មន្រ្តីជាន់ខ្ពស់ក្រសួងកិច្ចការនារី អំពាវនាវឱ្យស្ត្រីយកចិត្តទុកដាក់លើបញ្ហាភ្នែក

2025/03/03 11:09:04 pm        119

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអំពាវនាវឱ្យស្ត្រីបង្កើនការយកចិត្តទុកដាក់លើបញ្ហាសុខភាពភ្នែក ខណៈស្រ្តីដែលមានអាយុចាប់ពី លើ៥០ឆ្នាំ គឺមានបញ្ហាភ្នែកច្រើនជាងបុរស ហើយការទៅទទួលសេវាព្យាបាលនៅមានចំនួនតិចទូចជាងបុរសនៅឡើយ។

​លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លើកឡើងក្នុងពិធីអប់រំផ្សព្វផ្សាយស្តីពីយេនឌ័រ និងសុខភាព ភ្នែក រួមទាំងការពិនិត្យនិងព្យាបាលភ្នែក និងផ្តល់វ៉ែនតា ជូនដល់ប្រជាពលរដ្ឋក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងឱកាសអបអរសាទរ ទិវាអន្តរជាតិនារី៨មីនា ក្រោមប្រធានបទ «សិទ្ធ សមត្ថភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ នេះថា ជុំវិញបញ្ហាសុខភាពភ្នែកនេះ គឺជាបញ្ហាសំខាន់ដែលយើងត្រូវយកចិត្តទុកដាក់ទាំងគ្នាជាពិសេសស្ត្រី សូមគិតគូរ ពីសុខភាពភ្នែកឱ្យបានល្អ ព្រោះពិការភាពភ្នែកជាពិការភាពធំជាងគេ ដែលបង្កផលលំបាក ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

ជាមួយគ្នានោះដែរ លោកជំទាវកិត្តិបណ្ឌិត ក៏បានអំពាវនាវដល់មាតាបិតា និងអាណាព្យាបាលទាំងអស់ សូមយកចិត្តទុកដាក់ លើកុមារ និងមនុស្សវ័យក្មេង សូមប្រុងប្រយ័ត្ន ចំពោះការប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន មានរយៈពេលច្រើនហួសប្រមាណក្នុងមួយថ្ងៃ ដែលបណ្តាលឱ្យប៉ះពាល់ភ្នែក ខួរក្បាល និងផ្លូវចិត្ត។ 

អ្នកស្រី Patrica Koh នាយិកាមូលនិធិ One Sight ប្រចាំតំបន់អាស៊ី បានលើកឡើងដែរថា ការមានសុខភាពភ្នែកល្អ គឺជាកិច្ច ការសំខាន់បំផុត។ លោកស្រីរំពឹងថា កម្មវិធីនេះ នឹងជួយឱ្យស្ត្រីមានសុខភាពភ្នែកល្អ និងជាចំណែកមួយជួយឱ្យជីវភាពរបស់ពួកគាត់ កាន់តែមានភាពល្អប្រសើរ។ 

សូមជម្រាបថា កម្មវិធីអប់រំផ្សព្វផ្សាយស្តីពីយេនឌ័រ និងសុខភាពភ្នែក រួមទាំងការពិនិត្យនិងព្យាបាលភ្នែក និងផ្តល់វ៉ែនតារយៈពេល ១ថ្ងៃនេះ មានប្រជាពលរដ្ឋប្រមាណ ១ ពាន់នាក់ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយទទួលសេវាកម្មដោយឥតគិតថ្លៃ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        35
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        41
សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm        36

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm