តបតាមបទបញ្ជាសម្តេចធិបតី, ក្រុមកងវិស្វកម្ម និងរដ្ឋបាលខេត្តចាប់ផ្ដើមសាងសង់អគារសិក្សា និង​បណ្ណាល័យនៅសាលាបឋមសិក្សាសម្តេចឪសម្តេចម៉ែអន្លង់ធំ

2025/03/03 04:07:15 pm        229

សៀមរាប៖ តបតាមបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នា​ឱកាស​ចុះ​ពិនិត្យសហគមន៍ទេសចរណ៍អន្លង់ធំ ស្រុកស្វាយលើ ខេត្តសៀមរាប និងសំណេះ​សំណាល​ជាមួយបងប្អូនសមាជិកសហគមន៍ កាលពីថ្ងៃ២៥ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ ដោយ​បាន​ផ្តល់​គោលការណ៍ឱ្យសាងសង់អនុវិទ្យាល័យ និងជួសជុល​កែ​លម្អ​ផ្លូវ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ប្រវែង​ជាង ៦គីឡូម៉ែត្រ ពីសហគមន៍ទៅកាន់ទីតាំងស្រះដំរី ដោយបានប្រគល់ភារកិច្ចជូនឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងឧត្តមសេនីយ៍ទោ ខេង សុហ្វីណេ មេ​ប​ញ្ជាការរង កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ទទួលបន្ទុកសាងសង់។

បន្ទាប់​ពីទទួលបានបទបញ្ជាភ្លាម នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមអភិបាលខេត្ត និង​ឧត្តមសេនីយ៍ទោ បានចុះទៅជួបបងប្អូន អ៊ំពូមីង តាយាយ លោកគ្រូអ្នកគ្រូ និងសហគមន៍ ក្នុង​គោលបំណងសាកសួរបន្ថែមអំពីចំណាប់អារម្មណ៍ និងការឯកភាពក្នុងការរៀបចំ៖

១/ ការធ្វើឱ្យប្រសើរឡើងផ្លូវពីសហគមន៍ឆ្ពោះទៅកាន់ស្រះដំរី ដែលជា​ផ្លូវ​ចរាចរណ៍​ទេសចរ​ដ៏​សំខាន់​របស់​សហគមន៍អន្លង់ធំ មានប្រវែងប្រមាណជាង ៦គីឡូម៉ែត្រ ដើម្បីផ្តល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើដំណើរ និងសុវត្ថិភាពដល់ភ្ញៀវទេសចរក៏ប៉ុន្តែការជួសជុលនេះ គឺឈរ​លើ​ការ​ថែ​រក្សា​សណ្ឋាន​ផ្លូវ​ដើម ដោយមិនធ្វើឱ្យមានការប៉ះពាល់ណាមួយនោះទេ ពិសេសក៏មាន​ការ​ឯកភាព​ពី​តំណាង​សហគមន៍ផងដែរ។ ការជួសជុលកែលម្អឱ្យប្រសើរឡើង បានចាប់ផ្តើម​ដំណើរ​ការ​ចាប់​ពី​ថ្ងៃ​ទី​២៨ កុម្ភៈ ដោយមានការចូលរួមសហការជាប់ជាប្រចាំពីតំណាងសហគមន៍ សំដៅ​ធានា​បាន​ការ​ឯកភាពគ្នា និងថែរក្សាសណ្ឋានផ្លូវដើម និងមិនបាត់បង់គុណតម្លៃវប្បធម៌របស់យើង។

២/ ក្រោយពិភាក្សាជាមួយបងប្អូនប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ មានការ​ឯកភាព​រួម​គ្នាក្នុ​ង​ការ​សម្រេច​ឱ្យ​សាងសង់អនុវិទ្យាល័យថ្មី នៅទីតាំងថ្មី អគារថ្មីមួយខ្នងពីរជាន់ ១២ បន្ទប់ ជា​ជំហ៊ាន​ទីមួយ​ហើយ​នឹងរៀបចំក្របខណ្ឌស្នើសុំជាវិទ្យាល័យទៅថ្ងៃក្រោយ។

បច្ចុប្បន្នគ្រឿង​ចក្របានដាក់ដល់ទីតាំងសម្រាប់ត្រៀមសម្អាត និងឈូសឆាយដីថ្មី​តែ​នៅ​មិន​ទាន់​អាច​ដំណើរ​ការបាននោះទេ គឺត្រូវរង់ចាំជំនាញចុះមកពិនិត្យ និងបោសសម្អាតមីន និងគ្រាប់មិន​ទាន់​ផ្ទុះ​សិន ដើម្បីអាចនឹងចាប់ផ្តើមការសាងសង់បាននៅពេលដ៏ខ្លីខាងមុខ។ ព្រមជាមួយគ្នា សម្តេច​បវរធិបតី នាយករដ្ឋមន្ត្រី ក៏បានឯកភាពផ្តល់ជូននៅអគារទីចាត់ការ ១ខ្នង អគារ​បណ្ណា​ល័យ​១​ខ្នង និងអគារស្នាក់នៅលោកគ្រូអ្នកគ្រូ១ខ្នង ដែលមាន៣បន្ទប់គេង ជូនដល់​សាលា​បឋម​សិក្សា​សម្តេចឪសម្តេចម៉ែអន្លង់ធំ ហើយបានចាប់ផ្តើមដំណើរការសាងសង់ចាប់ពីថ្ងៃទី១មីនា៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        245
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm