សម្ដេច​តេជោ ហ៊ុន សែន៖ មិត្ត​ចិន​ផ្ដល់​ឥណទាន​ដោយ​គោរព​នូវ​ការ​ចង់​បាន​របស់​កម្ពុជា

2021/11/23 07:28:51 pm        325

កំពង់ចាម៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែង​ថា ប្រទេស​ចិន​តែង​តែ​ផ្ដល់​ឥណទាន​ទៅ​តាម​គម្រោង​ដែល​កម្ពុជា​បាន​ស្នើ​ឡើង ដែល​សម្ដេច​ចាត់​ទុក​ថា ​ជា​ចំណុច​ពិសេស​ខុស​ពី​ប្រភព​ទុន​ដទៃ​ទៀត។

សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​នូវ​ស្ពាន​មិត្តភាព​កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នៅ​ព្រឹក​ថ្ងៃ​នេះ។

សម្ដេច​តេជោ ហ៊ុន សែន ថ្លែង​ថា​៖ «អ៊ីចឹង​ធ្វើ​ឱ្យ​យើង​ត្រូវ​បន្ត​ស្នើ​សុំ​មិត្ត​ចិន​ជួយ​បន្ត​ទៀត ហើយ​មិត្ត​ចិន​នឹង​បន្ត​ជួយ​ទៅ​តាម​គម្រោង​ដែល​យើង​បាន​ដាក់។ ចំណុច​ល្អ​ពិសេស​របស់​មិត្ត​ចិន គឺ​នៅ​ត្រង់​ថា កន្លែង​ណា​ជា​អាទិភាព​របស់​កម្ពុជា កម្ពុជា​សុំ​ដាក់​គម្រោង​ហ្នឹង​ទៅ ដោយ​មាន​ការ​សិក្សា​ហ្មត់​ចត់»។

ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ​ថ្លែង​បន្ត​ថា​៖ «មិត្ត​ចិន​ផ្ដល់​ឥណទាន​ដោយ​គោរព​នូវ​ការ​ចង់​បាន​របស់​កម្ពុជា។ នេះ​ជា​ចំណុច​ពិសេស​ដែល​ខុស​ប្លែក​ពី​ប្រភព​ទុន​ដទៃ ដែល​យើង​ថា ចង់​ទៅ​នេះ គេ​ថា ចង់​ទៅ​នោះ។ ចំណុច​ខុស​គ្នា​គឺ​នៅ​កន្លែង​ហ្នឹង។ យើង​ចង់​បាន​នៅ​ហ្នឹង មិត្ត​ចិន​ដាក់​នៅ​ហ្នឹង»។

សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ថា កម្ពុជា​ត្រូវ​ការ​ទុន ឬ​ឥណទាន​បន្ថែម​ទៀត​ពី​ប្រទេស​ចិន ដើម្បី​គាំ​ទ្រ​ដល់​គម្រោង​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា​ពេល​ខាង​មុខ បន្ទាប់​ពី​កម្ពុជា​ចំណាយ​ថវិកា​អស់​ខ្ទង់ ២ ៣០០​លាន​ដុល្លារ​ទៅ​លើ​ការ​ដោះ​ស្រាយ​បញ្ហា​ជំងឺ​កូវីដ-១៩។

សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់​បន្ថែម​ទៀត​ថា ការ​ចំណាយ​ថវិកា​ទៅ​លើ​ការ​ដោះ​ស្រាយ​​វិបត្តិ​កូវីដ-១៩​កន្លង​មក​នេះ បាន​​ធ្វើ​ឱ្យ​ខក​ខាន​ដល់​គម្រោង​សាង​សង់​ស្ពាន​ជាង ២០​ទៀត ដែល​សម្ដេច​​គ្រោង​សាង​សង់​ឱ្យ​បាន​កាន់​តែ​ឆ្លង​កាត់​ទន្លេ ឬ​ស្ទឹង​នានា៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm