កម្ពុជាមានស្តង់ដាមានចំនួន ១.១៣២ សម្រាប់មូលដ្ឋាន​លើកកម្ពស់​ផលិតផល និង​ការ​ប្រកួត​ប្រជែង

2025/03/03 05:06:00 pm        383

វិទ្យាស្ថានស្តង់ដារកម្ពុជា បានបង្កើតស្ដង់ដាថ្មី និងកែសម្រួលស្តង់ដាចាស់ មានចំនួន ១.១៣២ ស្ដង់ដា ដែលស្តង់ដាក់នេះជាមូលដ្ឋានប្រើប្រាស់ និងឧបករណ៍ស្នូល សម្រាប់​សម្រប​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្មទំនិញ ការពារសុខភាព បរិស្ថាន និងចូលរួមក្នុ​ង​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ជំនាន់​ថ្មី​។

តាមរបាយការណ៍លទ្ធផលការងារឆ្នាំ ២០២៤ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បចេ្ចកវិទ្យា និង​នវានុវត្តន៍ ក្នុងនោះសម្រាប់ ការងារអភិវឌ្ឍន៍ស្តង់ដា គឺបានចាត់ទុកជាកិច្ចការមួយដ៏សំខាន់ សម្រាប់ប្រើប្រាស់ជាមូលដ្ឋានក្នុងការបង្កើននូវប្រសិទ្ធភាពផលិតកម្ម គុណភាព និងសុវត្ថិភាព​ផលិត​ផល និងសេវាកម្ម និងប្រើប្រាស់ជាឧបករណ៍ស្នូល សម្រាប់សម្រប​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ទំនិញ ផលិតផលទាំងនៅក្នុងនិងក្រៅប្រទេស ជាពិសេសរួមចំណែក​ក្នុង​ការ​ការពារ​សុខភាព សុវត្ថិភាពសាធារណៈ និងកាត់បន្ថយផលប៉ះ ពាល់ចំពោះបរិស្ថាន ព្រមទាំង​ចូល​រួម​ក្នុង​ការ​អភិវឌ្ឍឧស្សាហកម្មជំនាន់ថ្មី។

ចំពោះលទ្ធផលការងារអនុវត្តស្តង់ដា, វិទ្យាស្ថានស្តង់ដារកម្ពុជាបានអនុម័តស្តង់ដារួមមាន៖ ស្តង់ដាម្ហូបអាហារមានចំនួន ៣៨៩, ស្តង់ដាអគ្គិសនី និងអេឡិចត្រូនិច ២២៥, វិទ្យាសាស្រ្ត​ធ្វើ​តេស្ត​ ១៧២, សារធាតុគីមី ៣៥, សំណង់ ៣៨, ផលិតផលយានយន្ត ៥៥, ផលិតផលកៅស៊ូ ៦២, ផលិតផលពីឈើ ៦៦, ក្រុមអនុវត្ត ៩, ស្តង់ដាវាក្យសព័្ទ១, ប្រព័ន្ធគ្រប់គ្រង ៤៤, ឌីជីថល ២០, គ្រឿងសំអាង ១២ និងវាយនភណ្ឌ ចំនួន ៤ បើគិតត្រឹមឆ្នាំ២០២៤ ដំណើរការរៀបចំ និង​ការ​អនុវត្តការងារស្ដង់ដា វិទ្យាស្ថានស្តង់ដារកម្ពុជា អនុម័ត ទាំងស្តង់ដាបង្កើតថ្មី និង​កែ​សម្រួល​ស្តង់​ដាចា​ស់មានចំនួន ១.១៣២ ស្ដង់ដា បានពង្រីកវិសាលភាពនៃការធ្វើតេស្តវិភាគចំនួន ៩.៦០៧ សំណាកផលិតផល។

ចំណែការងារវិញ្ញាបនបត្រកម្មវិញ បានដើរតួនាទីយ៉ាងសំខាន់ ដើម្បី​បញ្ជាក់​ពី​ភាព​អនុលោម​របស់​ផលិត​ផល​ផលិតកម្ម និងសេវា កម្ម និងការសម្របសម្រួលដល់ការធ្វើពាណិជ្ជកម្ម ការផ្តល់​ភាព​ជឿជាក់​ដល់អ្នកប្រើប្រាស់ទៅលើគុណភាព និងសុវត្ថិភាពរបស់ផលិត ផល ដែលត្រូវ​អនុ​វ​ត្ត​ក្រោម​កិច្ច​ព្រម​ព្រៀងពាណិជកម្មសេរី ឬកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត តាមរយៈ​ការ​ចេញ​វិញ្ញាបន​បត្រ ដើម្បី បញ្ជាក់ពីភាពអនុលោមរបស់ផលិតផល ប្រព័ន្ធគ្រប់គ្រងផលិតកម្ម និងប្រព័ន្ធ​គ្រប់​គ្រង​សេវា​កម្ម ទៅនឹងការតម្រូវនៃស្តង់ដាកម្ពុជាដែល បានកំណត់ ដោយបាន​អនុវត្ត និង​សម្រេច​បាន​ក្នុង​ឆ្នាំ២០២៤ ក្នុងនោះវិញ្ញាបនបត្រកម្មផលិតផល៖ ចេញវិញ្ញាបនបត្រសរុប ២២៤ និង អាជ្ញា​បណ្ណសរុប១០៩ រួមមាន៖ បានចេញ​វិញ្ញាប​ន​បត្រ​បញ្ជាក់​ការ​ដាក់​លក់​ដោយ​សេរីលើ​ផលិត​ផល​ម្ហូប​អាហារ និងគ្រឿងសម្អាង ចំនួន ២២ វិញ្ញាបនបត្រ, បានចុះត្រួត​ពិនិត្យ​ខ្សែ​ច្រវាក់​ផលិតកម្ម​ចំនួន១២៧ មូលដ្ឋាន និងគំរូសំណាកផលិតផល តាមកិច្ចព្រមព្រៀង ១៤៨ គំរូ​សំណាក, បានចេញវិញ្ញាបនបត្របញ្ជាក់ភាពអនុលោមផលិតផល ចំនួន ៩៧ វិញ្ញាបនបត្រ (កម្រិតបឋម ៤៨ និងបញ្ជាក់ភាព អនុលោមផលិតផល ៤៩) សម្រាប់ផលិតផលម្ហូបអាហារ, បា​ន​ចេញវិញ្ញាបនបត្របញ្ជាក់ភាពអនុលោមចំនួន ១០៥ វិញ្ញាបនបត្រ សម្រាប់ផលិតផលអគ្គិសនី និង​អេឡិចត្រូនិក, ផលិតផលយានយន្ត និងសម្ភារសំណង់, និង បានចេញ​អាជ្ញា​បណ្ណ​សម្រាប់​ប្រើ​សញ្ញា បញ្ជាក់ផលិតផល ចំនួន ១០៩ អាជ្ញាបណ្ណ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm