រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Badr Abdelatty បាននិយាយកាលពីថ្ងៃអាទិត្យ ទី២ ខែមីនា ថា ផែនការកសាងឡើងវិញតំបន់ហ្កាហ្សារបស់អេហ្ស៊ីប ដែលធានាបានថាប្រជាជនប៉ាឡេស្ទីន នៅតែស្ថិតក្នុងទឹកដីរបស់ពួកគេ មានរួចរាល់ហើយ ហើយនឹងត្រូវបានបង្ហាញដល់កិច្ចប្រជុំកំពូលអារ៉ាប់បន្ទាន់នៅថ្ងៃទី ៤ ខែមីនា។
រដ្ឋអារ៉ាប់ បានប្រញាប់ប្រញាល់ច្រានចោលផែនការរបស់ប្រធានាធិបតី លោក Donald Trump សម្រាប់សហរដ្ឋអាមេរិកក្នុងការគ្រប់គ្រងតំបន់ហ្កាហ្សា និងកាតាំងទីលំនៅថ្មីដល់ពលរដ្ឋប៉ាឡេស្ទីន ។

ផែនការរបស់លោក Trump ដែលបានប្រកាសកាលពីថ្ងៃទី៤ ខែកុម្ភៈ ក្នុងអំឡុងពេលបទឈប់បាញ់ដ៏ផុយស្រួយរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា បានធ្វើឱ្យប៉ាឡេស្ទីន និងបណ្តាប្រទេសអារ៉ាប់ មានកំហឹង និងបានធ្វើឲ្យដួលរលំផ្នែកការទូតរបស់សហរដ្ឋអាមេរិកជាច្រើនសតវត្សរិ៍ដែលបានផ្តោតលើដំណោះស្រាយរដ្ឋពីរ។

លោក Abdelatty និយាយថា ផែនការកសាងឡើងវិញរបស់ប្រទេសអេហ្ស៊ីបនឹង ពុំមែនតែអេហ្ស៊ីប ឬអារ៉ាប់សុទ្ធសាធនោះទេ ប៉ុន្តែនឹងទទួលបានការគាំទ្រនិងមូលនិធិពីអន្តរជាតិ ដើម្បីធានាបានការអនុវត្តដោយជោគជ័យ។
នៅពេលសួរអំពីដំណាក់កាលទីពីរនៃកិច្ចព្រមព្រៀងបទឈប់បាញ់ លោក Abdelatty បាននិយាយថា អេហ្ស៊ីប នឹងបន្តកិច្ចខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់របស់ខ្លួន ដើម្បីធានាបានថាបទឈប់បាញ់ត្រូវបានរក្សាទុក ហើយការចរចាសម្រាប់ដំណាក់កាលទីពីរ អាចចាប់ផ្តើមបាន។