លោក ស៊ី ត្រៀមបង្ហាញផែនការជំរុញសេដ្ឋកិច្ច ខណៈសង្រ្គាមពាណិជ្ជកម្មឡើងកម្ដៅ

2025/03/03 11:42:33 pm        46

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) កំពុងចូលរួមកិច្ចប្រជុំនយោបាយដ៏ធំបំផុតប្រចាំឆ្នាំរបស់ប្រទេសចិន ខណៈដំណើរការសេដ្ឋកិច្ចរបស់លោក នៅទីបំផុតបានវិលមកមានភាពល្អប្រសើរវិញបន្តិចម្ដងៗ។ តែយ៉ាងណាក្ដី ការដំឡើងពន្ធរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងសាកល្បងសមត្ថភាពរបស់ទីក្រុងប៉េកាំង ក្នុងការបន្តរក្សាសន្ទុះនោះ។

វឌ្ឍនភាព ក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI) និងការស្វាគមន៍គាំទ្ររបស់លោក ស៊ី ចំពោះសហគ្រិនឯកជន នាពេលថ្មីៗនេះ ដូចជាលោក Jack Ma របស់ក្រុមហ៊ុន Alibaba ជាដើម បានជំរុញឲ្យភាគហ៊ុនហក់ឡើង នៅមុនកិច្ចប្រជុំរបស់សភាប្រជាជនជាតិ (NPC)។ ប៉ុន្តែសុទិដ្ឋិនិយមនោះ កំពុងត្រូវបានធ្វើឲ្យរង្គោះរង្គើរួចហើយ ដោយវិធានការដំឡើងពន្ធ ១០ភាគរយចុងក្រោយរបស់លោក Trump គ្រោងនឹងចូលជាធរមាន ពោលគឺត្រឹមតែ ១ថ្ងៃមុនពេលនាយករដ្ឋមន្ត្រីចិន លោក Li Qiang ដាក់ចេញផែននូវការសេដ្ឋកិច្ចរបស់ប្រទេសចិនសម្រាប់ឆ្នាំនេះ។

បើយោងតាមអ្នកវិភាគភាគជាច្រើន ដែលត្រូវបានសាកសួរដោយសារព័ត៌មាន Bloomberg បានឲ្យដឹងថា គណៈប្រតិភូរាប់ពាន់នាក់ ក្នុងនោះរួមទាំងប្រមុខក្រសួង និងថ្នាក់ដឹកនាំខេត្ត នឹងជួបជុំគ្នា នៅថ្ងៃទី៥ ខែមីនា ក្នុងទីក្រុងប៉េកាំង សម្រាប់សន្និបាតសភា ជាទីដែលមន្ត្រីនឹងកំណត់គោលដៅកំណើនសេដ្ឋកិច្ចប្រហែល ៥ភាគរយ។

ដើម្បីសម្រេចបានតាមការកំណត់នោះ អ្នកបង្កើតគោលនយោបាយ ត្រូវបានគេរំពឹងថា នឹងជំរុញឲ្យគោលដៅឱនភាពថវិកាផ្លូវការរបស់ចិនឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេលជាង ៣ទសវត្សរ៍ ដោយចាក់បញ្ចូលប្រាក់រាប់សែនកោដិយន់ទៅក្នុងប្រព័ន្ធប្រយុទ្ធនឹងបរិត្តផរណា វិស័យអចលនទ្រព្យកំពុងជាប់គាំង និងឥឡូវនេះ សង្រ្គាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។

រយៈពេលជិត ២ខែ ក្នុងការកាន់តំណែងប្រធានាធិបតីថ្មីរបស់លោក Trump បណ្តាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលើពិភពលោក កំពុងស្ថិតនៅលើមានជម្លោះគ្នា ដែលធ្វើឲ្យវាកាន់តែមានភាពបន្ទាន់ខ្លាំងឡើងៗ ដើម្បីឲ្យបក្សកុម្មុយនីស្តបញ្ចេញលទ្ធភាពចំណាយ ចំពោះប្រជាជនរបស់ខ្លួន។ មិនដូចឆ្នាំ២០២៤ នោះទេ មានឱកាសតិចតួចដែលទីក្រុងប៉េកាំងអាចបង្កើនការនាំចេញរបស់ខ្លួន ហើយថ្នាក់ដឹកនាំ បានប្តេជ្ញាផ្តល់អាទិភាពដល់ការពង្រីកតម្រូវការក្នុងស្រុក៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        82
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        71
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        66

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាននៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទានអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm