ប្រព័ន្ធផ្សព្វផ្សាយ៖ ចិន ដាក់គោលដៅលើផលិតផលកសិកម្មរបស់អាមេរិក ជុំវិញការគំរាមពន្ធថ្មី

2025/03/03 09:30:09 pm        86

សារព័ត៌មាន Global Times ដែលគាំទ្រដោយរដ្ឋរបស់ចិន បានរាយការណ៍ថា ប្រទេសចិន កំពុងរៀបចំវិធានការទប់ទល់នឹងការដំឡើងពន្ធនាំចូលថ្មីរបស់សហរដ្ឋអាមេរិក ដែលគ្រោងនឹងចូលជាធរមាននៅថ្ងៃអង្គារ (០៤ មីនា) ស្អែកនេះ ដោយការនាំចេញកសិផលរបស់អាមេរិក ទំនងជានឹងក្លាយជាគោលដៅរបស់ទីក្រុងប៉េកាំង។

ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីសប្តាហ៍មុន បានគំរាមដាក់ពន្ធបន្ថែម ១០% លើចិន ដែលនាំឱ្យនពន្ធថ្មីសរុបកើនឡើង ២០% ខណៈចោទទីក្រុងប៉េកាំង ថាធ្វើមិនបានគ្រប់គ្រាន់ដើម្បីបញ្ឈប់លំហូរនៃសារធាតុហ្វង់តានីលចូលទៅក្នុងអាមេរិក ប៉ុន្តែចិន រិះគន់បកទៅអាមេរិកវិញថា ប្រើលេសនោះក្នុងន័យ "គំរាមកំហែង"។

Global Times បានរាយការណ៍នៅថ្ងៃចន្ទ (០៣ មីនា) នេះដោយដកស្រង់ប្រភពអនាមិកថា "ចិនកំពុងសិក្សា និងបង្កើតវិធានការប្រឆាំងដែលពាក់ព័ន្ធ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងរបស់អាមេរិក ក្នុងការដាក់ពន្ធបន្ថែម ១០% លើផលិតផលចិន ក្រោមលេសសារធាតុហ្វង់តានីល"។

របាយការណ៍បន្ថែមថា "វិធានការប្រឆាំងទាំងនោះទំនងជានឹងរួមបញ្ចូលទាំងវិធានការយកពន្ធ និងមិនយកពន្ធជាបន្តបន្ទាប់ ហើយផលិតផលកសិកម្ម និងចំណីអាហាររបស់អាមេរិក ទំនងជានឹងត្រូវបានចុះក្នុងបញ្ជី"។ គួរឱ្យដឹងថា អាមេរិក បានងាយរងគ្រោះជាយូរមកហើយទល់នឹងចិន ដែលដាក់ការនាំចេញកសិផលរបស់អាមេរិកជាគោលដៅក្នុងគ្រាមានភាពតានតឹងពាណិជ្ជកម្ម៕


អត្ថបទដែលទាក់ទង

ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        10
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        28
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm