មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នាកាលពីថ្ងៃសៅរ៍នៅឯឧទ្យានជាតិនានាចាប់ពីរដ្ឋកាលីហ្វ័រនីញ៉ាដល់ រដ្ឋ Maine ដើម្បីតវ៉ាប្រឆាំងការបណ្តេញចេញក្រោមរដ្ឋបាលរបស់លោក Trump ទៅលើបុគ្គលិកសេវាកម្មឧទ្យានជាតិយ៉ាងហោចណាស់ ១.០០០នាក់កាលពីខែមុន។
ក្រុមមួយដែលមានឈ្មោះថា Resistance Rangers មានមន្ត្រីថែទាំឧស្យានប្រហែល៧០០ នាក់ដែលបានផ្អាកការងារ រួមទាំងមួយចំនួន ត្រូវបានបណ្តេញចេញពីសេវាឧទ្យានជាតិ បានព្យាយាមរៀបចំការតវ៉ានៅទីតាំងឧទ្យានជាតិចំនួន៤៣៣កន្លែងទូទាំងសហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ដើម្បីក្រោកឈរប្រឆាំងនឹងអ្វីដែលពួកគេមើលឃើញថាជាការគំរាមកំហែងដល់ដីសាធារណៈ រួមទាំងការបញ្ឈប់ការងារផងដែរ។
នៅពេលរសៀលមានការតវ៉ាយ៉ាងហោចណាស់ ១៤៥ កន្លែង នេះបើយោងតាមលោក Nick Graver និស្សិតបញ្ចប់ការសិក្សាវ័យ៣០ ឆ្នាំដែលបានជួយរៀបចំបាតុកម្មនៅឧទ្យានជាតិ Joshua Tree នៅភាគខាងត្បូងរដ្ឋកាលីហ្វ័រនីញ៉ា។
ការតវ៉ាត្រូវបានធ្វើឡើងនៅកន្លែងពេញនិយមដូចជា ឧស្យានជាតិ Yosemite នៅភាគខាងជើងរដ្ឋកាលីហ្វ័រនីញ៉ា Grand Canyon នៅរដ្ឋអារីហ្សូណា ទីក្រុង Acadia ក្នុងរដ្ឋ Maine ទីក្រុង Yellowstone នៅភាគពាយព្យទីក្រុង St. Louis និងឧទ្យាន Great Falls ក្នុងរដ្ឋ Virginia ក៏ដូចជាកន្លែងដែលមិនសូវល្បីល្បាញដូចជាវិមានជាតិ Effigy Mounds នៅភាគឦសានរដ្ឋ Iowa ។
ភាពតានតឹងបានឡើងខ្លាំង ជាពិសេសនៅឧស្យានជាតិ Yosemite ជាទីដែលនិយោជិតបានកាន់ទង់ជាតិអាមេរិកការតវ៉ានៅទូទាំងទីតាំងល្បីៗដូចជាឧស្យាន Yosemite Falls និងឧស្យាន El Capitan ៕