ពលរដ្ឋខេត្តកែប ជាង៥ពាន់នាក់ បានទទួលការលើកកម្ពស់សុខុមាលភាពពីក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ានី

2025/03/03 09:50:54 pm        291

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យព្យាបាលជំងឺជូន​ប្រជាពលរដ្ឋ​ផ្តល់​សេវា​ដោយ​ឥតគិតថ្លៃ នៅសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុនសែន ដំណាក់ចង្អើរ ក្រុងកែប ខេត្តកែប «ដើម្បីចូលរួមអបអរសាទរ សិទ្ធិនារី ៨មីនា» បាន​លើស​គម្រោងផែនការ, នាព្រឹក​ថ្ងៃ​ទី២ ខែមីនា ឆ្នាំ២០២៥។

ដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយស​ក្រុម​​ការងារ​គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ៖ ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការ​ក្រសួង​ផែនការ ជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា និង​ជា​ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី នាំយកអំណោយថ្នាំពេទ្យដ៏ថ្លៃថ្លាឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងដឹកនាំ​ក្រុម​ការងារ​គ្រូ​ពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន៦៦៧នាក់ បានចុះអប់រំសុខភាព បណ្តុះ​បណ្តាល​វគ្គ​សង្រ្គោះបឋម ព្រមទាំងពិនិត្យព្យាបាលជំងឺ ចែកឱសថទឹកសុទ្ធ ជូនប្រជាពលរដ្ឋ ផ្តល់​សេវា​ដោយ​ឥតគិតថ្លៃ ឥតគិតថវិកាបេសកកម្ម បានចំនួន៥៧៥៣នាក់ និងរទេះរុញ​ជនពិការ​ចំនួន​៥​គ្រឿង ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជន ដែល​នាំ​អោយមានកំណើនសេដ្ឋកិច្ច និងការកាត់​បន្ថយភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ស្រប​ទៅ​តាម​គោល​ដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមឱសថការី ម៉ែន សុធីរ អនុប្រធានប្រតិបត្តិ ទទួល​បន្ទុក​ប្រធាន​ប្រតិបត្តិ​ក្រុម​ការងារ​គ្រូពេ​ទ្យ​ស្ម័គ្រ​ចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ខេត្តកែប ឲ្យដឹងថា ក្នុងនាមជានីតិបុគ្គល នៃក្រុមគ្រួសារ​ស.ស.យ.ក. ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមក្នុងចលនាសង្គមជាតិ ដោយ​រួប​រួម​ជាមួយសកម្មភាពសង្គមរបស់ស.ស.យ.ក. បន្ថែមទៀត។

ទន្ទឹមគ្នានោះដែរឯកឧត្តម ប៊ុន យោង អភិបាលរង ខេត្តកែប ថ្លែងថា រាជរដ្ឋាភិបាល​បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើវិស័យសុខាភិបាល ក្នុងការពង្រីកសេវា​ថែ​ទាំ​សុខ​ភាព​ឆ្ពោះ​ទៅ​រក​ការ​គ្រប​ដណ្តប់​សុខ​ភាពជាសកល។

បងប្អូនប្រជាពលរដ្ឋ មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងបានអញ្ជើញ​មក​ចូលរួម​យ៉ាង​ច្រើន​លើសផែនការគ្រោងទុក នេះសរបញ្ជាក់ឱ្យឃើញថា មានការជឿ​ជាក់​លើ​ក្រុម​ការងារ​គ្រូ​ពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី អំពើល្អរបស់ឯកឧត្តម ហ៊ុន ម៉ានី។

នាឱកា​ស​នោះ ឯកឧត្តម លេង ផាលី បាននាំពាក្យផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន​កិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និង ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជូនចំពោះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ថ្នាក់​ដឹកនាំ បងប្អូនប្រជាពលរដ្ឋ និងក្រុមការងារដែលចូលរួមក្នុងពិធីនេះ។

ឯកឧត្តម លេង ផាលី បានបញ្ជាក់ថា ក្នុងរយៈពេល ១៣ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ២ មីនា ឆ្នាំ​២០២៥) ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក្រុម​ការងារ​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មានសមាជិកសមាជិកាចំនួន ២៧០០០នាក់ (ពីរម៉ឺន ប្រាំពីរពាន់ នាក់​) ដែលមាន ២៨ សាខា (ក្នុងនោះមានចំនួន ២៥ រាជធានី- ខេត្ត សាខា និង សាកលវិទ្យាល័យ ចំនួន ៣សាខា) បាន​បំពេញ​បេសកកម្ម​ដ៏​ថ្លៃថ្លា​ដោយ​ទទួល​បាន​លទ្ធផល​ប្រកប​ដោយ​ប្រសិទ្ធ​ភាព និងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បណ្តុះបណ្តាលវគ្គសង្គ្រោះបឋម យកសំណាករកវីរុសកូវីដ-១៩ និង​ពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋផ្តល់សេវា ដោយឥតគិតថ្លៃបានចំនួន២១២៤លើក មាន​ប្រជា​ពលរដ្ឋចូលរួមចំនួន ១៣.៣១១.៦៨៣នាក់ (ដប់បីលាន សាមសិបមួយម៉ឺន មួយពាន់ ប្រាំ​មួយ​រយ ប៉ែតសិបបី នាក់) គិតត្រឹមថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ ច្រើនជាង ៣ ភាគ ៤ នៃ​ប្រជាជន​សរុបទូទាំងប្រទេសដែលមានចំនួន ១៧.៥៧៧.៧៦០នាក់ (ដប់ប្រាំពីរលាន ហាសិប​ប្រាំពីរ​ម៉ឺន ប្រាំពីរពាន់ ប្រាំពីររយ ហុកសិប នាក់) ធៀបនឹងឆ្នាំ២០២៥   បើគិតសេវាជាមធ្យម ប្រជាពលរដ្ឋក្នុងម្នាក់ ចំណាយអស់ ៥០ដុល្លារ សរុបត្រូវចំណាយទាំងអស់ប្រហែល ៦៦៥.៥៨៤.១៥០ដុល្លារ (ប្រាំមួយរយហុកសិបប្រាំលាន ហាសិបប្រាំបីម៉ឺន បួនពាន់មួយ​រយហាសិប ដុល្លារសហរដ្ឋអាមេរិក)។ ក្នុងពេលកន្លងមកនេះ ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៤,៦០១នាក់ បានចុះបេសកកម្ម​តាម​ការឧទ្ទេស​នាម​របស់​គណៈកម្មការ​ចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ និងដោយស្ម័គ្រ​ចិត្ត​ឥត​គិត​​ថវិកាបេសកកម្ម ដោយចាក់ជូនប្រជាពលរដ្ឋបានប្រមាណ ១១,៩១១,២០៣ដូស (ដប់មួយលានកៅសិបមួយម៉ឺនមួយពាន់ពីររយបីដូស)ក្នុង២៥ រាជធានី-ខេត្ត៕ អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        98
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        204
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        186

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm