មនុស្ស ៩ នាក់ត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលបាតុកម្មដ៏ធំមួយនៅខាងក្រៅក្រុមហ៊ុនលក់រថយន្ត Tesla ក្នុងទីក្រុងញូវយ៉ក(TSLA.O)កាលពីចុងសប្ដាហ៍ដោយតវ៉ាប្រឆាំងនឹងតួនាទីរបស់ម្ចាស់ក្រុមហ៊ុនលោក Elon Musk ក្នុងការកាត់បន្ថយកម្លាំងពលកម្មសហព័ន្ធក្រោមបញ្ជារបស់លោកប្រធានាធិបតី Donald Trump ។ ជាមួយគ្នានោះមនុស្សរាប់រយនាក់ បានចេញតវ៉ាផងដែរប្រឆាំងលោកនៅរោងចក្រ SpaceX រដ្ឋ Los Angeles។

ការតវ៉ាដែលនគរបាលបាននិយាយថាមានការចូលរួមពីមនុស្សរាប់រយនាក់ គឺជារលកមួយនៃបាតុកម្ម មានឈ្មោះថា "Tesla Takedown" ធ្វើឡើងនៅទូទាំងសហរដ្ឋអាមេរិកប្រឆាំងលោកមហាសេដ្ឋី Musk ដែលកំពុងដឹកនាំរដ្ឋបាលលោក Trump គឺក្រសួងប្រសិទ្ធភាពរដ្ឋាភិបាលឬ(DOGE)។

ហ្វូងបាតុករក៏បានសម្រុកទៅកាន់បន្ទប់តាំងបង្ហាញរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនៅទីក្រុង Jacksonville រដ្ឋ Florida ទីក្រុង Tucson រដ្ឋ Arizona និងទីក្រុងផ្សេងទៀតផងដែរ ដោយបិទចរាចរណ៍ ស្រែក និងគ្រវីស្លាកសញ្ញាដែលអានថា ដុតកម្ទេចក្រុមហ៊ុនតេស្លា (Burn a Tesla)សង្គ្រោះប្រជាធិបតេយ្យ(Save Democracy)និងឃ្លាគ្មានជនផ្ដាច់ការនៅអាមេរិក(No dictators in the USA)។

លោក Musk ដែលជាអ្នកមានទ្រព្យស្ដុកស្ដម្ភបំផុតរបស់ពិភពលោកកំពុងដឹកនាំការជំរុញមិនធ្លាប់មានដើម្បីកាត់បន្ថយបុគ្គលិករដ្ឋាភិបាលសហព័ន្ធដែលបណ្តាលឱ្យមានការបណ្តេញបុគ្គលិករាប់ពាន់នាក់ និងការបញ្ចប់កិច្ចសន្យាផ្ដល់ជំនួយរាប់រយ ។
ក្នុងករណីខ្លះ ភ្នាក់ងារសហព័ន្ធត្រូវបានបង្ខំឱ្យព្យាយាមជួលបុគ្គលិកសំខាន់ៗដែលត្រូវបានបណ្តេញចេញ រួមទាំងអ្នកទទួលខុសត្រូវខ្លះចំពោះអាវុធនុយក្លេអ៊ែររបស់អាមេរិក ក្រុមអ្នកវិទ្យាសាស្ត្រព្យាយាមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលកាន់តែធ្ងន់ធ្ងរនៃជំងឺផ្តាសាយបក្សី និងក្រុមមន្ត្រីដែលទទួលខុសត្រូវក្នុងការផ្គត់ផ្គង់អគ្គិសនី។
យ៉ាងហោចណាស់បុគ្គលិកសហព័ន្ធចំនួន១០ម៉ឺននាក់ ក្នុងចំណោមបុគ្គលិកសហព័ន្ធចំនួន ២,៣ លាននាក់បានយល់ព្រមជួលកម្លាំងពលកម្ម ឬត្រូវបានបណ្តេញចេញពីតំណែងចាប់តាំងពីលោក Trump ចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា២០២៥៕