ប្រជាជនអាហ្វហ្គានីស្ថាន ប្រារព្ធពិធីបុណ្យរ៉ាម៉ាដាន ចំពេលមានវិបត្តិសេដ្ឋកិច្ច និងការដាក់ទណ្ឌកម្ម

2025/03/03 11:00:56 pm        43

នៅពេលដែលបុណ្យរ៉ាម៉ាដាន បានចាប់ផ្តើម ប្រជាជនអាហ្វហ្គានីស្ថាន កំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ចដែលកាន់តែធ្ងន់ធ្ងរឡើង ដោយសារការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដែលកំពុងបន្ត។

លោក Abdul Matin ជាអ្នករស់នៅទីក្រុងកាប៊ុល បានទៅលេងទីផ្សារក្នុងស្រុក ជាមួយកូនប្រុសជំទង់ ២ នាក់ របស់ខ្លួន ដើម្បីទិញរបស់សំខាន់ៗ ក្នុងខែបុណ្យរ៉ាម៉ាដាន។ ទោះជាយ៉ាងណាក៏ដោយ ការឡើងថ្លៃ និងប្រាក់ចំណូលមានកម្រិតរបស់ខ្លួន បានធ្វើឲ្យលោក Matin កាន់តែពិបាកក្នុងការទិញអាហារមូលដ្ឋានសំខាន់ៗសម្រាប់គ្រួសាររបស់ខ្លួន។ 

 

លោក Matin បានប្រាប់សារព័ត៌មានស៊ីនហួថា៖«ថ្ងៃនេះ ខ្ញុំបានមកផ្សារ ដើម្បីទិញអាហារមួយចំនួន   តូចសម្រាប់ខែបុណ្យរ៉ាម៉ាដាន ដូចជាឈីស ផ្លែល្មើ និងក្រែម ប៉ុន្តែយើងមិនមានលុយគ្រប់គ្រាន់ ដើម្បីទិញអ្វីច្រើនទេ»។

ក្នុងនាមជាអ្នករកស៊ីចិញ្ចឹមតែមួយគត់សម្រាប់គ្រួសាររបស់ខ្លួន ដែលមានកូន ៨នាក់ លោក Matin ធ្វើការជាអ្នកដុតនំ នៅទីក្រុងកាប៊ុល ហើយព្យាយាមស្វែងរកជម្រើសដែលមានតម្លៃសមរម្យ ដើម្បីចិញ្ចឹមគ្រួសាររបស់។

លោកបាននិយាយថា៖«ខ្ញុំជឿថា ប្រសិនបើទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ត្រូវបានដកចេញ លុយនឹងហូរចូលដោយសេរី មនុស្សអាចធ្វើការដោយគ្មានការរឹតត្បិត ហើយសេដ្ឋកិច្ច នឹងល្អប្រសើរឡើង» ។

ប្រទេសអាហ្វហ្គានីស្ថាន កំពុងប្រឈមនឹងវិបត្តិហិរញ្ញវត្ថុ ដែលបណ្តាលមកពីភាពស្រេកឃ្លាន ភាពក្រីក្រកាន់តែជ្រៅឡើង និងកង្វះឱកាសការងារកាន់តែធ្ងន់ធ្ងរ។ ទោះបីជាមានការលំបាកក៏ដោយ ក៏បុណ្យរ៉ាម៉ាដាន នៅតែជាពេលវេលានៃសាមគ្គីភាព និងការរួបរួមសម្រាប់មនុស្សជាច្រើន ដែលធ្វើតាមជំនឿឥស្លាម។

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        18
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        37
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        36

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm