របាយការណ៍៖ ប្រមុខការពារជាតិអាមេរិក ផ្អាកការវាយលុកតាមអ៊ីនធឺណិត ប្រឆាំងនឹងប្រទេសរុស្ស៊ី

2025/03/03 11:15:11 pm        62

សារព័ត៌មានអាមេរិកជាច្រើន បានរាយការណ៍កាលពីថ្ងៃអាទិត្យថា រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Pete Hegseth បានបញ្ជាឲ្យផ្អាករាល់ប្រតិបត្តិការតាមអ៊ីនធឺណិតរបស់ប្រទេសប្រឆាំងនឹងរុស្ស៊ី រួមទាំងសកម្មភាពវាយលុកផងដែរ។

យោងតាមសារព័ត៌មាន New York Times បានឲ្យដឹងថា ការបញ្ជានេះ គឺជាផ្នែកមួយនៃការវាយតម្លៃឡើងវិញជារួមនៃប្រតិបត្តិការរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងទីក្រុងមូស្គូ  ដោយរយៈពេល ឬកម្រិតនៃការផ្អាកនោះ មិនច្បាស់លាស់ទេ។

មន្ទីរបញ្ចកោណ បានបដិសេធមិនធ្វើអត្ថាធិប្បាយ នៅពេលដែលត្រូវបានសួរដោយសារព័ត៌មាន AFP ។

មន្ត្រីការពារជាតិជាន់ខ្ពស់ម្នាក់ បាននិយាយថា៖«ដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាពប្រតិបត្តិការ យើងមិនធ្វើអត្ថាធិប្បាយ ឬពិភាក្សាអំពីការស៊ើបការណ៍សម្ងាត់តាមអ៊ីនធឺណិត ផែនការ ឬប្រតិបត្តិការនោះទេ»។

«មិនមានអាទិភាពអ្វីចំពោះលោករដ្ឋមន្ត្រី Hegseth ធំជាងសុវត្ថិភាពរបស់យោធា ក្នុងប្រតិបត្តិការទាំងអស់ ដើម្បីរួមបញ្ចូលទាំងតាមប្រព័ន្ធអ៊ីនធឺណិតផងនោះ។

ការរាយការណ៍អំពីការផ្លាស់ប្តូរនេះ កើតឡើង នៅពេលដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បាននិងកំពុងជំរុញឲ្យមានការចរចា ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ហើយប៉ុន្មានថ្ងៃ បន្ទាប់ពីមេដឹកនាំសហរដ្ឋអាមេរិករូបនេះ បានស្តីបន្ទោសសមភាគីអ៊ុយក្រែនរបស់ខ្លួន គឺលោក វ្ល៉ូឌីមី ហ្សេឡិនស្គី (Volodymyr Zelensky) នៅក្នុងកិច្ចប្រជុំ នៅសេតវិមាន។

បណ្តាប្រទេសលោកខាងលិច បានចោទប្រកាន់វិមានក្រឹមឡាំងថា ជាមេគំនិតនៃឧប្បត្តិហេតុដែលមានគោលបំណងព្យាយាមធ្វើឲ្យខូចការគាំទ្រសម្រាប់អ៊ុយក្រែន ខណៈដែលខ្លួនកំពុងប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        88
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        77
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        73

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm