្រ្តីដែលទើបនឹងសម្រាលកូនតូចរួច ព្រមទាំងកំពុងសម្រាកទទួលសេវាសម្រាលតាមផ្ទះ ចំនួន ១០៩ នាក់ និងបន្តជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋមានជំងឺ ជួបការលំបាក ចំនួន ៣ នាក់ ដែល ២នាក់ កំពុងសម្រាកព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យបង្អែកស្រុក និង ១ នាក់ទៀត កំពុងស្នាក់អាស្រ័យនៅផ្ទះជាមួយបងប្អូន ដើម្បីព្យាបាលជំងឺ សរុបរួម មានចំនួន ១១២ នាក់ ៕

ដោយ ៖ ជឹង សេងឡុង

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        77
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        85
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        242

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm