ក្រសួងការងារ៖ ឆ្នាំ២០២៤ ពលករខ្មែរធ្វើការក្រៅប្រទេសផ្ញើរប្រាក់មកផ្ទះជិត ៣ពាន់លានដុល្លារ

2025/03/03 04:54:02 pm        518

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា គិតត្រឹមឆ្នាំ២០២៤ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់​នៅ និងធ្វើការងារនៅក្រៅប្រទេសមានចំនួន ១,៣៨លាននាក់ ដែលបានផ្តល់​ប្រាក់​ចំណូល​ស​រុបប្រមាណ ៥ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ក្នុងនោះ​បាន​ផ្ញើរ​ប្រាក់​បញ្ញើ​ត្រឡប់​មក​ប្រទេស​វិញចំនួនប្រមាណ ២,៩៥ពាន់លានដុល្លារអាម៉េរិក។

យោងតាមរបាយការណ៍ការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញ​ឲ្យ​ដឹង​ក្នុង​ឱកាស​ប្រារព្ធពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិស​ដៅ​ការងារ​ឆ្នាំ​២០២៥​ កាលពីសប្តាហ៍កន្លងទៅថា ក្នុងចំណោមលទ្ធផលការងារជាច្រើន ដែលក្រសួងការងារ ខិត​ខំ​ប្រឹងប្រែងសម្រេចបានទាំងនោះ ក្នុងឆ្នាំ២០២៤ ក្រសួង​ក៏​បាន​ស្វែង​រក​ឱកាស​ការងារ​ជូន​ប្រជា​ពលរដ្ឋនៅក្រៅប្រទេសបានចំនួនជាង ៤ម៉ឺន ៤ពាន់នាក់ តាមវិស័យឧស្សាហកម្ម, កសិកម្ម, សំណង់, ការងារផ្ទះ និងការងារផ្សេងៗ។ ក្នុងនោះ ពលករកម្ពុជា​បាន​មាតុភូមិ​និវត្តន៍​មក​មាតុ​ប្រទេស​វិញ​ចំនួនជាង ១ម៉ឺន ៨ពាន់នាក់ ដែលធ្វើឱ្យពលករកម្ពុជាដែលបានកំពុងស្នាក់នៅ និង​ធ្វើ​ការ​នៅ​បរទេស បានកើនឡើងប្រមាណពី ១,៣៥លាននាក់ នៅឆ្នាំ២០២៣ ដល់ប្រមាណ ១,៣៨​លាន​នាក់ នៅឆ្នាំ២០២៤ ដែលធ្វើឱ្យប្រាក់​បញ្ញើ​ត្រឡប់​មក​ប្រទេស​វិញ​បាន​កើត​ពី​ប្រមាណ ​២,៩៤ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៣ ដល់ប្រមាណ ២,៩៥ពាន់​លាន​ដុល្លារ​អាម៉េរិក នៅឆ្នាំ២០២៤។

របាយការណ៍ដដែលនេះ បានបន្ថែមថា បើបូករួម​ពី​ការ​ចំណាយ​ដែល​ពលករ​បាន​ចាយ​ផ្ទាល់​ប្រមាណ ​១ ៥០០ដុល្លារអាម៉េរិក មានន័យថា ឱកាសការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស​បាន​ផ្តល់​ប្រាក់​ចំណូល​ប្រមាណ ៥ពាន់លានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំ ដែលបានចូល​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​លើកកម្ពស់ជីវភាពគ្រួសាររបស់ប្រជាជន ព្រមទាំងចូលរួម​ចំណែក​ក្នុង​ការ​លើក​កម្ពស់​សុខភាព និងការអប់រំរបស់សមាជិកគ្រួសារនៃពលករទេសន្តរប្រវេសន៍កម្ពុជា។

សូមបញ្ជាក់ថា គិតត្រឹមបំណាច់ឆ្នាំ២០២៤ ចំនួនពលករកម្ពុជាទៅធ្វើការនៅបរទេសសរុប ៤៤,៨៦២នាក់ មានដូចជា៖ ប្រទេសថៃ ៣០,៥៩០នាក់, សាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ៩,០៣៦នាក់, ជប៉ុន ៥,០៩៣នាក់, សិង្ហបុរី ៣៤នាក់, តំបន់រដ្ឋបាលពិសេសហុងកុង ៣១នាក់ និង​ប្រទេសអារ៉ាប៊ីសាអូឌីត ៧៨នាក់៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        60
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        115
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm