សហជីពនៅកម្ពុជា៖ បាតុកម្មមានអ្នកចូលរួមតិចបំផុតនៅសាធារណរដ្ឋកូរ៉េបង្ហាញពីបរាជ័យផ្នែកនយោបាយ និងការធ្វើនយោបាយឡុងចុងរបស់ក្រុមប្រឆាំងជ្រុលនិយមខុសច្បាប់

2025/03/03 01:21:58 am        345

ភ្នំពេញ៖បណ្តាមេដឹកនាំសហជីពនៅកម្ពុជាបានរិះគន់ចលនាបាតុកម្មដឹកនាំដោយអតីតអ្នកនយោបាយជ្រុលនិយមនៅក្រៅប្រទេសដែលមានអ្នកចូលរួមតិចបំផុតនៅកូរ៉េខាងត្បូងថា ជាការបង្ហាញយ៉ាងច្បាស់លើការអស់ជំនឿពីសំណាក់បងប្អូនពលករខ្មែរនៅសាធារណរដ្ឋកូរ៉េខាងត្បូង។ ទន្ទឹមនេះ បានបង្ហាញពីបរាជ័យផ្នែកនយោបាយ និងជាការធ្វើនយោបាយឡុងចុងរបស់ក្រុមប្រឆាំងជ្រុលនិយមខុសច្បាប់ទាំងនោះ។ 

លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានលើកឡើងថា ការរៀបចំចលនាបាតុកម្មលើប្រធានបទដដែលៗ ដឹកនាំដោយលោកស្រី មូរ សុខហួរ ដែលជាមេដឹកនាំចលនាខុសច្បាប់នៅក្រៅប្រទេស(កូរ៉េខាងត្បូង) គឺជារឿងអាម៉ាស់មួយនៅលើឆាកនយោបាយ និងបង្ហាញច្បាស់ពីការធ្វើនយោបាយឡុងចុង និងដើរថយក្រោយរបស់ក្រុមប្រឆាំងនៅក្រៅប្រទេស ត្បិតគ្មានជំនឿចិត្តពីសំណាក់ពលរដ្ឋនៅក្រៅប្រទេសទៀតនោះទេ។ 

លោកបានពន្យល់បន្ថែមថា ការធ្វើនយោបាយឡុងចុង និងដើរថយក្រោយរបស់ក្រុមប្រឆាំងនៅក្រៅស្រុកនេះ ពីព្រោះការធ្វើបាតុកម្មនៅកូរ៉េខាងត្បូងនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥នេះមានអ្នកចូលរួមតិចបំផុត ដូច្នេះការប្រមូលផ្តុំគ្នាដើម្បីតវ៉ារឿងអ្វីមួយហើយគ្មានអ្នកចូលរួមសំដែងមតិទេនោះ មានន័យថាសកម្មភាពបាតុកម្មទាមទាររបស់ពួកគេមិនត្រូវបានគាំទ្រដោយពលរដ្ឋនៅបរទេសទៀតនោះទេ ដែលទាំងនេះបញ្ជាក់ថាពលរដ្ឋគ្មានជំនឿលើការធ្វើនយោបាយប្រជាភិថុត បោកប្រាស់ពលរដ្ឋនៅក្រៅស្រុកទៀតនោះឡើយ។ លោកបានគូសបញ្ជាក់ថា ការធ្វើបាតុកម្មពាក់ព័ន្ធនឹងបញ្ហាកោះគុត និងរឿងដដែលផ្សេងៗទៀត គឺបង្ហាញពីចេតនានយោបាយ និងសកម្មភាពបម្រើផលប្រយោជន៍បុគ្គលមួយក្តាប់តូចនៅក្រៅប្រទេសដែលសុទ្ធសឹងតែជាអតីតសមាជិក និងមេដឹកនាំគណបក្សសង្គ្រោះជាតិ មិនបម្រើដល់ផលប្រយោជន៍រួមនោះទេ ហើយការតវ៉ានេះគឺដើម្បីអ្វី? ខណៈដែលរាជរដ្ឋាភិបាលបាននឹងកំពុងចរចារ និងដោះស្រាយដោយសន្តិវិធីជាមួយប្រទេសថៃហើយនោះ។ 

ចំណែក លោក លាង ស៊ុនហ៊ាង អនុប្រធានសហព័ន្ធសហជីពកម្មករកម្ពុជា បានលើកឡើងថា ការធ្វើបាតុកម្មដឹកនាំដោយលោកស្រី មូរ សុខហួរ នៅកូរ៉េខាងត្បូងតែគ្មានអ្នកចូលរួមលើប្រធានបទដដែលៗនេះ គឺជាការធ្វើនយោបាយមិនទាន់សម័យ ធ្វើនយោបាយលើវិធីសាស្រ្តច្រំដែល មិនទាន់សភាពការណ៍ ដែលទាំងនេះបង្ហាញពីការបរាជ័យនៃជំនួយនយោបាយរបស់ក្រុមប្រឆាំងនៅក្រៅប្រទេស និយាយជារួមគឺការធ្វើសកម្មភាពនយោបាយដោយគ្មានន័យ គ្មានជំនឿចិត្តពីពលរដ្ឋនៅបរទេសទៀតនោះទេ។ លោកបានគូសបញ្ជាក់បន្ថែមទៀតថា ការធ្វើនយោបាយរបស់ក្រុមប្រឆាំងនៅក្រៅស្រុកនឹងបន្តបរាជ័យនិងគ្មានជំនឿពីសំណាក់ពលរដ្ឋនោះឡើយ ពីព្រោះពលរដ្ឋនៅបរទេសបានឃើញពីការធ្វើនយោបាយយកគំនិតជាតិនិយមមកដុតរោលរាលលើពលរដ្ឋ ដើម្បីបម្រើផលប្រយោជន៍នយោបាយខុសច្បាប់ដល់ជនមួយក្តាប់តូច ខណៈដែលក្រុមរបស់ពួកគេនេះកាន់តែលិចកន្ទុយចេញក្រៅកាន់តែវែង ដែលទាំងនេះនឹងក្លាយជាទីបញ្ចប់ និងជាការបរាជ័យរបស់ពួកគេលើជំនួយនយោបាយ។ 

គួរបញ្ជាក់ផងដែរ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ នេះក្រុមជ្រុលនិយមខុសច្បាប់ដឹកនាំដោយ លោកស្រី មូរ សុខហួរ ដែលជាមេដឹកនាំចលនាខុសច្បាប់នៅក្រៅប្រទេស បានដឹកនាំការធ្វើបាតុកម្មនៅកូរ៉េខាងត្បូងដោយមានអ្នកចូលរួមមិនលើសពី១០០នាក់ផងនោះ ក្នុងគោលបំណងដើម្បីទាមទារឱ្យរដ្ឋាភិបាលកម្ពុជាយករឿងករណីកោះគុតទៅប្តឹងទៅតុលាការអន្តរជាតិ ទាំងដែលពួកគេដឹងហើយថាការប្តឹងទៅតុលាការអន្តរជាតិនឹងធ្វើឱ្យកម្ពុជាខាតបង់ផ្នែកនយោបាយ៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        127
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        65
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        190

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm